Home ព័ត៌មានអន្តរជាតិ សន្សំលុយឱ្យហើយទៅ! ក្រុមហ៊ុនចិននឹងបើកលក់សំបុត្រទេសចរណ៍អវកាសនៅឆ្នាំ ២០២៧

សន្សំលុយឱ្យហើយទៅ! ក្រុមហ៊ុនចិននឹងបើកលក់សំបុត្រទេសចរណ៍អវកាសនៅឆ្នាំ ២០២៧

54
0

ប្រទេសចិន៖ សម្រាប់ភ្ញៀវទេសចរដែលចង់ទទួលបានបទពិសោធន៍ថ្មី ប្លែកដូចជាការធ្វើដំណើរកម្សាន្តនៅលើលំហអាកាស ឥឡូវនេះក្រុមហ៊ុន Deep Blue Aerospace របស់ប្រទេសចិន បានប្រកាសថា ខ្លួននឹងលក់សំបុត្រទេសចរណ៍អវកាសជាផ្លូវការហើយនៅឆ្នាំ ២០២៧ ជាមួយតម្លៃសំបុត្រ ១.៥ លានយ័ន (ប្រមាណ ២១ ម៉ឺនដុល្លារអាមេរិក)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHnFRJDkgqKBnsoyuLrS4VVEn6bugRRtPTqU57aEwTS3fLeBfSYpMnKSLpT7FWmQLce49eyLLJMOlXa5uOq5HYxW8kU-2mkIOpaJBY8sTgQ9qUv2beskFqRJ4ry8xzVSZpd7otjf7lLJY9OVKLe6YUY2S0BPg1avGwq8WgzmzaB-q2yXGP89i2Jcf1IPMZ/s1024/image_2024-10-28_08-19-41%20(2).png

យោងតាមក្រុមហ៊ុន សម្រាប់តម្លៃនេះ អតិថិជននឹងទទួលបានពិសោធន៍ថ្មីៗ ប្លែកៗជាច្រើន ដូចជាបានឃើញនូវទេសភាពក្រៅភពផែនដីដ៏អស្ចារ្យ ដឹងរឿងអាថ៌កំបាំងមួយចំនួននៃចក្រវាឡ រួមទាំងបានហោះហើរលើបរិយាកាសដ៏ធំធេងបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1G32wlOFr3Ev56LyKV3cZ5ns1Bv_LtVgsdrF0CmflI6tqW4ZB7hg3nBCUDECnJmMxLyJAbkxMLoEgEtr2OBQQzANkUzmlkSMjDlE6ysGLVOhh1tIy3DnhDDCQo4pMtkLUmSMvlNqVkd3YpK8DSQXIutQbvqAvxKimEhWrsllAkGLlr4Gsq7-kn2HqG8PL/s1200/image_2024-10-28_08-19-41.png

Deep Blue Aerospace ក៏បានបង្ហាញរូបភាពនៃប្រព័ន្ធហោះហើរ suborbital របស់ខ្លួនផងដែរ ដែលជាកប៉ាល់អវកាសពិសេសមួយស្រដៀងគ្នាទៅនឹង New Shepard របស់ក្រុមហ៊ុនអាមេរិក Blue Origin ដែរ។ កប៉ាល់នេះអាចផ្ទុកអ្នកដំណើរបាន ៦ នាក់ ជាមួយសមត្ថភាពហោះហើរក្នុងកម្ពស់អតិបរមាពី ១០០ ទៅ ១៥០ គីឡូម៉ែត្រ។ រហូតមកដល់ពេលនេះកប៉ាល់អវកាស suborbital គឺបានសាកល្បងហោះហើរដឹកមនុស្សចំនួន ៨ នាក់ទៅកាន់លំហដោយជោគជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqVPrEIcws7gfs3fnDwabMZA0NVMBUunybizXBS4qzBmG6KsVCAuda4pjH7RBDLdTnt_zkbH6CJC5IBmGE7oa2isceLYr4cYkqiLUCxYA4Nh6HObz35yHLFgvTRGSp1Y6F-TyHCH-_lqmeiL6mh3T3J7EwPP4dbDyi2ZQj6TPtEf1bQBL0E3QPMzCyyPOo/s1200/image_2024-10-28_08-19-42%20(2).png

ក្រុមហ៊ុនចិន Deep Blue Aerospace បាននិយាយថា សម្រាប់លក្ខខណ្ឌក្នុងការទិញសំបុត្រគឺត្រូវតែមានអាយុចន្លោះពី ១៨ ទៅ ៦០ ឆ្នាំហើយត្រូវតែមានសុខភាពល្អ។ បន្ទាប់មក អ្នកទិញនឹងឆ្លងកាត់ការពិនិត្យរាងកាយយ៉ាងម៉ត់ចត់ដើម្បីកំណត់កាយសម្បទាសម្រាប់ការហោះហើរ។ អ្នកតំណាង Deep Blue Aerospace បាននិយាយថា កប៉ាល់ suborbital នឹងចុះចតដោយប្រើប្រព័ន្ធឆ័ត្រយោង ដើម្បីធានាអ្នកដំណើរត្រឡប់មកផែនដីវិញដោយសុវត្ថិភាពបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVsrPNuk4dFb-DTnpyfGQqhqzeBQiP1X5B_sigOjnIf2d0iTDBwhCnGVVQn4bilT7Dg7-s4YgQaf7ueQLh1oAlm3TCC5wTKiOKwzuLDMU0fADvAp9mqxLvGPzWXlozgSeKWaNfh70yUZuJoXLFWMp0M_5h8G5GJKu4z3nEcfauhVUdwYZMcsGsrZRL2Shl/s1480/image_2024-10-28_08-19-42.png
គួរបញ្ជាក់ដែរថា Deep Blue Aerospace មិនមែនជាក្រុមហ៊ុនចិនតែមួយគត់ដែលមានគម្រោងចូលក្នុងទីផ្សារទេសចរណ៍អវកាសនោះទេ។ CAS Space ដែលជាក្រុមហ៊ុន spinoff នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (CAS) ក៏កំពុងអភិវឌ្ឍយានដឹកជញ្ជូនមនុស្ស suborbital ដែលអាចដំណើរការបានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខផងដែរ ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ៕