Home ព័ត៌មានអន្តរជាតិ មុខរបរគ្រូទាយតាមអ៊ីនធឺណិត នៅកូរ៉េខាងត្បូងកំពុងមានការពេញនិយមយ៉ាងខ្លាំង

មុខរបរគ្រូទាយតាមអ៊ីនធឺណិត នៅកូរ៉េខាងត្បូងកំពុងមានការពេញនិយមយ៉ាងខ្លាំង

52
0

កូរ៉េខាងត្បូង៖ បច្ចុប្បន្នការទស្សទាយតាមអ៊ីនធឺណិតនៅប្រទេសកូរ៉េខាងត្បូងគឺកំពុងរីកដុះដាលខ្លាំង ជាពិសេសសម្រាប់យុវវ័យដែលមានអាយុ ២០ ទៅ ៣០ ឆ្នាំ។
ជាមួយនឹងព័ត៌មានសាមញ្ញៗដូចជា ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ឈ្មោះពេញ “គ្រូទាយតាមអ៊ីនធឺណិត” គឺអាចឆ្លើយសំណួរបានទាំងអស់អំពីអាពាហ៍ពិពាហ៍ ជីវិតគូរស្រករ ការងារ និងទ្រព្យសម្បត្តិនៅពេលអនាគត។ ប្រជាជនកូរ៉េរាប់លាននាក់សព្វថ្ងៃនេះបានកំពុងឈ្លក់វង្វេងទៅនឹងការទស្សទាយយ៉ាងខ្លាំង ដោយពួកគេបានបាញ់លុយជារៀងរាល់ថ្ងៃទៅឱ្យគ្រូទាយតាមអ៊ីនធឺណិតដើម្បីទស្សទាយអំពីជីវិតរបស់ពួកគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEJyzafsz371Q5wNvd0wTVdbnIZ_fnLiIcUD39gxOu4ITUq7a_sWBl5OA1xMKz3NzSlUsuViMveHEFpZmhyphenhyphen3JhgAlKcf0qK9KWjhl6gmTm3yNNFD0dmEPFZFVgwL8Nrc1AUIAIakKub_hO3GHmnWSKO7eFAJseKytCm5QxC83gIO11VPNpXVdStfNvFWSU/s1280/image_2024-10-24_13-45-01.png

ដូច្នេះហើយបច្ចុប្បន្នអាជីវកម្មទស្សទាយតាមអ៊ីនធឺណិតនៅកូរ៉េគឺកំពុងកាក់កបខ្លាំងណាស់ ទោះជាយ៉ាងណាការទស្សទាយបែបប្រពៃណីដូចជាការទៅរកគ្រូផ្ទាល់នៅកន្លែងណាមួយហាក់កំពុងថយចុះគួរឱ្យកត់សម្គាល់ ដែលបណ្តាលឱ្យគ្រូទាយបែបប្រពៃណីមានការព្រួយបារម្ភយ៉ាងខ្លាំង។ នៅប្រទេសកូរ៉េមាន Channel Youtube មួយដែលត្រូវបានគេស្គាល់ថា ជាគ្រូទាយតាមអ៊ីនធឺណិតល្បីល្បាញម្នាក់តែងតែអង្គុយនៅមុខកាមេរ៉ា ឆ្លើយសំណួររបស់អ្នកមើលយ៉ាងឆាប់រហ័សបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU-gT11jqHJJCJin3dEnI6LnE0l04wAnI1eIAgQg0FKi4flC3aVdkvoqQvOv1BBG2MRFM8_tdFW-Jl-ucoB1wwUZCteIB7hrAZEidOhEPOkkxhgtx0kdJxT0TiccQycsEsLDasWHlD2lWCc-v-qMf1vYLyEbjpuHhZ16W2mr9kDYauFYIe4f0Itn6JpGE3/s1000/image_2024-10-24_13-45-00.png

ជាមួយនឹងការផ្សាយបន្តផ្ទាល់ គ្រូទាយបានផ្តល់ជូននូវមាតិកាឥតគិតថ្លៃ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ហើយបន្ទាប់មកលើកទឹកចិត្តអ្នកមើលឱ្យបង់ប្រាក់សម្រាប់ដំបូន្មានស៊ីជម្រៅបន្ថែមទៀត។ យោងតាមក្រុមហ៊ុន Innoforest ដែលជាក្រុមហ៊ុនវិភាគ បាននិយាយថា ចំនួនអ្នកទស្សនាការផ្សាយបន្តផ្ទាល់នៅលើ Channel Youtube នេះគឺបានកើនឡើងទ្វេដងពីជាង ៥ សែននាក់ មកជាង ១ លាននាក់។ ហើយកម្មវិធីទស្សន៍ទាយតាមអ៊ីនធឺណិតដ៏ពេញនិយមមួយផ្សេងទៀត ក៏បានឃើញចំនួនអ្នកទស្សនាកើនឡើងជិតពីរដងផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfTYEtXEmsiPzHRdHSKVPva9kI37hnkkq3LE2RkrStao2Tj0Wwm5tTPCd8Qk2cfzUOF0m6H5tBxK1oadWJgGMRAHzewhWiBOe6voteOlIECx988QSiLLs1nc6yKueSAbRWd5hb4JAF2iWlN08XdVWPYuUhh9UrQxAzrl9DLwNxt6mmqcb54FnxCBAKGjtK/s649/image_2024-10-24_13-45-02.png

ដូច្នេះហើយវេទិកាធំៗជាច្រើនគឺកំពុងរកលុយបានពីការទស្សន៍ទាយតាមអ៊ីធឺណិតយ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ខែ ដោយសារយុវវ័យតែងតែបាញ់លុយទៅកាន់គណនីគ្រូទាយតាមអ៊ីនធឺណិតដើម្បីឱ្យទស្សទាយពីជីវិតរបស់ពួកគេ។ ហេតុនេះបច្ចុប្បន្នអាជីវកម្មទស្សទាយតាមអ៊ីនធឺណិតនៅប្រទេសកូរ៉េខាងត្បូងគឺកំពុងរីកចម្រើនយ៉ាងខ្លាំង ដែលបណ្តាលឱ្យគ្រូទាយបែបប្រពៃណីបាត់បង់ការងារធ្វើ៕