ពិតណាស់នៅពេលដែលយើងបែកញើសជើងនឹងបង្កជាក្លិនមិនល្អដល់អ្នកដទៃ ជាហេតុធ្វើឱ្យយើងបាត់បង់ទំនុកចិត្ត ហើយមើលទៅដូចជាមនុស្សម្នាក់ដែលគ្មានអនាម័យ។ ច្បាស់ណាស់មិនមានអ្នកណាម្នាក់ចង់ជួបប្រទះបញ្ហាបែបនេះឡើយ ដូច្នេះហើយគន្លឹះទាំង ៤ ខាងក្រោមអាចជួយកាត់បន្ថយបញ្ហាធុំក្លិនជើងយ៉ាងមានប្រសិទ្ធភាព៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2RBjjq2tlh14bqVtpKaCtAhmOxtuV35pFJ1IrlWsVjkbB_yKgPfIjV4B95hFBS9r52FiITFEK5U-ConQFIosbRjXdpjuLJdc-BQHfBu9TcmOIGcwP-SHqZ8fRq1ZkPQP6foXE2hgBkzYwdTgAAyJYecudukeK0RUK3VO_lcVUydmy_9Kn9CWUBGRfPb-e/s1200/image_2024-10-30_14-21-40.png

១. លាងជើងជារៀងរាល់ថ្ងៃ៖ ចូរលាងសម្អាតជើងរាល់ថ្ងៃជាប្រចាំជាមួយសាប៊ូដែលមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី ហើយត្រូវប្រាកដថាអ្នកបានជូតតាមចន្លោះម្រាមជើងមួយៗស្ងួតល្អផងដែល។ បាក់តេរីនិងរោគផ្សិតអាចលូតលាស់នៅចន្លោះម្រាមជើងប្រសិនបើមិនបានជូតឱ្យស្ងួតត្រឹមត្រូវទេនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXfWUv9y-FRCYkR1XucGaA6UzeOsGGFhWeLyI-BiL1U9DGSq4D5CCzvNSgm2YkwjenK4oeGt9ov97ovrqhiR-ceBkERKBChq6zjfukdNZZKEhS9Zbn46lWWGE98msTq5kp0ruXu9usA3hjHPpwvwPkhPPwhRuCesCZTwSl2gnkqlaKnQjBefFu2n6rwCNg/s6240/image_2024-10-30_14-21-22.png

២. ក្រូចឆ្មារ និងម្សៅ Baking soda៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយ baking soda ចំនួន ៤ ស្លាបព្រាបាយ ជាមួយទឹកក្ដៅឧណ្ហៗចំនួន ៨ ពែង និងបន្ថែមទឹកក្រូចឆ្មារស្រស់ ចំនួន ១ ផ្លែចូល។ បន្ទាប់មកកូរឱ្យសព្វ រួចត្រាំជើងក្នុងល្បាយនេះរយៈពេលពី ១៥ ទៅ ២០ នាទីជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9W4ArDvCZuulV35C5GT6L5QVLYFnuViAoRtjVLsybxAZniAoqLV2Fd57ImwhGlNlEr4l2yUmSNi97iVpggy5aNwDWf0Vf1rreO0_IWbSWPM6oPDyVZw8z3rEA2nOtvbNo4qh8CS5J5XUls5draK-qPyMRD60ec_v-J-7L8y9Xe7oTXtOdvPZBKurnwBqD/s1109/image_2024-10-30_14-21-39.png

៣. ឧស្សាហ៍ផ្លាស់ប្ដូរស្រោមជើង៖ ចូរប្ដូរស្រោមជើងឱ្យបានទៀងទាត់នៅពេលដែលអ្នកមានអារម្មណ៍ថាសើមពេញដោយញើស ហើយមុននឹងពាក់ស្រោមជើងថ្មី ចូរលាងសម្អាតជើងនិងជូតផ្ដិតឱ្យស្ងួតសិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieNATRlFtnkhQO0Hf-5LPw8liknH-W-cg_ikHBVB2haYk_aqopa8WByaMkOsvki7Tr3WALfsnhWmvnbbwtEXRvy7n9hLkF_DPnntTUzs_Ipt3WH9-VPhlQbgJVPl-68XjZqAbT7176xfWqSAVciVXwB8ifV88JXPzMlxeJ8FgYjhafZpUuhWvktHQQ5mep/s1500/image_2024-10-30_14-21-40%20(2).png
៤. ត្រាំជើងក្នុងទឹកខ្មេះ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះកន្លះពែងជាមួយទឹកក្ដៅ ៨ ពែង រួចកូរឱ្យសព្វ ហើយត្រាំជើងក្នុងទឹកល្បាយនេះនៅពេលក្ដៅឧណ្ហសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី បន្ទាប់មកលាងសម្អាតជើងចេញជាមួយសាប៊ូនិងជូតឱ្យស្ងួតជាការស្រេច៕