ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រទេសជប៉ុនបានចាប់ផ្តើមអនុវត្តច្បាប់ថ្មីតឹងតែងជាងមុន គឺអ្នកជិះកង់បណ្តើរ និយាយទូរស័ព្ទបណ្តើរ ឬប្រើប្រាស់ទូរស័ព្ទដៃក្នុងពេលជិះកង់តាមផ្លូវ នឹងជាប់ពន្ធនា.គារ រយៈពេល៦ខែ ឬពិន័យជាប្រាក់ប្រមាណ៦៦៦ដុល្លារអាមេរិក ។ .png)
ប្រទេសជប៉ុនបានអនុវត្តច្បាប់ថ្មីនេះ ក្រោយពីចំនួនគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរស័ព្ទពេលជិះកង់ ផ្តើមកើនឡើងតាំងពីឆ្នាំ២០២១ ។ កាលពីមុន ពលរដ្ឋជប៉ុនប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ដូចជា ៖ ជិះរថយន្តក្រុង និងរថភ្លើង ប៉ុន្តែចាប់ពីជំងឺកូវីដ-១៩ ឆ្លងរាតត្បាតមក ពលរដ្ឋជប៉ុនក៏និយមជិះកង់វិញ ។.png)
កាលពីឆ្នាំ២០២៣ ជប៉ុនបានកំណត់ឱ្យអ្នកជិះកង់តាមផ្លូវត្រូវតែពាក់ពួកសុវត្ថិភាពជានិច្ច ។ បន្ទាប់មក នៅខែឧសភា ឆ្នាំ២០២៤ រដ្ឋសភាជប៉ុនបានអនុម័តច្បាប់អនុញ្ញាតឱ្យសមត្ថកិច្ចផាកពិន័យអ្នកជិះកង់មិនគោរពច្បាប់ចរាចរណ៍ ។
ក្រៅពីជប៉ុនរឹតបន្តឹងការប្រើប្រាស់ទូរស័ព្ទដៃពេលជិះកង់ហើយ ច្បាប់ថ្មីនេះក៏បានដាក់ទោសអ្នកផឹកគ្រឿងស្រវឹងហើយជិះកង់ផងដែរ ។ អ្នកល្មើសច្បាប់នឹងជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ ឬពិន័យជាប្រាក់ប្រមាណ ៣.៣៦៣ដុល្លារអាមេរិក ។

ក្រោយពីជប៉ុនអនុវត្តច្បាប់ថ្មី អាជ្ញាធរទីក្រុងអូសាកាបញ្ជាក់ថា សមត្ថកិច្ចចាប់បានអ្នកជិះកង់បណ្តើរ និយាយទូរស័ព្ទបណ្តើរ និងអ្នកជិះកង់ពេលស្រវឹង រួចហើយទៅបុកអ្នកជិះកង់ដូចគ្នា ។ កាលពីឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធនឹងកង់ រហូតដល់ជាង៧២.០០០លើក នៅជប៉ុន ដែលចំនួននេះច្រើនជាង២០% របស់គ្រោះថ្នាក់ចរាចរណ៍សរុប ។
.png)
ដោយឡែក នៅឆមាសទី១ ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីការនិយាយទូរស័ព្ទពេលជិះកង់ គឺមានមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់១៧នាក់ ។ វាជាចំនួនខ្ពស់បំផុតចាប់ពីសមត្ថកិច្ចជប៉ុនកត់ត្រាចំនួនគ្រោះថ្នាក់ចរាចរណ៍ កាលពីឆ្នាំ២០០៧ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបង្ហាញថា ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយសារការប្រើប្រាស់ទូរស័ព្ទពេលជិះកង់ ចំនួន៤៥៤លើក កើនឡើង៥០% បើធៀបនឹងរយៈពេល៥ឆ្នាំមុន ។ ហេតុនេះ ជប៉ុនបានបង្កើតច្បាប់ថ្មីឱ្យតឹងតែងជាងមុន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ៕










