Home ព័ត៌មានអន្តរជាតិ ឥណ្ឌាបានប្រារព្ធពិធីបុណ្យភ្លើង នៅទន្លេដែលកខ្វក់បំផុតក្នុងលោក

ឥណ្ឌាបានប្រារព្ធពិធីបុណ្យភ្លើង នៅទន្លេដែលកខ្វក់បំផុតក្នុងលោក

85
0

ប្រទេសឥណ្ឌា៖ ទន្លេ Yamuna ត្រូវបានគេចាត់ទុកថា ជាទន្លេដែលកខ្វក់ និងមានការបំពុលខ្លាំងបំផុតក្នុងពិភពលោក ទោះជាយ៉ាងណាប្រជាជនឥណ្ឌានៅតែប្រារព្ធពិធីបុណ្យភ្លើងនៅទីនេះដើម្បីសុំសេចក្តីសុខ។
ពិធីបុណ្យភ្លើងប្រព្រឹត្តទៅនូវថ្ងៃទី៣១ ខែតុលានេះតែម្តង ដោយអ្នកជឿសាសនាហិណ្ឌូតែងតែមកទន្លេ Yamuna ដើម្បីងូតទឹក និងផឹកទឹកទន្លេនេះ ព្រោះគេជឿថា Yamuna គឺជាទន្លេដ៏ពិសិដ្ឋបំផុតសម្រាប់ហិណ្ឌូសាសនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxj3RDzuNy3l2E5jBjCrwIii-9xK6Wn5UWmhI_KTFaoHwTRQVur9nNv9qWDIczj8rxR7Sros6IYT50HRScKSCuRir7IFen1Z6ljCClm9FDC958LOyntk6sJXySfKxjT5QkO0AhS9dLw3GXog-3CSSbhSNwNd29lEVmOJ6D9kbYrIw987ZnZwWyTPHlwZu4/s1440/image_2024-10-31_14-37-13%20(2).png

ទន្លេ Yamuna មានប្រវែង ១,៣៧៦ គីឡូម៉ែត្រក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌាគឺជាទន្លេមួយក្នុងចំណោមទន្លេដែលបំពុលបំផុតនៅលើពិភពលោក។ ផ្ទៃទន្លេត្រូវបានគ្របដណ្តប់ដោយពពុះពណ៌ស ពោរពេញទៅដោយសារធាតុគីមីពីរោងចក្រក្នុងទីក្រុង ដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាជន។ ទោះបីជាវាមានគ្រោះថ្នាក់ខ្លាំងយ៉ាងណាក៏ដោយ ក៏ប្រជាជនឥណ្ឌានៅតែជំនះប្រារព្ធពិធីបុណ្យភ្លើងនៅទីនេះដើម្បីសុំសេចក្តីសុខ។ ពិធីបុណ្យភ្លើងគឺជាពិធីបុណ្យសាសនាដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ដោយមនុស្សតែងតែគោរព តៗគ្នារហូតមកដល់បច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGHoUN1NT7h8MGg2nmICNnJw9JLc3DpBriytR-V3Dmb8caH7BMmiiqovPZdN0xyEVayoIvYx7xHrbyTLmw7RL3Xpb90A7n5P-dgwwiUaqsKjI4KmOENPs3S2-4YjS5EA622DpousnF8fcuZfGng2hBTBiiFzsjljyzbMNL1sQ4PfV4pVJduE-4i8G7LrdB/s808/image_2024-10-31_14-37-13.png

ជនជាតិឥណ្ឌាម្នាក់បាននិយាយថា លោកតែតែមកទីនេះជារៀងរាល់ឆ្នាំដើម្បីថ្វាយបង្គំទឹកទន្លេ មិនខ្វល់ថាទឹកនេះកខ្វក់ ឬបំពុលខ្លាំងប៉ុណ្ណានោះទេ សម្រាប់លោកបាតទឹកទន្លេនេះនៅតែស្អាតជានិច្ច។ រដូវរងាជិតមកដល់ហើយ ដែលជាពេលមានការបំពុលខ្លាំងបំផុតក្នុងទីក្រុងញូវដែលីដែលមានប្រជាជន ២០ លាននាក់។ ទីក្រុងនេះច្រើនតែគ្របដណ្តប់ដោយអ័ព្ទបំពុលក្នុងរដូវរងារ។ កម្រិតបំពុលបានកើនឡើង ខណៈអ្នកកាន់សាសនាហិណ្ឌូរាប់លាននាក់បានដុតផាវដើម្បីអបអរពិធីបុណ្យភ្លើង Diwali។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjssXpgEx6Yxr2J8jkkoub77O825bm2w5nVqCq27bpMdBtwDmwXCwQI_YZvSD1n3LIaZw2IPnxEToCmOyu8A4UQSuBuoTWeFy8OKZjblm25zggHEmMgeLYELnIrCEiddTjHsPCYbS9fPpUQ0UFCCf_zTGMGs4WxOHpidxhMJMEgN70cEmfdeiySLjQ5KTcE/s1200/image_2024-10-31_14-37-14.png

ពិធីបុណ្យភ្លើង Diwali បានធ្វើឱ្យមន្ត្រីមានការព្រួយបារម្ភ ព្រោះថាអ្នកគោរពបូជាហិណ្ឌូរាប់ពាន់នាក់នឹងមកងូតទឹក ផឹកទឹកនៅទន្លេយ៉ាមូណា។ ទន្លេនេះត្រូវបានបំពុលកាន់តែខ្លាំងឡើង ដែលពោរពេញទៅដោយថ្នាំសម្លាប់សត្វល្អិត និងទឹកសំណល់ឧស្សាហកម្ម បើទោះបីជារដ្ឋាភិបាលបានប្រកាសឱ្យប្រើច្បាប់ប្រឆាំងការបំពុល និងការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកសំណល់រាប់សិបកន្លែងក៏ដោយ ក៏ទន្លេនៅតែមានការបំពុលខ្លាំង ហើយមនុស្សជាច្រើននៅតែប្រារព្ធពិធីបុណ្យនានា ដោយមិនខ្វល់ពីសុខភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Zs0p3im7zjEKk2VoTxR_J2u7QF-xmoaKN5dUbsznc062W_OhQIWGJTnHmWEzSAvJJMMBOEcowdfaCEDc6lnfGgryUixyP4D6mMCSug5CvuoapoKRYyDdmOE536rVavnWzrryc2t801XsF1DHM79SSeC7t6Jv9SMWZGsoNwiSg7wogCnF26hGXQzXdXkZ/s1024/image_2024-10-31_14-37-15.png