ឪពុកម្តាយវ័យក្មេងភាគច្រើនតែងតែជួបប្រទះនូវបញ្ហាដំណេករបស់កូន ខណៈដែលកុមារតែងតែភ្ញាក់ពីគេងនៅពេលយប់ ធ្វើឱ្យលោកអ្នកគេងមិនបានគ្រប់គ្រាន់ អស់កម្លាំង និងហត់នឿយជាដើម។ ដូច្នេះដើម្បីជួយឱ្យកូនរបស់អ្នកគេងលក់ស្រួលពេញមួយយប់ និងជួយកាត់បន្ថយការមើលថែ លោកអ្នកអាចអនុវត្តវិធីសាស្ត្រ ៦ យ៉ាងដូចខាងក្រោមនេះគឺមានប្រសិទ្ធភាពបំផុត។.png)
១.កុំឱ្យកូនតូចគេងថ្ងៃយូរពេក៖ ការគេងថ្ងៃយូរពេក ធ្វើឱ្យកុមារមិនអាចគេងយប់បានយូរនោះឡើយ។ នៅពេលថ្ងៃឪពុកម្តាយគួរតែយកកូនរបស់ពួកគេចេញដើម្បីទទួលយកបរិយាកាសខាងក្រៅ ជាពិសេស ការទទួលពន្លឺព្រះអាទិត្យនៅពេលព្រឹកនឹងជួយឱ្យរាងកាយរបស់កូនអ្នកទទួលបានវីតាមីន D វាក៏ជួយក្មេងឱ្យចេះបែងចែករវាងថ្ងៃនិងយប់បានកាន់តែល្អ។
២.ម៉ាស្សាកូនរបស់អ្នក៖ ការម៉ាស្សាថ្នមៗ នៅខាងក្រោយខ្នងនិងក្បាល ជួយបង្កើនទំនាក់ទំនងរវាងកុមារនិងឪពុកម្តាយ ដែលធ្វើឱ្យវដ្តនៃការគេងរបស់ពួកគេប្រសើរឡើង។
៣.បង្កើតបរិយាកាសដែលមានផាសុកភាព៖ ឪពុកម្តាយគួរតែបង្កើតបរិយាកាសដែលសមរម្យសម្រាប់ការគេងរបស់កូន ដោយផ្តោតទៅលើបរិយាកាសក្នុងបន្ទប់គេងដែលត្រជាក់ ស្ងប់ស្ងាត់ និងងងឹតតិចៗ រួមទាំងគ្រែរបស់កុមារត្រូវតែទន់ ហើយខោដែលកូនរបស់អ្នកស្លៀកគួរតែរលុង និងស្រួលស្លៀក។ ដូច្នេះក្នុងអំឡុងពេលដែលកុមារគេង រាងកាយនឹងមានអារម្មណ៍ធូរស្រាល អាចគេងលក់បានយូរ។
៤.រុំភួយ៖ ការរុំភួយ ជួយឱ្យកុមារមានអារម្មណ៍សុវត្ថិភាព និងផាសុខភាពផងដែរ ដូច្នេះហើយទើបកូនអ្នកអាចគេងលក់ស្រួល។
៥.ដាក់កូននៅលើគ្រែភ្លាមនៅពេលដែលកូនចាប់ផ្តើមងងុយគេង៖ ឪពុកម្តាយនៅពេលឃើញសញ្ញាទាំងនេះ សូមដាក់ទារកនៅលើគ្រែភ្លាម ដើម្បីឱ្យកុមារស៊ាំនឹងការគេងដោយខ្លួនឯង។ 
៦.កុំនិយាយពេលបំបៅកូន៖ នៅពេលយប់ បន្ថែមពីលើការបង្កើតបរិយាកាសងងឹតនៅជុំវិញ ម្តាយឪពុកត្រូវបានហាមឃាត់មិនឱ្យនិយាយ ឬបង្កើតការសន្ទនានោះទេ ព្រោះវានឹងធ្វើឱ្យក្មេងភ្ញាក់ ដែលអាចបណ្តាលឱ្យកូនអសមត្ថភាពក្នុងការគេងពេលយប់រយៈពេលយូរ៕










