Home ព័ត៌មានអន្តរជាតិ មិនមែនមានតែពលរដ្ឋជប៉ុនទេដែលអាយុវែង ឆ្កែក៏អាយុវែងដែរ! ជប៉ុនប្រមូលឆ្កែចាស់ៗមករស់នៅមណ្ឌលថែទាំឆ្កែ

មិនមែនមានតែពលរដ្ឋជប៉ុនទេដែលអាយុវែង ឆ្កែក៏អាយុវែងដែរ! ជប៉ុនប្រមូលឆ្កែចាស់ៗមករស់នៅមណ្ឌលថែទាំឆ្កែ

81
0

ប្រទេសជប៉ុន ៖ ជប៉ុន គឺជាប្រទេសមួយដែលមានពលរដុ្ឋអាយុវែងជាងគេលើពិភពលោក ប៉ុន្តែអ្វីគួរឱ្យចាប់អារម្មណ៍នោះ គឺនៅជប៉ុន មិនមែនមានតែពលរដ្ឋទេដែលអាយុវែង ប៉ុន្តែឆ្កែក៏អាយុវែងដែរ ។ ហេតុនេះ ជប៉ុនបានប្រមូលឆ្កែចាស់ៗមករស់នៅក្នុងមណ្ឌលថែទាំឆ្កែ ដើម្បីទទួលបានការថែទាំយ៉ាងល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi37oCIhGsUT1d2MqPTUMWMalltxmtp019RUGX1aXPga-Hr5E5sb__Z55jirwwgRFMSxutnKQROdrI7o72bXXBBOglxIP7e0jbm3E2CcoRGPFbVMiD0lHIJGV8uLH-revBNSBBCIPkbWRWlcp1rMJCCdwCSJcWjZPP_fBccxFnHuv8zer6kBXEn448GkYME/s2500/image_2024-10-26_08-44-02.png

តាំងពីឆ្នាំ២០១០ ឆ្កែនៅជប៉ុនមានអាយុវែងជាងមុនប្រមាណជិត១ឆ្នាំ ប៉ុន្តែអាយុឆ្កែកើនឡើងនេះ មិនគួរឱ្យភ្ញាក់ផ្អើលដូចអាយុឆ្កែនាពេលបច្ចុប្បន្នទេ (គឺឆ្នាំ២០២៤) ។ បច្ចុប្បន្ន ឆ្កែនៅជប៉ុនមានអាយុរហូតដល់១៥ឆ្នាំ ខណៈឆ្កែនៅប្រទេសផ្សេងទៀតមានអាយុចាប់ពី១០ឆ្នាំ ទៅ១៣ឆ្នាំប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxSiSpO4C8ls4O-0G5nY4NjC1tZSQ60Xl3qT-MKQTEUkzepPFR4PGU47GlHDip5nLH2AJMc72puHpEz_nVyJmOxbHlUugxZkvUIEu8zpx4uRoicZkej7n_0MYNGjU3oWkwDy6qdbel4Nl1uv5C0PVAIP31AV05RfpQzv3w9cdDL2rgBgEfCfWoI0i82-h7/s1080/image_2024-10-26_08-44-04%20(3).png

ឆ្កែ១ក្បាល ក្នុងចំណោម៣ក្បាលនៅប្រទេសជប៉ុន បានរស់នៅក្នុងជម្រកបណ្តោះអាសន្ន ដោយសារម្ចាស់របស់ពួកវាចាស់ជរា និងពុំអាចចិញ្ចឹមថែទាំបន្តទៀតបាន ហើយក៏បង្ខំចិត្តឱ្យឆ្កែរស់នៅក្នុងជម្រកបណ្តោះអាសន្ន ។ ហេតុនេះ ឆ្កែជាច្រើនក្បាលបានមករស់នៅជម្រកបណ្តោះអាសន្នរហូតដល់អស់ជីវិត ដោយសារពួកវាមានអាយុច្រើន និងគ្មានអ្នកណាចង់យកទៅចិញ្ចឹម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIu8z3mrvNFDwttwSXVCKSABFF4O-WRGxIsYUfHAhOB2XTjRb6iS972F6oPQTnjzM_wprKIQXwPDtCEfMRfd7tic9RgmBYGI7411nxJQpJGcZzile_nAMbA6Nzt8NscYQFBLiSKkKDKHOIYy1Fm5lSs1I-QW4g5cUZjlGIr8VPg2M8WHlGauGywsOpg0LT/s800/image_2024-10-26_08-44-04%20(2).png

ប៉ុន្តែរយៈពេល១០ឆ្នាំកន្លងមក ជប៉ុនក៏ចាប់ផ្តើមដោះស្រាយបញ្ហានេះ ហើយនៅឆ្នាំ២០២៤ ជប៉ុនបានបង្កើតមណ្ឌលថែទាំឆ្កែចាស់ៗ ដែលស្រដៀងនឹងមណ្ឌលថែទាំមនុស្សចាស់ដែរ ។ រីឯថ្លៃថែទាំឆ្កែ គឺចាប់ពី១.២១២ដុល្លារ ទៅ១.៥១៥ដុល្លារអាមេរិកក្នុង១ខែ ប៉ុន្តែនេះជាតម្លៃថ្លៃសម្រាប់ម្ចាស់ឆ្កែមួយចំនួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOaLoFa-3mj7XP_G3pWh4ntv4pV_yr-uOioJ4x6OozsUpdTVbXwSxcuoulRdfOjdMjI9hSI1Zdf-bSE7QwcMroUYXtsqiXh2YwLmYudae0hsy40n3D5pm27FquHNCAHwCLi2Lj9FDQlbVZoK1kaMVVyxdRkzM6Rpw4lH7ZUcS8tP883mz2jZquVK0YoG9x/s1024/image_2024-10-26_08-44-04.png

កាលពីឆ្នាំ២០១៩ ក៏មានការបង្កើតជម្រកបណ្តោះអាសន្នសម្រាប់ចិញ្ចឹមឆ្កែអាយុច្រើន និងទុកឱ្យពលរដ្ឋចាស់ៗនៅជប៉ុនយកឆ្កែចាស់ទៅចិញ្ចឹម ។ ករណីម្ចាស់ឆ្កែស្លាប់មុនឆ្កែ គឺឆ្កែទាំងនេះអាចត្រឡប់មករស់នៅក្នុងជម្រកបណ្តោះអាសន្នវិញ ។ ការបង្កើតជម្រកបណ្តោះអាសន្ន និងគម្រោងចិញ្ចឹមឆ្កែនេះ គឺជាការផ្តល់ឱកាសឱ្យឆ្កែចាស់អាយុច្រើនម្តងទៀត ដើម្បីឱ្យវាមានម្ចាស់ថ្មីដែលមានអាយុច្រើន ឬមនុស្សចាស់ឯកាចង់ចិញ្ចឹមឆ្កែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHjmnY2MAzjReqtvpfJB0pGoZJmgNKdPFdT0BaXHaIOyapPkT03W8-OhSct5xWpkDq469h68SDLvzaL6LqbkYVYu9BvbjbMrH0UJjZFDnDIdUs8okPcIdo8u6Vk0d4LV0bXBksgNYu7lbfNAwrB_gF-Sxa12pDRn0T7VeppD1t053rNtCGAtIVuvRXS-io/s1020/image_2024-10-26_08-44-05%20(2).png

វាហាក់ដូចជារឿងល្អសម្រាប់មនុស្សចាស់ និងឆ្កែចាស់នៅជប៉ុននាពេលបច្ចុប្បន្ន ហើយអាចធ្វើឱ្យមនុស្សចាស់នៅជប៉ុនមានសុខភាពល្អ និងរស់នៅបានយូរ ពីព្រោះបើតាមការស្រាវជ្រាវនៅជប៉ុនកាលពីឆ្នាំ២០២២ បង្ហាញថា អ្នកចិញ្ចឹមឆ្កែ ពួកគេនឹងមានសុខភាពល្អ និងអាយុវែងជាងអ្នកមិនចិញ្ចឹមឆ្កែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG6tIHS86MESBbf_hyXp2uM91mzVZ2vXb_-GKSNyfLKngnaaOFB2e4bsaFlWXfQHjPVhFRUmpjHxXsZ4_jvEFm4dUlRFwSj4AHuQzGpT0Nbcs8Tc-M03ugpNZXSj_g-mGUWzYaVtEibw89DnaQ_hs-rxR4Uhb9Yg2RCLAjNXfD8TaBOe7JhkqQlkubZ-FO/s799/image_2024-10-26_08-44-05.png

ហេតុនេះ ឆ្កែក៏ទទួលបានប្រយោជន៍ ហើយចំនួនឆ្កែត្រូវគេធ្វើបាបក៏បានធ្លាក់ចុះប្រមាណ២សែនក្បាលក្នុង១ឆ្នាំ កាលពីឆ្នាំ២០០៨ ។ បច្ចុប្បន្ន ឆ្កែត្រូវគេធ្វើបាបនៅសល់មិនដល់៤ម៉ឺនក្បាលក្នុង១ឆ្នាំ ៕