Home ព័ត៌មានអន្តរជាតិ ខ្មៅដៃផលិតពីក្រដាសកាសែតចាស់ៗអាចជួយកាត់បន្ថយសំរាម និងពុំប៉ះពាល់បរិស្ថាន

ខ្មៅដៃផលិតពីក្រដាសកាសែតចាស់ៗអាចជួយកាត់បន្ថយសំរាម និងពុំប៉ះពាល់បរិស្ថាន

69
0

ប្រទេសស៊ែប៊ី ៖ លោក Dragan និងភរិយាឈ្មោះ Slavica Markovic រស់នៅប្រទេសស៊ែប៊ី (Serbia ស្ថិតនៅតំបន់អឺរ៉ុប) បានបង្កើតគំនិតអាជីវកម្មមួយប្រកបដោយភាពច្នៃប្រឌិតខ្ពស់ គឺការយកក្រដាសកាសែតចាស់ៗមកផលិតជាខ្មៅដៃ ។ លោកបញ្ជាក់ថា ខ្មៅដៃនេះអាចជួយកាត់បន្ថយសំរាម និងជាខ្មៅដៃពុំប៉ះពាល់បរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3AQrjycwVdc5harzSUuEa3bvHJwlaWYxkXrvCH_1zu_TDUM5ZW8OFnRzBNeoWYPgGeZAkUWINXEcru_4EkC2wHR_yopKERWUNsLsRZuL_mdDvn9YKG88JCXvg4kuxGCMlkHPdi_YwZnHkcSondAUPlHm5g_ubuJ1XGS97ntHIdTrqqFEUPUNH-R3vn3f4/s1280/photo_2024-10-28_15-26-17.jpg

ចំណុចចាប់ផ្តើមរបស់អាជីវកម្មនេះ កើតឡើងដោយសារតម្រូវការប្រើប្រាស់ខ្មៅដៃកើនឡើង ប៉ុន្តែពេលមើលឃើញថា នៅប្រទេសស៊ែប៊ី គ្មានក្រុមហ៊ុនផលិតខ្មៅដៃ ទើបលោក Dragan និងភរិយាស្រាវជ្រាវរកទិន្នន័យ រហូតដល់រកឃើញវិធីផលិតខ្មៅដៃពីក្រដាសកាសែតចាស់ៗ ។ ហេតុនេះ លោកក៏បង្កើតក្រុមហ៊ុនមួយឈ្មោះ New Pen និងផលិតខ្មៅដៃពីវត្ថុធាតុដើមកែច្នៃពុំប៉ះពាល់បរិស្ថាន ក្នុងនោះមានកាសែតចាស់ជាវត្ថុធាតុដើមចម្បង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj33k7fL_Xy807mpTrhOKITI4smUsh6DBQukG5GuuDu0k63N4DMPb-i6fv6hCTo5Ltm3n_INW-ULg1WKWrYF5FEqhvUXoRoLukKOJ0W6ByDzs-zbpkELsCvN-GcKpyToKJwL5g-mWA_JGxLstX8RWXt_A6pqnv0iIz_Voh2Qk2b77SHDV3TWamBm16d1wqT/s640/photo_2024-10-28_15-26-16%20(2).jpg
ការផលិតខ្មៅដៃរបស់ក្រុមហ៊ុន New Pen គឺបានប្រើប្រាស់កម្លាំងពលកម្មមនុស្សភាគច្រើន ដោយចាប់ផ្តើមពីការកាត់ក្រដាសកាសែត រួចហើយយកវាមករុំជុំវិញបណ្តូលខ្មៅដៃធ្វើពីសារធាតុ Graphite ។ បន្ទាប់មក ប្រើប្រាស់គ្រឿងម៉ាស៊ីនដែលក្រុមហ៊ុននេះបានសហការផលិតជាមួយវិស្វករក្នុងតំបន់ ដើម្បីជួយរុំក្រដាសកាសែតជុំវិញខ្មៅដៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj28wNXc-5w62ymQlK4fJ9CaQoqNXJZhZ6dBh3jxnPEPJSTexcV0leT2hb-hC71KpmiTMF-IbYpy2hcCr5OMl3pmx_5LBG0H-mA9UHZbIolb2hdew6w_OGyTtV9DskXid6kKBMO2XbGziVjWzGv6qFZumoDW2lm-6_d0Gxb9YmthdyiuXco92YsWp15TeGK/s1024/photo_2024-10-28_15-26-16%20(3).jpg

ខ្មៅដៃនឹងត្រូវដាក់ឱ្យស្ងួតតាមធម្មជាតិ ដោយចំណាយពេលប្រមាណ២៤ម៉ោង ឬអាចយូរជាងនេះសម្រាប់រដូវរងា ។ បន្ទាប់មក ដាក់ខ្មៅដៃចូលក្នុងម៉ាស៊ីនកាត់ឱ្យមានប្រវែងស្មើគ្នា គឺ១៧.៥សង់ទីម៉ែត្រ ព្រមទាំងត្រួតពិនិត្យគុណភាព និងដាក់ខ្មៅដៃចូលប្រអប់ដោយបុគ្គលិកជំនាញ ។

បច្ចុប្បន្ន ក្រុមហ៊ុន New Pen បានលក់ខ្មៅដៃនៅប្រទេសស៊ែប៊ីតិចតួច ឬស្មើប្រមាណ៥% ប៉ុណ្ណោះ ។ រីឯខ្មៅដៃ៩៥%ទៀត ក្រុមហ៊ុនបានបញ្ជូនទៅលក់នៅប្រទេសអាល្លឺម៉ង់ ហើយពេលខ្លះ ក្រុមហ៊ុនក៏នាំចេញខ្មៅដៃទៅប្រទេសអូទ្រីស, បែលហ្សិល, ក្រិក, លុចសំបួរ, ហូឡង់ និងប្រទេសផ្សងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgImmiBz-dXgPPXy4hSIPszHY_ogZMdnfEMv3Sg8qqJDrtU0IoxY5D1Hux28l7nNq8Ivi1ttWUVgQOTmb6_O6hycoQAIQevNQ_r9qDDc8_o34ZK4PCRSTLe6OvpA-zxnKrj_2YoXxd1DWp0nKcINmMu5caDXh-FxrFck1Pbsh0lNc28IPRA1x4sn5zuErzW/s1024/photo_2024-10-28_15-26-16%20(4).jpg

ចំណែកគោលដៅនាថ្ងៃអនាគត ក្រុមហ៊ុនដែលមានបុគ្គលិកត្រឹមតែ៨នាក់ នឹងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ក្រោយពីទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីគម្រោងរបស់សហភាពអឺរ៉ុប ដែលតែងតែគាំទ្រការផ្លាស់ប្តូរបរិស្ថាននៅប្រទេសស៊ែប៊ី ។

ក្រុមហ៊ុន New Pen មិនត្រឹមតែផ្តោតលើការផលិតខ្មៅដៃពុំប៉ះពាល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនក៏បានអប់រំយុវជនផងដែរ ។ ក្រុមហ៊ុនបានសរសេរសារនៅក្រោយប្រអប់ខ្មៅដៃរៀបរាប់ពីការកែច្នៃខ្មៅដៃ ដែលអាចជួយកាត់បន្ថយការកាត់ដើមឈើ, សន្សំសំចៃថាមពល និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAkmfM6imx81CW-fMENNYBf75ITxY2RnFZ4Gks98-ncTmlR6TcyM8z4pWoV-gUywxeqEnvczQwKVoBAPGEX07Urbzw_Vq-P6681ZSJd13efgvqsx43i7cKTzugYaYynsF4Pkept5I3Og0J-ikdjLR15tN0czOCJGdc9DEc5YE516on9XL-h7Kn-nXupbrh/s600/photo_2024-10-28_15-26-16.jpg