Lisa សមាជិកក្រុម BLACLPINK បានបង្ហាញពីម្ចាស់បទ Agora Hills ដែលមានអាយុ ២៩ ឆ្នាំគឺស្ថិតនៅកំពូលនៃបញ្ជីសិល្បករដែលប្រាថ្នាចង់ថតបទចម្រៀងជាមួយ។ នៅពេលសួរថាតើនាងចង់សហការជាមួយអ្នកណានៅលើ Audacy នាងបាននិយាយថា «ប៉ុន្តែសម្រាប់ពេលនេះដែលខ្ញុំអាចគិតអំពី Doja Cat ខ្ញុំស្រលាញ់នាង»។ Lisa បាននិយាយថា «ប្រាកដណាស់ Doja Cat គឺជាគោលដៅបន្ទាប់របស់ខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqYAFxosDleuv50P06Fz6Ri_eqJmMtRqI-DiX0d-fPM1KBNcYWIqq1VFqALPvnt1MUuUMdKxpIW8f12AuXO_V6qzSwE1vGRDwxNLEiyJ2jCJ_notcx9krRHW3P-6ytd3XFXAF0qoJKLZu1RNIW0cGne_HN6TSJkwWqCDy0uJGx3Y68mXp0aiSdKweTQBmi/s1581/image_2024-10-26_11-07-42.png

នៅខែសីហានេះ Lisa បានសហការជាមួយតារាប៉ុបអេស្ប៉ាញ Rosalía ដែលមានអាយុ ៣២ឆ្នាំមានអាយុលើសនាង៥ឆ្នាំ ក្នុងបទ «New Woman»។ Lisa បាននិយាយថា៖ « Rosalía អស្ចារ្យណាស់ នាងជាអ្នកអាជីព ដូចរាល់សកម្មភាពដែលនាងធ្វើអ៊ីចឹង។ នាងគ្រាន់តែរក្សាអត្តសញ្ញាណរបស់នាងជាមួយនឹងតន្ត្រីរបស់នាង ជាមួយនឹងសិល្បៈរបស់នាង និងអ្វីគ្រប់យ៉ាង។ ដូច្នេះ ខ្ញុំចង់ក្លាយជាមនុស្សដូចនាង ដែលអាចរក្សាអត្តសញ្ញាណរបស់ខ្ញុំបាន»។ កាលពីឆ្នាំ២០២១ ការប្រគំតន្រ្តី The Show របស់ BLACKPNIK នៅពេលឆាក Solo Lisa គឺបានសម្តែងបទ «Say So» របស់ Doja Cat ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-L3md1o7qbk985ZyI3kI3YcknWoRZvuoQ_xWNgPsPYtHZhpCsk6AbIi0nur2gjNvDeXJiAhUEUAKMNSbxrjxY4vago7ImAWxLB75NhEOxO7ppzIBIfdwz_3kig2A7ayVzwozP2tQsemcVfFTjHyf-dbEqp-sN5u2jrbQHhG47NQT_SIR631KyqNM0Vp6G/s1486/image_2024-10-26_11-07-42%20(2).png

ជាការកត់សម្គាល់ Lisa គឺទទួលបានការសហការជាមួយតារាចម្រៀងផ្សេងទៀតដូចជា រៀមច្បង Taeyang និងបទ SG ជាមួយ DJ Snake, Ozuna, Megan Thee Stallion។ បន្ទាប់ពីបង្កើតក្រុមហ៊ុនសម្រាប់បង្ហាញសកម្មភាពទោលមក Lisa បានចូលរួមកម្មវិធីជាច្រើននិងបានចេញបទចម្រៀងដូចជា Rock Star , New Woman ជាមួយ Rosalía និងបទ Moonlit Floor ៕