Home ព័ត៌មានអន្តរជាតិ ថៃនឹងរៀបចំពិធីបុណ្យ Thailand Winter Festivals យ៉ាងអធិកអធមដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស

ថៃនឹងរៀបចំពិធីបុណ្យ Thailand Winter Festivals យ៉ាងអធិកអធមដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស

52
0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃបានជំរុញឱ្យរៀបចំពិធីបុណ្យ «Thailand Winter Festivals» នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក មកកម្សាន្តប្រទេសថៃក្នុងរដូវរងា ។ ពិធីបុណ្យនេះនឹងរៀបចំពិធីបណ្តែតប្រទីប, បង្ហោះគោម, គ្រីស្តម៉ាស និងឆ្លងឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWPd6oLxgHo4ZbIK_r_BxBEpwEkvahCM0wR18V1qbIwHZgteuVsU_g1w7JtkG8u1w0v8am5PtagGIa5iMTTj739iudkcevGs3qajRz2hSzsRlZ9B2Xx6XwM6SRat2MxOGfW4pTnLdJ5e4g_50Cx6hPRyUruCRCKmGYGQX1FxT3u_MX_9R3IEzkIgi7q6Dw/s1920/image_2024-10-29_10-17-43%20(2).png

លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ សង្ឃឹមថា ការរៀបចំពិធីបុណ្យ «Thailand Winter Festivals» នឹងជួយជំរុញវិស័យទេសចរណ៍ថៃ និងលើកកម្ពស់ Soft Power ។ ដោយឡែក នៅល្ងាចថ្ងៃទី២៩ ខែតុលា លោកស្រីនឹងប្រកាសបើកពិធីបុណ្យ Diwali ដើម្បីពង្រឹងទំនាក់ទំនងរវាងថៃ និងឥណ្ឌា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3zDFjW0GrHyHkh7S_XWWlX6lIuu_72VlnqokdnLADFei7HR_nqtpS4ilAfBOHu4w37aUA7qL3EQcWq9DQLngsGH_ZbYNAOIkCu96OKtsbXyrtTMu9kswe2oNBkhnQ8pKWJyE36Z1-gU8gsOBn6g9Hs5B8EzCIw6xPYAfAW9HkAKCalnbYha60XOF-z3N3/s1193/image_2024-10-29_10-17-43.png

លោក Jirayu Huangsap មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីនិយាយថា នៅថ្ងៃទី២៩ ខែតុលា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ នឹងធ្វើជាប្រធានបើកពិធីបុណ្យដើម្បីជំរុញដំណើរកម្សាន្តក្នុងប្រទេស និងជំរុញ Soft Power តាមរយៈការរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍គ្រប់រូបភាព ។ ពិធីបុណ្យនេះមានគោលដៅជំរុញសេដ្ឋកិច្ច, ទទួលចំណូលពីផ្នែកទេសចរណ៍, ជំរុញថៃឱ្យក្លាយជាគោលដៅទេសចរណ៍ និងកន្លែងរៀបចំពិធីបុណ្យលំដាប់ពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp_jkyDWaybzAtO0AyEDu-8nK-EPgVD8I1Oil6izNe7kanC65Q8l_4M58IAaYLWAP97WaJXbTYMsdkOT0egzKlhUTiqX4uS9xE3GhToAZ14gb3VS-NmVdGEi9dVFmhtU5jTkt9RD1tbI7ptOo8YNWxcBN8LO8eDgzLMmK1mTzCsGHJZpU8DL3PxxZnqk1u/s1244/image_2024-10-29_10-17-45%20(2).png

ពិធីបុណ្យនេះជាការអនុវត្តគោលនយោបាយរបស់រដ្ឋាបាល ដើម្បីឱ្យភ្ញៀវទេសចរមកលេងថៃច្រើនបំផុត ហើយភ្ញៀវទេសចរនឹងសប្បាយរីករាយជាមួយកម្មវិធីជាច្រើន ដែលថៃនឹងរៀបចំនៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ។ ស្ថាប័នរដ្ឋ និងផ្នែកឯកជន នឹងសហការគ្នារៀបចំកម្មវិធីជាច្រើន ដូចជា ៖ ពិធីបណ្តែតប្រទីប, បង្ហោះគោម, គ្រិស្តម៉ាស, ឆ្លងឆ្នាំ, ប្រគំតន្ត្រី, កីឡា, ម្ហូបអាហារ និងការបង្ហាញវប្បធម៌ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigCFFiIlK7gNuapGajvmhHqKinfNVCTlYitnLhr8DRjm5qLutCl81UfOKBUteAa5C8TLC802-MLUOXpkpN9o0r9ul8Ky1OruPH0_GfzcsQ6sABKpQZIcRoj3s9UkVNyDmMFjHIq3da8FqqsLP2uFz_2Oo2AIxWr-YGZYhC1kO_HqIefa35pFRYz2SbzVnG/s1024/image_2024-10-29_10-17-45.png

វាជាពេលវេលាដ៏សំខាន់ដែលប្រទេសថៃអាចទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរមកពីជុំវិញពិភពលោក មកលេងប្រទេសថៃ ហើយរដ្ឋាភិបាលថៃសង្ឃឹមថា ពិធីបុណ្យ Thailand Winter Festivals នឹងជួយឱ្យក្រុមហ៊ុនទេសចរណ៍ថៃមានសកម្មភាពរស់រវើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9UifKNCfyffObqTt64fO6JsWzzo1cVPxEIXnSs6N0fzR5gMYeofzFivVGPUkcxhX11xXXnLZ986MNq-7H5M_U221gdlBvAuG_zru9gigQb4bQQBINTIluxH_Wqqk6xq_VLngxSYmxvJzOViFeAcDNOnbijpk42uhsFQYTltBSpokdDmX9aFsZp07t_qv0/s1199/image_2024-10-29_10-17-46.png

លោក Jirayu បន្តថា នៅល្ងាចថ្ងៃទី២៩ ខែតុលា នាយករដ្ឋមន្ត្រីថៃនឹងប្រកាសបើកពិធីបុណ្យ «Amazing Thailand Diwali Festival Bangkok 2024» នៅទីក្រុងបាងកក ដើម្បីជំរុញវិស័យទេសចរណ៍ ក៏ដូចជារពង្រឹងទំនាក់ទំនងការទូត និងពាណិជ្ជកម្មរវាងថៃ និងឥណ្ឌា ។ ក្រៅពីនេះ ភ្ញៀវទេសចរអាចចូលរួមបរិភោគអាហារឥណ្ឌា, ទិញទំនិញឥណ្ឌា និងសម្ភារៈតុបតែងបង្ហាញពីសិល្បៈឥណ្ឌា ៕