Home ព័ត៌មានអន្តរជាតិ មហាជនបារម្ភពីគ្រោះថ្នា.ក់ ក្រោយឃើញស្ត្រីអ្នកដំណើរម្នាក់ហាត់ Yoga លើយន្តហោះ

មហាជនបារម្ភពីគ្រោះថ្នា.ក់ ក្រោយឃើញស្ត្រីអ្នកដំណើរម្នាក់ហាត់ Yoga លើយន្តហោះ

58
0

វាបានធ្វើឱ្យអ្នកដំណើរទាំងអស់ និងបុគ្គលិកអាកាសចរណ៍សម្លឹងមើលពុំដាក់ភ្នែកទៅលើស្ត្រីអ្នកដំណើរម្នាក់ ដែលនៅសុខៗចេញមកហាត់យូហ្គា (Yoga) លើយន្តហោះ ។ រីឯអ្នកលេងបណ្តាញសង្គមបារម្ភថា ការហាត់យូហ្គា នឹងធ្វើឱ្យយន្តហោះធ្លាក់ពីលើអាកាស និងមានគ្រោះថ្នា.ក់ ដល់អ្នកដំណើរផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI-_qEpUUW6PAZOzvQd5QIJK7ebeQVhfR8wBLPr8hV0VqIDO6-6zpmaoDJpl9tbRJIfar1abNMNFm0VlQL-6wknIYT4EZvowoBKU4m1tbisZ6OO9YW58rD-pB-f19pVWa9uLqVVPvr2tmeFh31VvmX5uCRhjXMmoUFxIVWnP171aXsyoWwFiHNn5sF7UyL/s1280/photo_2024-10-24_12-55-00.jpg

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសបានផ្សព្វផ្សាយពីស្ត្រីអ្នកដំណើរម្នាក់ដោះស្បែកជើងរបស់ខ្លួន និងហាត់យូហ្គាលើយន្តហោះ ហើយនាងពុំចាប់អារម្មណ៍នឹងភ្នែកមហាជនទេ រហូតធ្វើឱ្យបុគ្គលិកអាកាសចរណ៍ភ្ញាក់ផ្អើលគ្រប់គ្នា ។ ហេតុការណ៍នេះបានកើតឡើងក្នុងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jet2 Airline ដែលធ្វើដំណើរចាកចេញពីកោះអ៊ីប៊ិសា ប្រទេសអេស្ប៉ាញ ទៅកាន់ទីក្រុង Manchester ប្រទេសអង់គ្លេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_8oinc_s4lgEsH6a_xjMCpoJkUD-IFagZauwAh8iCJXqsuuLgyMQHBvsiOX_jkLTO4C61WSpm_3hbujIyOwFqfB0giaGTQeNgOxOQ1_OtzjkwTIlvXzW6n9lB7JhcK2hsA8ozYNQRkGpn-8557WfkH1Fg53LkguXigggq2Q5LHytfUmwr9Bc6LjAtf2r-/s1280/photo_2024-10-24_12-55-01%20(2).jpg

រូបភាពស្ត្រីអ្នកដំណើរហាត់យូហ្គានេះ ត្រូវបានចែកចាយយ៉ាងច្រើនក្នុងបណ្តាញសង្គម ហើយធ្វើឱ្យអ្នកលេងបណ្តាញសង្គមបារម្ភថា ទង្វើនេះអាចធ្វើឱ្យធ្លាក់យន្តហោះ និងមានគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងទៀត ។ មតិខ្លះថា ការសំយ៉ុងក្បាលចុះក្រោមបែបនេះ អាចធ្វើឱ្យស្ត្រីហាត់យូហ្គាស្លាប់បាន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNSWMfAFmJrElKVmq7Ec5jRJjBCE3GEAUJmG_xtRJGKkovVvT4EJRL1k7OrGGdoR11Cm3A7bL510rXRZXIdgp7_0b7kOe_pVDuaqdO0hoNMLQJmtFiPcTRurpRLRU_tLCcFiUBYnOFu4b6AOzOTDXY8J-qF1MBN0sXensmdhdx02DamRJogN2GTx5m26_O/s1280/photo_2024-10-24_12-55-01.jpg

មតិផ្សេងទៀតសួរថា តើវាសមរម្យដែរឬទេ? ទីធ្លានៅលើយន្តហោះមានកំណត់ ហើយបើទោះជាអ្នកដំណើរគ្រប់រូបមានសេរីភាពក្តី ប៉ុន្តែគួរតែចេះគិតពិចារណា ។ ផ្ទុយពីនេះ មតិខ្លះថា វាជាការបង្ហាញពីសិទ្ធិសេរីភាព និងការធ្វើចលនារាងកាយក្រោយពីជិះយន្តហោះរយៈពេលយូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLm591JPxBxkqmR-YmTbGziTOPBMZKESZWLAzJ5QsJ1cgAcYzvdRaFizF4801mTNFwmwurzHcGzUA3vNoY38t9idvlgd8kU4RgZDJnSmEl1eIe7q4ZM0OnfyV_SRsETP1dCbEmIa7TjumsUiGyBkCiZXy1789T1EaNSn2aCV6IowVHRAzW8mB5qSlkMP0e/s1280/photo_2024-10-24_12-55-02%20(2).jpg

សារព័ត៌មានបរទេសរាយការណ៍បន្ថែមថា ស្ត្រីរូបនេះឈ្មោះ Daisy Doris May ជាតារាកំប្លែងជនជាតិអាល្លឺម៉ង់ ហើយគ្មានអ្នកណាម្នាក់គាំទ្រនាងឱ្យធ្វើបែបនេះទេ ។ ដូច្នេះ ពួកគេក៏បានថតវីដេអូនាងហាត់យូហ្គា រយៈពេលខ្លីៗត្រឹម១៨វិនាទី ។ ក្រោយមក នាងបានយកវីដេអូរបស់ខ្លួនមកបង្ហោះក្នុង TikTok និង Instagram ព្រមទាំងសរសេរថា ៖ «វាគ្រាន់តែជាការកម្សាន្តលើយន្តហោះលក់សំបុត្រតម្លៃទាបប៉ុណ្ណោះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjia6qtpFs68wj31HPwdxmE2yD9Yy5-i3JIDpY35AVTVJhtQdwFPwEhI42Obxe9amoVGs7zKBaA6fOZl5WjC42gZQesAdqR4xovrMX2VAXdXluafMZtgjjRJkDvuTgzdQNLtH-7MaZt-sOwTmnN1egewuYLsQpiEAETyoQSbIWPJOId4rgNOv4IykcoDeFJ/s1280/photo_2024-10-24_12-55-02.jpg

គួរបញ្ជាក់ថា ដោយសារគិតពីសុវត្ថិភាពលើយន្តហោះជាចម្បង អ្នកដំណើរផ្សេងទៀតបានអង្គុយលើកៅអីយ៉ាងស្ងៀមស្ងាត់រៀងៗខ្លួន និងពុំឈរបាំងនៅបរិវេណផ្លូវដើរទេ ។ រីឯអ្នកដំណើរខ្លះទៀតបានចងខ្សែក្រវ៉ាត់ការពារសុវត្ថិភាពដើម្បីការពារគ្រោះថ្នាក់ ប៉ុន្តែបែរជាស្ត្រីរូបនេះងើបពីកៅអីមកហាត់យូហ្គាទៅវិញ ៕