Home ព័ត៌មានអន្តរជាតិ ក្រុងញូវយ៉កនឹងអនុម័តច្បាប់ថ្មីអនុញ្ញាតឱ្យសុំច្បាប់មើលសត្វចិញ្ចឹមឈឺ

ក្រុងញូវយ៉កនឹងអនុម័តច្បាប់ថ្មីអនុញ្ញាតឱ្យសុំច្បាប់មើលសត្វចិញ្ចឹមឈឺ

34
0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសរាយការណ៍កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ថា ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានធ្វើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងសុវត្ថិភាពការងារ និងការឈប់សម្រាកឈឺរបស់បុគ្គលិកក្រុមហ៊ុន ខណៈច្បាប់ចាស់បានអនុញ្ញាតឱ្យបុគ្គលិកអាចសុំច្បាប់ពេលឈឺ និងមើលថែសមាជិកគ្រួសារឈឺប៉ុណ្ណោះ ។ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងអនុញ្ញាតឱ្យបុគ្គលិកអាចសុំច្បាប់មើលថែសត្វចិញ្ចឹមឈឺផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr89wKPw3IunWdDvCcWFTeibnZLFfsQ2-c_rns2iIwJBHlsrFlHD3Lx_rGFLwubaX66sIKMPPQvSwkRWvCnqMLXwDRDoGQ9mTq0cuPB7wc0yuy8V5Lr-OT1fBZzQ9BK_G-q9lPV8jOVTqAgE_RObbk0WEsuaWZsryEickRZUqPN6-O1rmuLzcYOuk-Ps7l/s634/image_2024-10-29_09-01-46.png

មតិយល់ស្របនានាបានលើកឡើងក្នុងទស្សនាវដ្តី Newsweek ថា ពលរដ្ឋអាមេរិកនឹងមានឱកាសអនុវត្តច្បាប់ឈឺដើម្បីគាំទ្រការចិញ្ចឹមសត្វ ដែលមានប្រយោជន៍ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់បុគ្គលិកក្រុមហ៊ុន ។ ការថែទាំសត្វចិញ្ចឹមអាចជួយឱ្យមនុស្សមានសុខភាពផ្លូវកាយ និងផ្លូវចិត្តរឹងមាំ ហើយវាជាគោលបំណងសំខាន់នៃការសុំច្បាប់ឈឺតាំងពីដំបូង ។

តាមការស្រាវជ្រាវបង្ហាញថា ការចិញ្ចឹមសត្វអាចជួយកាត់បន្ថយការតានតឹងផ្លូវចិត្ត ហើយធ្វើឱ្យសុខភាពផ្លូវចិត្តបុគ្គលិកល្អ ។ ក្រៅពីនេះ នៅមានភស្តុតាងផ្សេងទៀតបញ្ជាក់ថា ការចិញ្ចឹមឆ្កែពិតជាអាចកាត់បន្ថយភាពតានតឹងផ្លូវចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlaThGMwdKV1z0_W4vBrikCPaE94pChClz1Dte-uMn9jZLEGnTZSYQbXuVyjHVSXebRDeP0uh79vH1PabW_rZ-aYcKyMpbbm3T2j9lkhXS7OCyxKBXcS2VUvGngHGbESWjus2TAdl9uz22ytY_vK4sx9pKpUKvo5BAPBcGOHrdB_8Z7QrTbR6jOLPeuUPH/s1200/image_2024-10-29_09-01-44%20(2).png

បើច្បាប់ថ្មីនេះត្រូវបានអនុម័ត វានឹងជួយឱ្យពលរដ្ឋនៅទីក្រុងញូវយ៉កចិញ្ចឹមសត្វច្រើន ហើយពួកគេនឹងមានសុខភាពផ្លូវចិត្តល្អជាងមុន ។ តាមទិន្នន័យរបស់សមាគមផលិតផលសត្វចិញ្ចឹមអាមេរិកបង្ហាញថា គ្រួសារអាមេរិកចំនួន២ ក្នុងចំណោម៣គ្រួសារ បានចិញ្ចឹមសត្វក្នុងផ្ទះ ។

បច្ចុប្បន្ន ក្រុមហ៊ុនមួយចំនួនបានអនុវត្តគោលការណ៍ស្រដៀងនេះរួចហើយ ដូចជា ៖ ក្រុមហ៊ុនទីផ្សារ Nina Hale ស្ថិតនៅទីក្រុង Minneapolis បានអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់សម្រាកពីការងារ ដើម្បីយកសត្វចិញ្ចឹមថ្មីមកចិញ្ចឹមបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQmGZ2_MQaw3kVJpIlbAAotm2FTCVRT2AopEQ0c8qhe-lOEXofkkVHmtoRuWj0BzqvOPPhlh8627nc2RJ7FVGqM4qj_Kd_ocEl6T6eXvwDL8QaxImcWs6hvEYXki51ICiFin7jLx9XdQogruwPYYUK-EmMWe4FXab7sA6K1ernmRT2BfMAJB2qoWlSeqjO/s1024/image_2024-10-29_09-01-44.png

នៅទីក្រុងញូវយ៉ក បានកំណត់ឱ្យបុគ្គលិកធ្វើការក្នុងក្រុមហ៊ុនធំៗអាចសុំច្បាប់ឈឺ ឬសុំច្បាប់ដោយសារកើតគ្រោះថ្នាក់លើខ្លួនឯង និងសមាជិកគ្រួសារ មិនលើសពី៥៦ម៉ោង ។ ប៉ុន្តែច្បាប់ថ្មីនេះនឹងអនុញ្ញាតឱ្យពួកគេសុំច្បាប់មើលថែសត្វឈឺផងដែរ ដោយសារពលរដ្ឋអាមេរិកយល់ឃើញថា សត្វចិញ្ចឹម គឺជាសមាជិកគ្រួសាររបស់ខ្លួន ។

Bryan Driscoll ជាទីប្រឹក្សាផ្នែកធនធានមនុស្សនិយាយថា សត្វចិញ្ចឹមបានក្លាយជាសមាជិកគ្រួសាររបស់ពលរដ្ឋអាមេរិក ជាពិសេស អ្នករស់នៅកន្លែងស្ត្រេស ដូចជា ៖ ទីក្រុងញូវយ៉ក ។ សត្វចិញ្ចឹមបានធ្វើឱ្យពួកគេមានអារម្មណ៍ល្អ ហើយការអនុញ្ញាតឱ្យបុគ្គលិកមានសិទ្ធិឈប់សម្រាកមើលថែសត្វចិញ្ចឹម គឺជាការយល់ដឹងពីបញ្ហានេះ ហើយធ្វើឱ្យបុគ្គលិកដឹងថា ជីវិតក្រៅពីការងារ ក៏មានសារៈសំខាន់ដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHELh2tXVi8meKUUtw5vwtptfOBlFAxoLMhXg9-M2HjQGfx8fjXEiAeQn7I47uJGzSqV26L8tGbSAjQn8kjA2WesTHZnkNS_jcS9u5mlBVa97MNHEnWJzSy6MWCn_3002bYsMuS178jPjI_fT3nKhvtj_cP00doAcD5W-_Y_1l2oD_8H_Whle8fle1svn-/s1200/image_2024-10-29_09-01-45%20(2).png

សាស្ត្រាចារ្យផ្នែកហិរញ្ញវត្ថុ ឈ្មោះ Alex Beene មកពីសាកលវិទ្យាល័យ Tennessee ប្រាប់ថា ការថែទាំសត្វចិញ្ចឹមសម័យនេះ បានចំណាយប្រាក់ច្រើនដូចការថែទាំកុមារដែរ មានន័យថា ការសុំច្បាប់ការងារទៅមើលថែសត្វឈឺ គឺអាចជួយសន្សំសំចៃប្រាក់បានច្រើនជាងការយកសត្វទៅឱ្យគ្លីនិកថែទាំ ។

គេរំពឹងថា ច្បាប់នេះនឹងទទួលបានការអនុម័ត និងអនុវត្តនាពេលឆាប់ៗ ពីព្រោះពលរដ្ឋញូវយ៉ករាប់លាននាក់បានចិញ្ចឹមសត្វក្នុងផ្ទះ ហើយពលរដ្ឋគ្រប់គ្នាសង្ឃឹមថា សភានឹងគាំទ្រសេចក្តីព្រាងច្បាប់នេះ ។ ដូច្នេះ បើនាយកក្រុមហ៊ុនអនុញ្ញាតឱ្យបុគ្គលិកទទួលខុសត្រូវព្យាបាលសត្វចិញ្ចឹមរបស់ខ្លួន នឹងធ្វើឱ្យបុគ្គលិកអាចបំពេញការងារកាន់តែមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitdTB8w6YNkNGaucN6H2hSgxTsw-FTlKfqXNmAs4qEpulhCuUba9lCx6VHXymDPCa1EW9OfmNiNmjNJmpoRMI-aywid_ZW6epLdWZQ-ttvrAdtXEcBBJqlheXf7nlYZXVEdvCHCnU8CDwteLK6fCo9TtyX7f6c7yz4FXoNTKu_FNyszbOc1gdrOzOg9p0b/s640/image_2024-10-29_09-01-45.png

គ្រួសារអាមេរិកជាច្រើនបានចាត់ទុកថា ឆ្កែ គឺជាសមាជិកគ្រួសារម្នាក់ ហើយបើឆ្កែពួកគេឈឺត្រូវការវះកាត់ជាបន្ទាន់ គឺធ្វើឱ្យពួកគេពិបាកចិត្តមិនខុសពីកូនចៅឈឺទេ ។ ហេតុនេះ បើបុគ្គលិកក្រុមហ៊ុនពិបាកចិត្ត ពួកគេនឹងបាត់បង់ការតាំងស្មារតី និងគ្មានអារម្មណ៍ធ្វើការ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBUFD_4h5hdrK2ZyAjNaumjwj4cnW6sChXIry1e8e3JaEIZ7rZ_jEk0gk4S3ASNiuGlkrNlGTWgl3pDmgeutwE5RDpBVguBx2slhgHmI7i2hlivE3YSPClLkpYZDJAWLwo_VRVn7d3NhPgaK3-CfavnpvCZV5Xa6fntDl6oBhk_8NsJPZ6mFJ3mRrdZFxk/s1024/image_2024-10-29_09-01-46%20(2).png