ប្រទេសវៀតណាម៖ ផុតពីព្យុះមួយ ចូលព្យុះមួយ វៀតណាមកំពុងជួបទុ.ក្ខផ្ទួនៗខណៈព្យុះ Trami ថ្មីបានបោកបក់មកលើតំបន់ជាច្រើនបណ្តាលឱ្យជន់លិចយ៉ាងខ្លាំង។
ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ពោលគឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តំបន់ជាច្រើនក្នុងប្រទេសវៀតណាម ត្រូវបានជន់លិចក្នុងជម្រៅ ១-២ ម៉ែត្រ នៅពេលដែលព្យុះ Trami បានបោកបក់ជាបន្តបន្ទាប់ ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។.png)
យោងតាមគណៈកម្មាធិការដឹកនាំការពារ ស្វែងរក និងជួយសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ បានឱ្យដឹងថា បច្ចុប្បន្នភ្លៀងនៅតែបន្តធ្លាក់ខ្លាំងឥតឈប់ឈរដោយសារឥទ្ធិពលព្យុះ Trami បង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរបំផុត ហើយដើមឈើជាច្រើនក៏ត្រូវដួលរលំ។ លើសពីនេះដំណាំរបស់ប្រជាពលរដ្ឋចំនួន ៣៧៤ ហិកតានៅក្នុងស្រុក ឡឺ ធុយ ក៏បានរងការខូចខាត ហើយការចិញ្ចឹមត្រីចំនួន ១០០ ហិកតាក៏ត្រូវបានទឹកហូរកាត់ផងដែរ។
ដើម្បីធានាសុវត្ថិភាពអាយុជីវិតប្រជាជន អាជ្ញាធរបានកំពុងរៀបចំការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋចំនួន ១០ ម៉ឺននាក់ទៅកាន់ទីសុវត្ថិភាព ខណៈប្រជាជនក៏ត្រូវបានណែនាំកុំឱ្យធ្វើដំណើរតាមទឹកជ្រៅដែលហូរលឿនផងដែរ។ គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៣ ថ្ងៃមកនេះព្យុះត្រាមី បានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងគំហុកនៅក្នុងប្រទេសវៀតណាមភាគខាងជើង និងភាគកណ្តាល ដោយបានសម្លាប់មនុស្ស ៣នាក់ និងបាត់ខ្លួនម្នាក់ ដោយសារទឹកជំនន់ និងឧបទ្ទវហេតុលិចលង់ផ្ទះសម្បែង។.png)
ព្យុះនេះក៏បានបង្កការខូចខាតយ៉ាងច្រើននៅកន្លែងមន្ទីពេទ្យ រួមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងផ្លាកសញ្ញាចរាចរណ៍ជាង ៦០ បានដួលរលំ ភ្លើងចរាចរណ៍ចំនួន ៣១ ត្រូវបានខូចខាត និងឈប់ដំណើរការ។ ទីភ្នាក់ងារឧតុនិយមបានព្យាករណ៍ថា យប់ថ្ងៃទី ២៨ នេះតំបន់ភាគខាងត្បូងប្រទេសវៀតណាមក៏ត្រូវរងឥទ្ធិពលព្យុះត្រូពិក Trami ផងដែរ៕.png)










