Home ព័ត៌មានអន្តរជាតិ សមុទ្រដ៏ធំបំផុតមួយរបស់ពិភពលោកបានរួមតូចយ៉ាងឆាប់រហ័ស បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង

សមុទ្រដ៏ធំបំផុតមួយរបស់ពិភពលោកបានរួមតូចយ៉ាងឆាប់រហ័ស បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង

109
0

Caspian ដែលជាសមុទ្រធំបំផុតមួយនៅលើពិភពលោក បានរួមតូចយ៉ាងឆាប់រហ័ស ដោយសារការប្រែប្រួលអាកាសធាតុ និងការបំពុល ដែលនឹងពិបាកក្នុងការស្តារឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzYIVumafUqNdGTf0yZMf0fcGBEKJq5H-jfJHay3eLZBxAsnbjfKgd4WCdPpEwkAAQDpg5MX7tQnqTdS8f_kVHxF82CbAFpPdc9qFkO_CQ63NPf3dzEgnQqFpIb97wsC0XnQHiUwnYfgUSIn1WSRMBN9ZytO7n9ZNhLXQ4_B42tB1MfGGkM-yo29w7H2M4/s800/image_2024-10-28_08-23-52%20(2).png

សមុទ្រកាសព្យែនបច្ចុប្បន្នកំពុងរួមតូចគួរឱ្យព្រួយបារម្ភខ្លាំងណាស់ ខណៈកម្រិតទឹកក៏ស្រកចុះផងដែរ ដោយបន្សល់ទុកនូវដីទទេជាកន្លែងដែលធ្លាប់តែមានទឹកច្រើន ស្រាប់តែក្លាយជាដីវាលទៅវិញ។ សមុទ្រកាសព្យែនមានផ្ទៃដីធំដូចរដ្ឋម៉ុនតាណារបស់សហរដ្ឋអាមេរិកអ៊ីចឹង ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចនៃប្រទេសជុំវិញចំនួនប្រាំ រួមមាន កាហ្សាក់ស្ថាន អ៊ីរ៉ង់ អាស៊ែបៃហ្សង់ រុស្ស៊ី និងតូមិននីស្ថាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwv1dR3aJYpaDIsjYt448YFLHLhvIP4kron3GRX8tEy1_sUO28IMDDB5kKqjGdQd-oTyniIP18N2CV7YRUGlT3pYa6EGdM0pAsxbwfiWTrU8wUuIvsYqpDcgO72imGGfKXNPspVzPTARC2-kdf0DaXrWlQwbknwg8C544wJkturuWzamRpUtNHyZp_uycn/s1000/image_2024-10-28_08-23-53.png

កន្លែងនេះផ្តល់ប្រភពទឹកសម្រាប់កសិកម្ម នេសាទ ទេសចរណ៍ និងធនធានប្រេង រួមទាំងឧស្ម័នដ៏មានតម្លៃជាច្រើន។ ទន្ទឹមនឹងនោះវាក៏រួមចំណែកដល់ការគ្រប់គ្រងអាកាសធាតុនៅក្នុងតំបន់ស្ងួតផងដែរ។ ទោះជាយ៉ាងណា ដោយសារបម្រែបម្រួលអាកាសធាតុ និងការបំពុល ក៏ដូចជាការសាងសង់ទំនប់ ការកេងប្រវ័ញ្ចហួសហេតុ បានធ្វើឱ្យសមុទ្រដ៏ធំមួយនេះប្រែក្លាយជាសមុទ្រដែលមានទំហំតូចបន្តិចម្តងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQzPhEV2fTlLbcsADgN6z51eXtDBNJvpcj_JhL_PnXdCNj1xHuk1OU7m2b6k8rY2xoErtLuho3uvtnFnNuE3mlgIUvBzveghLKeg7fCrNcZ6sJbC2TnChViPcTMO-1AFkAyU5-WlSxTqHaWGn_0HsV72KCpO7k8miBUi6ZjtHYtXFTsXZKdAvArQWQLWYs/s1280/image_2024-10-28_08-23-53%20(2).png

យោងតាមលោក Matthias Prange អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Bremen ប្រទេសអាល្លឺម៉ង់ បាននិយាយថា ប្រសិនបើពិភពលោកមិនកាត់បន្ថយការបំភាយឧស្ម័នយ៉ាងលឿននោះទេ កម្រិតទឹកនឹងថយចុះពី ៧.៨ ទៅ ១៧.៧ ម៉ែត្រនៅចុងសតវត្សនេះ ។ ការរួមតូចនៃទឹកសមុទ្របានធ្វើឱ្យប្រទេសជាច្រើនជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច ថែមទាំងគំរាមកំហែងដល់សត្វព្រៃដែលជិតផុតពូជទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbGCZwBRSOnC6LO4wqc7DFg_Hw31FMJqoLa2ZGn4X3RUYjz_GPtq68yA0TnthyphenhyphenP1fmQya__05IdFDqppa1VRrr0TxX0cgFAWKuTENy_P10_bUzeIIa2OUT_jJW4izSKsLWuh9FrVpKNGTPeQKUGgupr4tM_aNM9dj4ICGw6kkoLT6bkyMUUBSnAhzAg4ba/s640/image_2024-10-28_08-23-52.png

លើសពីនេះ ការថយចុះនៃកម្រិតទឹកក៏បណ្តាលឱ្យខ្វះអុកស៊ីហ្សែន ដែលគំរាមកំហែងដល់អាយុជីវិតរបស់សត្វជាច្រើនដែលអាចមាននៅទីនេះផងដែរ។ សមុទ្រកាសព្យែនកាន់តែតូចចង្អៀតធ្វើឱ្យមេដឹកនាំព្រួយបារម្ភ ទោះបីជាយ៉ាងនេះក្តីពួកគេកំពុងរៀបចំវិធានការការពារ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃសមុទ្រកាសព្យែន ដែលជាសមុទ្រធំបំផុតរបស់ពិភពលោក៕