Home ព័ត៌មានអន្តរជាតិ មកស្គាល់ប្រទេសចំនួន ៦ នៅលើផែនដីដែលគ្មានពេលយប់

មកស្គាល់ប្រទេសចំនួន ៦ នៅលើផែនដីដែលគ្មានពេលយប់

197
0

យើងដឹងហើយថាផែនដី វិលជុំវិញព្រះអាទិត្យ មានរយៈពេល ២៤ ម៉ោងក្នុងមួយថ្ងៃ ជាមួយនឹងពន្លឺព្រះអាទិត្យប្រហែល ១២ ម៉ោង ហើយម៉ោងដែលនៅសល់នោះគឺជាពេលយប់។ ប៉ុន្តែតើអ្នកដឹងទេថា ប្រទេសទាំង ៦ ខាងក្រោមនេះគឺគ្មានពេលយប់រហូតដល់ទៅជាង ៧០ ថ្ងៃឯណោះ។ ដូច្នេះហើយ តើអំឡុងពេលនោះភាវៈមានជីវិតនឹងរស់នៅបែបណាប្រសិនបើគ្មានពេលយប់បែបនេះ?

១.ប្រទេសន័រវេស (Norway)៖ ន័រវេស គឺជាប្រទេសដែលស្ថិតក្នុងរង្វង់តំបន់អាក់ទិក ត្រូវបានគេស្គាល់ថា ជាដែនដីព្រះអាទិត្យនៅកណ្តាលអធ្រាត។ បាតុភូតនេះកើតឡើងដល់ទៅ ៦ តំបន់នៅក្នុងប្រទេសន័រវ៉េស ដែលធ្វើឱ្យប្រទេសនេះគ្មានពេលយប់ដល់ទៅ ៧៦ ថ្ងៃ ពោលគឺចន្លោះពីថ្ងៃទី ២០ ខែមេសា ដល់ថ្ងៃទី ២២ ខែសីហា។ អ្នកវិទ្យាសាស្ត្តបានពន្យល់ថា “បាតុភូតនេះកើតឡើងដោយសារតែ ផែនដីបានបង្វិលតាមអ័ក្សលំអៀងនឹងព្រះអាទិត្យ នៅក្នុងអំឡុងរដូវក្តៅនៃប៉ូលខាងជើង។ ហេតុនេះហើយ អស់រយៈពេលជាច្រើនសប្តាហ៍ ព្រះអាទិត្យមិនដែលលិចពីលើរង្វង់អាកទិកនោះទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvUiAzGMSHCmjJcbOhV9bThxKtbKvyyApmoUqlNA56Vpfg8tSoDL87C-_Xb2DjxCFiy62aWzo-wgS_QnkFY6sbOE6lsaVhHHvEzfVmCaTNTjbBm28aRo5oovmZ1lL1VNGisJwQ-hdPzv3DNuhxRFfi1Tu3CuwuO65-8hbmXoCueG4DdIiZAO1CQq0QNpio/s1000/image_2024-10-22_14-06-34.png

២.ប្រទេសកាណាដា (Canada)៖ នៅក្នុងប្រទេសកាណាដាមានតំបន់មួយឈ្មោះថា NUNAVUT ដែលតំបន់នេះក៏ស្ថិតក្នុងជួរអ័ក្សអាកទិច ២ ដឺក្រេផងដែរ។ ក្នុងអំឡុងពេល ២ ខែមាន ៧ ថ្ងៃដែលមានពន្លឺព្រះអាទិត្យរហូត គ្មានពេលយប់នោះទេ ប៉ុន្តែបើខែរងារវិញគឺងងឹតឈឹងរយៈពេល ៣០ ថ្ងៃជាប់ៗគ្នាតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMR_7wcKcCkkQ01cii_nUCqOGvhRQDEUUtdGmJcDA3WIlmKY4RhaIE5YOHegNjHqOeIb5x6gmoxLOxKdA_p_6IDvv2JboLckrUvqaK30_onontmSaI4Q_zki2pkpLgpzIYi3CGVrMN3up88IKtEnWVh5AN6pZTgYnhLboN7gNBIu5N7Zb742cspGGgIitA/s1920/image_2024-10-22_14-06-34%20(2).png

៣.ប្រទេសអ៊ីស្លង់ (Iceland)៖ អ៊ីស្លង់ គឺជាប្រទេសដែនកោះដ៏ធំមួយនៅអឺរ៉ុប ហើយក៏ត្រូវបានគេទទួលស្គាល់ផងដែរថាជាប្រទេសដែលគ្មានមូស។ ក្នុងអំឡុងពេលរដូវក្តៅចាប់ពីខែមេសា ដល់ខែមិថុនា នៅទីនោះគឺគ្មានពេលយប់នោះទេ ដោយអ្នកអាចមើលឃើញពន្លឺព្រះអាទិត្យបានយ៉ាងច្បាស់ជារៀងរាល់ថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgOWPRSV5gtuFrt3ghLf6hpb240Qvjwolmog1H0ZJCOmxO2oOMHJPsiHk7u0YeiUUI2nXcbUWJaL032J1SnkvGMkOfGxb3IqChL-Kpr8R8QcZphPo8JSHqLXlyBNlMrBzXlPhl2mDGl1kNoOih0ilQoQrlJXfxsMrni4rjgKAmmSw1DNcoXewgDeWPObkk/s2048/image_2024-10-22_14-06-36.png

៤.តំបន់ BARROW រដ្ឋអាឡាស់ស្កា៖ តំបន់ BARROW រដ្ឋអាឡាស់ស្កានេះស្ថិតនៅក្នុងប្រទេសសហរដ្ឋអាមេរិក ដែលនៅតំបន់នោះពិតជាចម្លែកខ្លាំងណាស់ ព្រោះចាប់ពីចុងខែឧសភា ដល់ចុងខែកក្កដា ព្រះអាទិត្យនឹងមិនរះនោះទេ តែក្រោយមកនៅដើមខែវិច្ឆិកា ព្រះអាទិត្យក៏ចាប់ផ្តើមរះពេញ ៣០ ថ្ងៃតែម្តង។ បាតុភូតនេះ ត្រូវបានគេហៅថា រាត្រីដំបន់ប៉ូល ដោយនៅរដូវរងារក៏វាងងឹងសូន្យឈឹងគ្មានពន្លឺថ្ងៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOs-It6Jnwl21Z6RNy0b0V2I1kcMS1GDgeAwrY1PIWM0ZEVBE8s1hzLgCfYm80n69E4xRz_T3Ik9PEML634A2F5O_VE0Osz7CPh-8GwHK9DxCi56fH9WvOC-QOm116zLcCjQlswkgLfP7LkPAMfKwhMajiGY6f-kqsRG4Bl64rNfM5gy8YL5od5Qh2evHG/s1400/image_2024-10-22_14-06-37.png

៥.ប្រទេសហ្វាំងឡង់ (Finland)៖ ដែនដីដែលសម្បូរទៅដោយកោះ និងបឹងរាប់ពាន់នេះ គឺគ្មានពេលយប់រយៈពេល ៧៣ ថ្ងៃក្នុងរដូវក្តៅ។ មនុស្សនៅទីនោះចូលចិត្តគេងតិចនៅរដូវក្តៅ និងគេងច្រើននៅរដូវរងារវិញ។ អ្នករស់នៅតំបន់នោះគឺពួកគេចូលចិត្តជិះស្គីទឹកកក និងលំហែកាយក្នុងផ្ទះកញ្ចក់ igloos ណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBPdPhyphenhyphenQiWpIELRVATRPfWUyLE72u79W2iMy67_WijWwSnfaBY9RqZx3yaw1dLp8nxhuu9esEi4imefnll2iSzkTvKl65q7cHZjoPXNG6KmN9UXt0HEkA0heST_35yiO9UuW8R-wkMP65hiLLXnNh1rZNSMYC1O14FWW7Fq3CQWDgdlAsp5CVDRZ82GZLu/s1306/image_2024-10-22_14-06-37%20(2).png

៦.ប្រទេសស៊ុយអែត (Sweden)៖ ចាប់ពីដើមខែឧសភា រហូតដល់ចុងខែសីហា ប្រទេសស៊ុយអ៊ែតនឹងមើលឃើញថ្ងៃលិចនៅពាក់កណ្តាលអធ្រាត្រហើយរះមកវិញប្រហែលម៉ោង ៤ ព្រឹក។ នៅទីនោះ ព្រះអាទិត្យអាចមានវត្តមានថេររហូតដល់ ៦ ខែក្នុង ១ ឆ្នាំ។ ដូច្នេះប្រជាជនដែលរស់នៅតំបន់នោះ តែងតែចំណាយពេលវេលាភាគច្រើនទៅលើការវាយកូនហ្គោល ស្ទូចត្រី និងដំណើរផ្សងព្រេងឡើងភ្នំជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj76-V36ybtxyw8U9jkAJEa6b8QLHNykxKwY5AzFk2PBN-3isMC9jBgBlI9iUNSNp8B5UoD4TnRvp8sNsA1DJDukaC3xZRPZ72uIcxVDWyc1S7SAN_vMIKR64ZsIVjhPDZkoRNOJwmktgJC2lbtYuvipR_XxZOZcZdGXwsUC-7B9d4EgNrSqZOE2TFMnwY-/s1500/image_2024-10-22_14-06-38.png