បរទេស៖ បច្ចុប្បន្ននេះ អារ៉ាប៊ីសាអូឌីតបានកំពុងសាងសង់ Mukaab ដែលជាអគារធំបំផុតនៅលើពិភពលោក ជាមួយកម្ពស់ ៤០០ ម៉ែត្រ ហើយប្រវែង និងទទឹងគឺ ៤០០ ម៉ែត្រដូចគ្នា ដែលធ្វើឱ្យគម្រោងនេះមានទំហំធំរហូតអាចដាក់អាគារ Empire State ចំនួន ២០ នៅខាងក្នុងបាន។

អគារ Mukaab គឺជាអគារធំបំផុតរបស់ពិភពលោកនៅពេលសាងសង់រួច ដែលស្ថិតក្នុងរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។ ផ្នែកខាងក្រៅនៃអគារនេះត្រូវបានបំផុសគំនិតដោយស្ថាបត្យកម្មឥស្លាមប្រពៃណី ខណៈដែលផ្នែកខាងក្នុងមានផ្ទៃក្រឡាប្រហែល ២ លានម៉ែត្រការ៉េ នៅចំកណ្តាលអាគារនឹងជាប៉មរមួលមួយទៀត។ Mukaab នឹងបង្ហាញនូវប្រព័ន្ធ holographic ដែលប្រើដើម្បីបង្ហាញឈុតឆាកក្រោមទឹក និងឈុតវេទមន្តជាច្រើនទៀតនៅខាងក្នុងរចនាសម្ព័ន្ធគូប។.png)
រហូតមកដល់ពេលនេះ ដំណើរនៃការជីកកកាយគ្រឹះត្រូវបានបញ្ចប់ហើយ ដោយផ្ទៃដី ១០ លានម៉ែត្រគូបក៏ត្រូវបានផ្លាស់ប្តូរ។ ដំណើរការទាំងមូលតម្រូវឱ្យមានការជីកយករ៉ែចំនួន ២៥០ និងឧបករណ៍ជាង ៤០០ គ្រឿងជារៀងរាល់ថ្ងៃ ដើម្បីដំណើរការដី។ ដូច្នេះគិតមកដល់ពេលនេះ កម្មករសំណង់បានចំណាយពេលធ្វើការសរុបប្រមាណ ៣ លានម៉ោងហើយ។ លើសពីនេះ ស្ពានមួយក៏ត្រូវបានសាងសង់ផងដែរ ដើម្បីឱ្យសកម្មភាពសាងសង់ដំណើរការទៅដោយរលូន។
រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានប្រកាសពីការបង្កើត New Murabba Development ដើម្បីផ្លាស់ប្តូរទីប្រជុំជន Riyadh តាមរយៈការសាងសង់អគារដែលផ្តល់នូវបទពិសោធន៍រស់នៅ ការងារ និងការកម្សាន្តប្លែកៗ។ គម្រោងនេះនឹងផ្តោតលើនិរន្តរភាពជាមួយនឹងតំបន់បៃតង ផ្លូវដើរ និងជិះកង់ ដែលលើកកំពស់គុណភាពជីវិត តាមរយៈការលើកទឹកចិត្តដល់របៀបរស់នៅដែលមានសុខភាពល្អ និងសកម្មភាពសហគមន៍។
ជាមួយនឹងកម្មករ ៩០០ នាក់នៅនឹងកន្លែង ការសាងសង់កំពុងរីកចម្រើនយ៉ាងឆាប់រហ័សបំផុត។ ហេតុនេះហើយគេរំពឹងថាអគារ Mukaab ទាំងមូលដែលមានសមត្ថភាពផ្ទុកអ្នកស្រុករាប់សែននាក់នឹងត្រូវបញ្ចប់នៅឆ្នាំ ២០៣០៕










