Home ព័ត៌មានអន្តរជាតិ តោះមកដឹងពីលក្ខណៈពិសេសរបស់រថយន្ត Hybrid និង EV តើគួរជ្រើសរើសមួយណាដែរ?

តោះមកដឹងពីលក្ខណៈពិសេសរបស់រថយន្ត Hybrid និង EV តើគួរជ្រើសរើសមួយណាដែរ?

62
0

បច្ចុប្បន្នទីផ្សាររថយន្ត Hybrid និង EV គឺកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារតែវាមានរូបរាងទាន់សម័យ បច្ចេកវិទ្យាទំនើប ធន់ ប្រើប្រាស់បានយូរ និងមិនចាំបាច់ប្រឈមមុខជាមួយតម្លៃប្រេងប្រែប្រួលឥតឈប់ឈរនោះទេ។ ទោះជាយ៉ាងណាមនុស្សជាច្រើនបានកំពុងវែងញែកគ្នាអំពីសមត្ថភាព និងគុណភាពរបស់រថយន្ត Hybrid និង EV ថាតើរថយន្តទាំងពីរនេះមួយណាល្អជាង?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVnc2XTxF8PgMIZjSUM_8GsVPwzt4mbpl_cB2GmwV8ALdUm1wTYLbs7OLqoSOG7Y8vVdsrE1jPrOcgB7-hQ80qnuKT769jLkoAGJOg34xb3DTMdDQwti85cTe8ursN4Ay-h0OrAkfrgmfN1JgFBAJFar6dBNcpx-0NQXnPghKaSoD5pPfI9lD9L2y02ev8/s1536/image_2024-11-01_13-23-19.png

សម្រាប់ចម្លើយនោះគឺល្អទាំងពីរ នេះបើយោងតាមគេហទំព័របរទេសមួយបានឱ្យដឹងថា ប្រសិនបើអ្នកចង់បានរថយន្តដែលសន្សំសំចៃប្រេង មានបច្ចេកវិទ្យាទំនើប ហើយមិនចង់ផ្លាស់ប្តូរឥរិយាបថប្រើប្រាស់រថយន្តរបស់ពួកគេច្រើនទេ រថយន្តកូនកាត់ ឬ Hybrid អាចជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក។ ប៉ុន្តែប្រសិនបើអ្នកចង់បានរថយន្តដែលមិនប៉ះពាល់ដល់បរិស្ថាន ជួយសន្សំសំចៃប្រាក់លើការប្រើប្រាស់រថយន្តក្នុងរយៈពេលយូរ មិនបាច់ខ្វល់ពីចម្ងាយបើកបរ ឬមានកន្លែងសាកថ្មនៅជិតផ្ទះរបស់អ្នក រថយន្តអគ្គិសនី ឬ EV នឹងក្លាយជាជម្រើសដ៏ទាក់ទាញមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAXTVhF0Uu6J_gttWuAaY3dJYhnrbUF3xju1uIfPbkXeiczWqcYKe54_UffRNpfwCSvzlMiTuuBVdrqTrxpq-MnqeqdiRWkr1vA9go_s2BAXVYwqlOTSv67o34IiEhjOcW1h1OorR43Rt2Kir1OGWVor42mWEHWD4caPL3JTXDzX__Y0dh2-yA7kVAgzYl/s1199/image_2024-11-01_13-23-20.png

ជាការពិតណាស់ រថយន្តទាំងពីរនេះគឺសុទ្ធមានទាំងសមត្ថភាព និងគុណភាពខ្ពស់រៀងៗខ្លួន ដែលអាចបំពេញបំណងរបស់លោកអ្នកបាន។ រថយន្តអគ្គិសនីមានគុណសម្បត្តិនៃដំណើរការឆ្លើយតបល្អ ដោយសារតែម៉ូទ័រមានកម្លាំងបង្វិលជុំខ្ពស់ មិនចាំបាច់រង់ចាំវដ្តដូចជាម៉ាស៊ីនចំហេះទេ ហើយតម្លៃនៃការសាកថ្មក៏ថោកជាងសាំងដែរ។ លើសពីនេះទៀតវាមិនបញ្ចេញការបំពុលទេ អាចចតបានដោយបើកម៉ាស៊ីនត្រជាក់ដោយមិនបញ្ចេញឧស្ម័នផ្សែងដូចជាឡានសាំងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm2PRMuSNvGPRdJSDQQ3mfB-osZYwUtrjDnUMI-scu0UlmWY63tvCiy0th6izEOtcIGEslL4oakea9bPqJV-2_ZSnjYGaUG4boCImG5yEcp2ewq1GhwRiE3uV_c0k197FcGnyDFKX-Z6yyEQAkrL_oTHCHTWqtlpeNU9YmOh6PW7_tBPee-KLuZ8DfSKFO/s600/image_2024-11-01_13-23-20%20(2).png

ហេតុនេះរថយន្តអគ្គិសនីពិតជាស័ក្តិសមបំផុតសម្រាប់ការបើកបរក្នុងទីក្រុង បើកបរទៅធ្វើការ ឬបើកបរលើផ្លូវធម្មតា។ ប៉ុន្តែប្រសិនបើធ្វើដំណើរផ្លូវឆ្ងាយ អ្នកប្រហែលជាត្រូវចំណាយពេលសាកថ្មយូរបន្តិច។ ផ្ទុយទៅវិញរថយន្តកូនកាត់ ទោះបីជាមានម៉ាស៊ីនដែលត្រូវចាក់ប្រេងក៏ដោយ ប៉ុន្តែវាត្រូវបានគេចាត់ទុកថាស៊ីសាំងតិចជាងរថយន្តម៉ាស៊ីនចំហេះ។ លើសពីនេះវាអាចធ្វើដំណើរទាំងផ្លូវឆ្ងាយ និងផ្លូវជិត ផ្លូវរលាក់ខ្លាំងប៉ុណ្ណាក៏វាធន់ និងរឹងមាំជាងដែរ មានន័យថា រថយន្ត Hybrid អាចប្រើប្រាស់បានទូទាំងប្រទេស ដោយមិនចាំបាច់រៀបចំផែនការ ឬរង់ចាំការសាកថ្មយូរនោះទេ៕