Home ព័ត៌មានអន្តរជាតិ ពីមហាសេដ្ឋីចូលចិត្តតែងខ្លួនសាមញ្ញៗ ក្លាយជាមហាសេដ្ឋីដែលហៃសូបំផុតនៅឆ្នាំ ២០២៤

ពីមហាសេដ្ឋីចូលចិត្តតែងខ្លួនសាមញ្ញៗ ក្លាយជាមហាសេដ្ឋីដែលហៃសូបំផុតនៅឆ្នាំ ២០២៤

61
0

សហរដ្ឋអាមេរិក៖ នាយកប្រតិបត្តិ Meta លោក Mark Zuckerberg លែងដូចមុនទៀតហើយ ដោយសារតែការប្តូរស្ទីលតែងខ្លួនរបស់លោក ដូចជាការស្លៀកសម្លៀកបំពាក់ប្រេនៗជារៀងរាល់ថ្ងៃ ពាក់ខ្សែកមាសធំៗ រួមទាំងការប្រើរបស់ថ្លៃៗ បានធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងពីការផ្លាស់ប្តូររបស់លោកនៅឆ្នាំនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUhc9VZYuxzvmsdrTKA_pl4w0Nls8_Qn2efbiiWWvSEmz4YwjItSI1wQUs-G4h4ACI4_0TchHYxB4NlAmqu6pYBGopc1J6GGQi08r-1luMz-UnSCa9V2-wiqz3gomxnHFeLrpFY6n8yDNTzS-hT1s1_7hyphenhyphenTOhqPjWQ7uuwY9mRfn7bohxH8xL3A0rSf2Af/s1280/image_2024-10-25_08-34-17.png

យើងគ្រប់គ្នាដឹងហើយថា ថៅកែ Facebook និង Instagram រូបនេះពីមុនមកគឺមិនដែលចាប់អារម្មណ៍ទៅលើសម្លៀកបំពាក់ទំនើបៗនោះទេ ភាគច្រើនយើងឃើញគាត់ទៅណាមកណាតែងខ្លួនសាមញ្ញៗ ដូចជាពាក់អាវយឺតពណ៌ប្រផេះ និងខោកាប៊យពណ៌ខៀវ ដែលជាស្ទាយប្រចាំត្រកូលរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvz6x5Qi4ofgDCmTSjLRgkNaYzSA1JECLCWLlVagU20XAbsP1N4-SMa7VLRF4SifKLvUBq20pyN8MjLdzqV0kdwblaBUZH4FE9-Y5-Qqg3h3BU-ixzaRFeoBuxd9FlIEmEa3xAWrOVc9bG7kpxN0WvK6BUhi2WggnjwG56-k8m3LD90_J8TwCBiw0trH4x/s1002/photo_2024-10-24_14-51-56.jpg

ប៉ុន្តែនៅចុងឆ្នាំ ២០២៤ នេះពោលគឺចាប់ពីខែកញ្ញាមក យើងឃើញថា នាយកប្រតិបត្តិ Meta លោក Mark Zuckerberg ហាក់លែងខ្លួនជាងមុន ក៏ដូចជាផ្លាស់ប្តូរស្ទីលតែងខ្លួនថ្មីៗជានិច្ច ធ្វើឱ្យមនុស្សជាច្រើនគិតថា មហាសេដ្ឋីរូបនេះបានប្រែហើយ ពីបុរសដែលចូលចិត្តតែងខ្លួនសាមញ្ញៗ ក្លាយជាបុរសដែលហៃសូបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfd5IDKO6UyGtYmpm6uC6GF_DjcbKsHVOlrXbeewxpQnoBdTAdfF7rKJTTIdWgZKW-ihkukYjcnyzJ4vDCZYafn42Ix1ZmcjZbQEC6lBH-_8GB-104wKeJktlB3Uo3b4mjM9qFGfBHKzM0sto1WhZXIyuwa1bfb1nuzZ1VORy_y1lniOTtVEBPPmM8FxfW/s1200/photo_2024-10-24_14-51-57%20(2).jpg

នេះសរបញ្ជាក់ឱ្យឃើញថា សម័យជឿនលឿន អ្វីៗគឺមិនដូចពីមុនទៀតទេ តែងតែប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Mark បាននិយាយនៅក្នុងកម្មវិធីមួយថា ការដែលលោកតែងខ្លួនប្លែកៗបែបនេះជារៀងរាល់ថ្ងៃ គឺដោយសារលោកចង់កែលម្អជីវិតរបស់លោក ដោយលុបបំបាត់រឿងមិនល្អដែលកើតឡើងពីមុន បន្ថែមថាមពលជីវិត ដូច្នេះការជ្រើសរើសសម្លៀកបំពាក់ចម្រុះ និងទាន់សម័យបែបនេះ គឺជួយឱ្យលោកមានភាពរីករាយជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMBDABBAVz-4TtVzYKuD8D6H_u7HSYtMWrMH6ey0qR5hJp5aZQdmL5A2UEEdJ1nUq5bQVuRb4PQ1QF0vZnqo6n2fnZdrnye0z6IDG0VU3-f8QAtdlAp5q5IODaQMm7Hx5kGJYgGD3xc8rG7GJc6fPKR3QULzIH-g6IOdeU5rNPnlSJ2lzBnaleU_BKkYx4/s1079/photo_2024-10-24_14-51-57.jpg

គួរបញ្ជាក់ដែរថា លោក Mark Zuckerberg បច្ចុប្បន្នគឺជាមហាសេដ្ឋីលំដាប់លេខ ៤ នៅលើពិភពលោក ជាមួយទ្រពសម្បត្តិសរុបប្រមាណ ២០២.៧ ពាន់លានដុល្លារអាមេរិក បន្ទាប់ពី Elon Musk, Larry Ellison, និង Jeff Bezo ៕