Home ព័ត៌មានអន្តរជាតិ តើមនុស្សអាចរស់នៅលើភពអង្គារបានដែរឬទេ នាថ្ងៃអនាគត?

តើមនុស្សអាចរស់នៅលើភពអង្គារបានដែរឬទេ នាថ្ងៃអនាគត?

111
0

សារព័ត៌មានស៊ីនហួររាយការណ៍ថា អ្នកស្រាវជ្រាវបានបង្កើតគំរូកុំព្យូទ័រ ហើយរកឃើញថា បរិមាណពន្លឺព្រះអាទិត្យដែលអាចបំភ្លឺតាមរយៈទឹកកក គឺគ្រប់គ្រាន់សម្រាប់ធ្វើឱ្យរស្មីសំយោគក្នុងអាងទឹករាក់រលាយនៅក្រោមទឹកកក ។ អាងទឹកនេះពោរពេញទៅដោយភាវៈរស់ផ្សេងៗ ដូចជា ៖ សារ៉ាយ, ផ្សិត និង Cyanobacteria មានទំហំតូច ដែលភាវៈរស់ទាំងនេះទទួលបានពន្លឺថ្ងៃពីរស្មីសំយោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8h_kfH38O2wCUvxfXs2UZ8s22IKusx30_Q6Q4hN9wuWHp1fLANim046ybFyUeYBbVXd6JYTvv0JqZuODoRycOpSGglnAPxkq3hnrHXQqf1-PofFnbN4lMZ17G0qiRcmOevaSRhpMPXTcnonZNzRzoK2jAA5RPcMqEmPgqeBnGmX4WnmcUv3p_81fABgYs/s2000/image_2024-10-24_08-37-34%20(2).png

នៅលើភពអង្គារ មានទឹកកកចំនួន២ប្រភេទ ដូចជា ៖ ទឹកកក និងកាបូនឌីអុកស៊ីតទឹកកក ។ ការស្រាវជ្រាវថ្មីមួយដែលបានផ្សព្វផ្សាយក្នុងទស្សនាវដ្តីឈ្មោះ «Nature Communications Earth & Environment» បញ្ជាក់ថា ទឹកកកភាគច្រើនកើតឡើងដោយសារព្រិលលាយជាមួយធូលី រួចហើយធ្លាក់មកលើភពអង្គារ ក្នុងយុគសម័យទឹកកករាប់លានឆ្នាំមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghzdWGDq5qtxBuwpMtutcF-5duP8b8xVR76rSgAs56gtcPmU4mm4sYQVggvHhywIc58talmuzv8QUYi8dIxfJO1xglLUjKC4ZDYqbFFCuR1lK6vE62TMX4QryS-n6u72XXToK-ensMJwkxxgFVs3BYkoPgCet5dW2QfDheqBeljmKBCRH4WU7NWOuNLECJ/s1024/image_2024-10-24_08-37-34.png

Aditya Guller គឺជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធនៅមន្ទីរពិសោធន៍របស់អង្គការណាសា នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងនិយាយថា បើយើងព្យាយាមស្វែងរកភាវៈរស់ក្នុងចក្រវាឡឃើញថា ទឹកកកលើភពអង្គារ មានភាវៈរស់ជាច្រើនដែលយើងត្រូវស្រាវជ្រាវ ។ ហេតុនេះ មនុស្សអាចរស់នៅលើភពអង្គារបាននាថ្ងៃអនាគត ដោយសារភពអង្គារមានភាវៈរស់ច្រើនប្រភេទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzJTQYDOL6mFWGdfPsDo9agKcs0afaUCtKccQBgA5RiC4BPjXaGVEujbbVrtWyTKeG1eU5jeL2sxvAm_aRNpZup8i2BlmOAEAK1svUXsTFxxXkxtJT1U-R9wwsBNy_3k9OCgmVKpJd5cxHSMFFCrDpwKh_E8_vT9geMkOM3fu6Qeh0N0I6-xcya3ZemoM3/s1280/image_2024-10-24_08-37-36.png

កន្លងមក សារព័ត៌មានស៊ីនហួររាយការណ៍ថា អាចមានមហាសមុទ្រស្ថិតនៅក្រោមស្រទាប់ភពអង្គារ ហើយការរាយការណ៍នេះ គឺយោងតាមការស្រាវជ្រាវថ្មី ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_0lPvNDujxNwNqncArDH___jhm4C8Z1ybA4MPie4ltMu05LajvKhOJsw8TmopagocCffGf0ZOnwQFdy4p51jtC24wwDIHON5Y87ooZmauC5BE5oDCvj3zU31UxYbrzh-9DLY_xgACUoK_7yeiOphFw-bD34-ptNO9WlMAC6Io4WT2UkbPgvWl4x8OMjt0/s1180/image_2024-10-24_08-37-37%20(2).png

ការស្រាវជ្រាវនេះបញ្ជាក់ថា អាចមានប្រភពទឹកនៅក្រោមស្រទាប់ភពអង្គារ ហើយគេសន្និដ្ឋានថា ប្រភពទឹកនេះមានជម្រៅប្រមាណពី១១.៥គីឡូម៉ែត្រ ទៅ២០គីឡូម៉ែត្រពីស្រទាប់ភពអង្គារ ។ ប្រភពទឹកនេះស្ថិតនៅតាមស្នាមប្រេះក្នុងថ្មក្រោមដី ហើយបរិមាណទឹកគ្រប់គ្រាន់អាចបង្កើតជាមហាសមុទ្រនៅភពអង្គារបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghXGWPP7BeZ__GOMfTZDnXwD1U56t9IDW__6LZh205BReIim_avID6z0hpIyttcc6j-WMO8MnRpZX_0BA30W_a3tyDfijD4oz9EVB-s243RjAdd3cJYT4X3jjCs4utw6qyfBnGfFd_tqVELvmbJv68H4BhCWxZkd_oF-tgZf357rAJbI1Cm2XK7hgam1G1/s1200/image_2024-10-24_08-37-37.png

អ្នកវិទ្យាសាស្ត្រជឿថា នៅលើភពអង្គារ ធ្លាប់មានទឹកកាលពី៣.០០០លានឆ្នាំមុន ហើយពេលនោះ ភពអង្គារធ្លាប់មានទន្លេ, បឹង និងមហាសមុទ្រ ប៉ុន្តែទឹកនៅភពអង្គារបានបាត់បង់ ដោយសារស្រទាប់បរិយាកាសកាន់តែស្តើង ។ ហេតុនេះ វាធ្វើឱ្យទឹកជ្រាបចូលទៅក្នុងស្រទាបភពអង្គារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV3u5HeWeFpDJW-GQo2XPPshzRV-rzjTiaRHN9bzocEyxp6KI57V6ceRXW82lg_FkfnmYTvH87pzUfqyvDUsFd7nQTrUCUyckaDEJt8s9x6j2o_FHTsidqpE2NQ75WthWOqmMtyRInjBVg5WJlMdwhI-9JJHUt7KUnI0git-Bk1haOVTAXV5BAsA1ye6n7/s1500/image_2024-10-24_08-37-38%20(2).png

បើទោះយើងទទួលបានទិន្នន័យថ្មីៗបញ្ជាក់ថា នៅភពអង្គារ មានទឹក, អុកស៊ីសែន និងមានភាវៈរស់ ហើយយើងសុបិនថា នឹងអាចរស់នៅភពនេះបាន ប៉ុន្តែយើងមិនដឹងច្បាស់ថា តើមនុស្សអាចរស់នៅលើនោះបានពិតប្រាកដ បន្ទាប់ពីផែនដីឬយ៉ាងណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmUYqT1zhEixRrWuiIIjZDOVcPuR253TIGsD1lybL95nmp33J1ZAHRrxLHTimKXCl1yoo33Zjd681rYk8e2SeXwCeEMnJuTNV-Xzxp62oTCJoe8anDWqMk1NVTfCrY1AlU1SDCkBQa52M5HPlcLDLO8AZaI_hqmmSuQf2Jy1L7XnzXMr_jrpotgHl6Hwix/s1200/image_2024-10-24_08-37-38.png

តាមឯកសារស្រាវជ្រាវមួយទៀតបញ្ជាក់ថា ភពអង្គារ គឺជាទីកន្លែងគ្មានសុវត្ថិភាពសម្រាប់មនុស្ស ពីព្រោះគ្មានអ្នកណាម្នាក់អាចរស់នៅលើភពអង្គារលើសពី៤ឆ្នាំទេ ។ ក្រុមអ្នកវិទ្យាសាស្ត្រអវកាសអន្តរជាតិនិយាយថា ដោយសារគ្រោះថ្នាក់របស់ភាគល្អិតវិទ្យុសកម្មលើភពអង្គារ ទើបធ្វើឱ្យមនុស្សពុំអាចរស់នៅទីនេះបានយូរ ពីព្រោះប៉ះពាល់នឹងវិទ្យុសកម្មខ្លាំងពេក ៕