Home ព័ត៌មានអន្តរជាតិ តើពលរដ្ឋនៅទីក្រុង Wengen ធ្វើដំណើរដូចម្តេច ខណៈទីក្រុងនេះគ្មានរថយន្តសោះ?

តើពលរដ្ឋនៅទីក្រុង Wengen ធ្វើដំណើរដូចម្តេច ខណៈទីក្រុងនេះគ្មានរថយន្តសោះ?

69
0

ប្រទេសស្វីស ៖ ពលរដ្ឋរស់នៅទីក្រុង Wengen បានជ្រើសរើសការធ្វើដំណើរតាមមធ្យោបាយសាធារណៈ ឬដើរទៅធ្វើការ ហើយពួកគេពុំធ្វើដំណើរតាមរថយន្ត និងម៉ូតូទេ ។ Wengen បានក្លាយជាទីក្រុង «Car-Free Cities» និងជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្ងប់ស្ងាត់ ឬគ្មានសំឡេងរំខានដោយសារការធ្វើចរាចរ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw945XsMWHrO57zWXurfjcSQU9C9zkFpTlBk-UH2OUfcg29vq5Q1WsVClBmBl-0h2rnBBKLnIzk4mL0R2uPrC3yR3FLwaD8e1OWF6OSd9PBdw1WrCkLe4MIHPci8sFhhHvDg4CYlp0xpskOm_7F3XX4ToGp2-hAUsE3NvRguvtUiP-RsnuiAVylY31qhFQ/s1440/image_2024-11-01_10-53-55.png

    Wengen គឺជាទីក្រុងតូចមួយដែលមានភ្នំព័ទ្ធជុំវិញ ហើយការធ្វើដំណើរមកដល់ទីក្រុងនេះមាន៣វិធី គឺការដើរចុះពីលើភ្នំ, ការជិះកន្ត្រកខ្សែរ៉ក និងការជិះរថភ្លើងមកចុះនៅស្ថានីយរថភ្លើង Wengen ។

    វាជាទីក្រុងគួរឱ្យចង់រស់នៅ និងស្ងប់ស្ងាត់បំផុត ដោយសារគ្មានរំឡេងរថយន្តបើកបរនៅតាមផ្លូវគឺមានតែសំឡេងរថភ្លើងដឹកអ្នកដំណើរមកចុះនៅទីក្រុងប៉ុណ្ណោះ ។ រីឯរថយន្តដែលអាចបើកបរក្នុងទីក្រុងនេះ គឺលុះត្រាតែទទួលបានលិខិតអនុញ្ញាតបើកបរជាមុនសម្រាប់ការងារសណ្ឋាគារ ឬត្រូវការដឹកសម្ភារៈធំៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4POuZmUwu1LqkhkEfa9HXmkdSIjPkbLuBnD6-jEwDzUhBBCwx7w7w0oNLV3ZnnY8IVVRbvR7QmQYdRVdygT6KvdBxf8Q71e8POFl22Jl1nnTx4l5RTPul10TXK_sluqjUxXUjlsLS0gUZJOCC5btZxdM4V_VLtpjESERrZra0u62-AQCsXpbV1EJN1yI1/s3840/image_2024-11-01_10-53-56.png

    ហេតុអ្វីបានពលរដ្ឋរស់នៅក្នុងទីក្រុងនេះពុំនិយមប្រើប្រាស់រថយន្ត? ពលរដ្ឋម្នាក់ប្រាប់ថា ពលរដ្ឋរស់នៅទីនេះមានលំនៅឋានលើភ្នំ ទើបគ្មានផ្លូវសម្រាប់បើករថយន្ត ។ ហេតុនេះ យើងក៏សម្រេចចិត្តថា នឹងជំរុញទីក្រុងនេះឱ្យក្លាយជាតំបន់ទេសចរណ៍ និងគ្មានរថយន្ត ពីព្រោះចង់ឱ្យភ្ញៀវទេសចរអាចស្នាក់នៅជាមួយធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4575LlUIZ2VBiGIPHD53s1wZue4J3LRO56vwwEbUSDRmJi8EgOp6ZOj6yVCsiNPiEKohP7FpZF3zvhxsR6A6E-rzYe10zdLRPPsG-bJ68CMadywAoozNQwEwuFCCbbjYJGX1bYRnrlg-iAZl7W66kP3H0dIuPwmtxEfKxbZ66AYSLyl_RpAMv8p7I-QLM/s2560/image_2024-11-01_10-54-01.png

    ម្យ៉ាងទៀត យើងក៏មានរថភ្លើងសម្រាប់ដឹកភ្ញៀវទេសចរ និងរថភ្លើងសាធារណៈសម្រាប់ពលរដ្ឋផងដែរ ។ ហេតុនេះ ទើបរដ្ឋាភិបាលស្វីសពុំសាងសង់ផ្លូវក្នុងទីក្រុងនេះបន្ថែមទេ ពីព្រោះពលរដ្ឋបានសម្រេចចិត្តហើយថា ពុំត្រូវការផ្លូវដែលស្ទះចរាចរណ៍ទេ ។ ទីក្រុងលើភ្នំមួយទៀតឈ្មោះ Murren ក៏គ្មានរថយន្តដែរ ដោយសារមូលហេតុដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBZP6BNV1h-31zlM1GLA61vA_61LLgr4B3zM5tdW2Zvl9y4iI08NTG-cQk68sXatErZpFDR-86IxrF1beAbH5k7-4v5ctaoF8QFluBg6hzURHc7iO-Ze3E7_T81ja2biEK9-iRoWjm31DVExk35AvK_G59H0rzHObqSHdkhfZahXuNXB3RyOg4yztlTtmH/s2048/image_2024-11-01_10-54-03.png

    សរុបមក ទីក្រុង Wengen មានទីតាំងស្ថិតនៅលើភ្នំ ទើបការធ្វើដំណើររបស់ពលរដ្ឋពិបាក ។ ពលរដ្ឋភាគច្រើនបានជ្រើសរើសមធ្យោបាយធ្វើដំណើរសាធារណៈ ខណៈអ្នកខ្លះទៀតជិះកង់ និងដើរទៅធ្វើការ ។ គេចាត់ទុកថា វាជាការហាត់ប្រាណ ពីព្រោះចម្ងាយផ្លូវពីលំនៅឋានទៅកន្លែងធ្វើការមិនឆ្ងាយ ៕