ជាការពិតណាស់បុគ្គលិកភាគច្រើនតែងតែនិយាយថា ពួកគេគឺមានភាពតានតឹងខ្លាំងនៅកន្លែងធ្វើការ ក៏ដូចជាប្រឈមនឹងបញ្ហាជាច្រើនដែលអាចប៉ះពាល់ដល់ផ្លូវចិត្តពួកគេ។ ទោះជាយ៉ាងណាមិនមែនការងារទាំងអស់សុទ្ធតែលំបាក និងតានតឹងរហូតនោះទេ នេះបើយោងតាមគេហទំព័របរទេស indeed បានឱ្យដឹងថា ក្នុងចំណោមការងារទាំងអស់ គឺមានការងារចំនួន ៥ ដែលមានប្រាក់ចំណូលខ្ពស់ និងស្ត្រេសតិច មានន័យថាបុគ្គលិកផ្នែកខាងក្រោមនេះគឺទទួលរងសម្ពាធតិចតួចបំផុត៖
១.អ្នកគូររូប និងអ្នកថតរូប៖ យោងតាមការស្រាវជ្រាវបានឱ្យដឹងថា ការងារទាំងនេះមានកម្រិតស្ត្រេសត្រឹមតែ ៥២% ប៉ុណ្ណោះ ហើយសម្រាប់ប្រាក់ចំណូលជាមធ្យមវិញគឺជិត ៧២,០០០ ដុល្លារក្នុងមួយឆ្នាំឯណោះ។
២.អ្នកកាន់ស្តុក៖ បុគ្គលិកកាន់ស្តុកមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យឥវ៉ាន់ និងចាត់ថ្នាក់ដើម្បីធានាថាផលិតផលគ្មានកំហុស មុនពេលប្រគល់វាទៅឱ្យអតិថិជន។ ក្រៅពីនេះ ពួកគេក៏ត្រួតពិនិត្យប្រតិបត្តិការនានានៅក្នុងឃ្លាំងផងដែរ ដើម្បីធានាថាការផលិតដំណើរការដោយរលូន។ ដូច្នេះការងារនេះមានកម្រិតស្ត្រេស ៥២% និងប្រាក់ចំណូលជាមធ្យមជិត ៣៧,០០០ ដុល្លារក្នុងមួយឆ្នាំ។.png)
៣.អ្នករៀចំឯកសារ ឬរដ្ឋបាល៖ សម្រាប់បុគ្គលិកផ្នែកនេះវិញ មានកម្រិតស្ត្រេស ៥២% ដូចជំនាញខាងលើដែរ ដោយសារត្រូវទទួលខុសត្រូវលើការការពារឯកសារសំខាន់ៗ។ ក្នុងពេលជាមួយគ្នានេះក៏ត្រូវដឹងពីរបៀបរៀបចំឯកសារឱ្យមានសណ្តាប់ធ្នាប់ល្អ ក៏ដូចជាជួយសម្រួលការងារនៃផ្នែកនីមួយៗឱ្យមានភាពរលូនផងដែរ។ ដូច្នេះប្រាក់ចំណូលជាមធ្យមជិត ៥៩,០០០ ដុល្លារក្នុងមួយឆ្នាំ។
៤.បុគ្គលិកថែទាំផ្លូវហាយវេ៖ បុគ្គលិកទាំងនេះមានភារកិច្ចជួសជុលផ្លូវហាយវេដែលខូចខាត និងផ្លូវរត់អាកាសយានដ្ឋាន ដូចជាលាបពណ៌ស្លាកសញ្ញាផ្លូវ ឬសម្អាតកំទេចកំទីនៅលើផ្លូវជាដើម។ ដូច្នេះការងារនេះមានកម្រិតស្ត្រេសត្រឹមតែ ៥០% ប៉ុណ្ណោះនិងប្រាក់ចំណូលជាមធ្យមជិត ៤៥,០០០ ដុល្លារក្នុងមួយឆ្នាំ។.png)
៥.អ្នកដឹកជញ្ជូន ឬ Delivery៖ ភារកិច្ចចម្បងរបស់អ្នកដឹកជញ្ជូន ឬ Delivery គឺត្រូវធ្វើយ៉ាងម៉េចដឹកអាហារ ឬផលិតផលផ្សេងទៅឱ្យអតិថិឱ្យបានលឿន និងឆាប់រហ័សបំផុត ដូច្នេះតម្រូវឱ្យស្គាល់ផ្លូវច្រើន។ លើសពីនេះទំនួលខុសត្រូវរបស់ពួកគេរួមមានការផ្ទុកទំនិញដោយសុវត្ថិភាពទៅក្នុងយានជំនិះ ការបើកបរដោយសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ រួមទាំងការកត់ត្រាការធ្វើដំណើររបស់ពួកគេ។ ហេតុនេះសម្រាប់កម្រិតស្ត្រេសត្រឹមតែ ៥០% ប៉ុណ្ណោះហើយប្រាក់ចំណូលជាមធ្យមគឺ ៤០,០០០ ដុល្លារក្នុងមួយឆ្នាំ៕










