តារាចម្រៀង ទេព បូព្រឹក្ស បានទម្លាក់បទថ្មីមានចំណងជើងថា «Drama Queen » កាលពីពេលថ្មីៗនេះទទួលបាននូវការចាប់អារម្មណ៍មិនតិចនោះទេពីអ្នកគាំទ្រដោយសារតែបារ៉ូលនៃបទចម្រៀងគឺហិរខ្លាំង។ មុននឹងទម្លាក់ជាផ្លូវការរូបភាពនៃបទនេះគឺទទួលបានការចាប់អារម្មណ៍ពីមហាជនទៅហើយ នៅពេលបានឮចម្រៀងនិងអត្ថបទបទនេះទៀតកាន់តែមានការចាប់អារម្មណ៍ ខណៈហ្វេនៗថា Queen ម្នាក់នោះនៅពេលស្ងាត់ចាប់ផ្តើមបង្កើតរឿង Drama ហើយ។
កាលពីយប់ថ្ងៃទី៣០ តុលា តារាចម្រៀង ទេព បូព្រឹក្ស បានទម្លាក់ Official Lyric Video នៃបទចម្រៀង «Drama Queen » ហើយបារ៉ូលរបស់ចម្រៀងនេះគឺមានការចាប់អារម្មណ៍យ៉ាងខ្លាំង។គ្រាន់តែចេញភ្លេងមកភ្លាមអ្នកគាំទ្រខ្លះគិតថាស្មានតែបទនេះជាបទបរទេស។ក្នុងបទនេះ គឺបានរៀបរាប់ពីមនុស្សប៉ិនសម្តែង ធ្វើមើលមានតែម្នាក់ឯងអន់តែខំសម្ងែងគេឯងចង់បានលេង១ ស្លូតតែរឹងចាហ៊ួយប្រឹងចាក់ក្រោយគេ។
«Drama Queen » របស់ ទេព បូព្រឹក្ស បានបង្ហាញ បង្ហាញទៅកាន់មនុស្សខ្លះមានបិសាចក្នុងចិត្តតាំងចិត្តធ្វើជាភ្លើងតែ នាងគឺក្តៅជាងមានអ្នកចង់បាននាងជាន់ Drama Queen ផ្អៀង ហើយ Queen ម្នាក់នោះមានតែពាក្យខំ ប៉ុន្តែខំដើរតាមខំគេ..។ បទថ្មីនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនពេញចិត្តអ្នកខ្លះថាទាល់តែស្តាប់ច្រើនដងបានយល់ពីអត្ថន័យ ចំណែកមតិផ្សេងទៀតថា បទនេះហាក់សម្តៅទៅកាន់នរណាម្នាក់ អ្នកខ្លះក៏ថាម្នាក់នោះឱ្យតែស្ងាត់ចាប់ផ្តើមបង្កើតរឿងដ្រាម៉ាមក។
តាមរយៈខម្មិនរបស់ចែតាបារាំង ដែលស្និទ្ធនឹងតារាចម្រៀង ទេព បូព្រឹក្ស ក៏បានផ្ញើបទចម្រៀងនេះទៅកាន់មនុស្សស្រីម្នាក់ស្តាប់បទនេះផង។
គួរបញ្ជាក់ផងដែរថា «Drama Queen » គឺជាស្នាដៃផលិតរបស់ ជី ដេវីត ផងដែរ៕