ប្រទេសឥណ្ឌា ៖ នៅខែតុលា ឆ្នាំ២០២៤ ពលរដ្ឋឥណ្ឌារស់នៅតាមមាត់ទន្លេម៉ាក់មុណា (Yamuna River) បានបង្ហាញការបារម្ភថា ពួកគេនឹងរងផលប៉ះពាល់សុខភាព និងអាយុជីវិតកាន់តែខ្លាំង ដោយសារទឹកទន្លេនេះមានសភាពកខ្វ.ក់ ខ្លាំង និងគ្របដណ្តប់ទៅដោយពពុះពណ៌ស ។
បើយើងធ្វើដំណើរឆ្លងកាត់ទន្លេយ៉ាក់មុណា យើងនឹងឃើញពពុះពណ៌ស ស្រដៀងនឹងព្រិលគ្របដណ្តប់ពេញទន្លេនេះទាំងអស់ ។ វាជាទន្លេដ៏សំខាន់មួយដែលហូរឆ្លងកាត់ទីក្រុងញូវដែលី ហើយពលរដ្ឋឥណ្ឌាជឿថា វាជាទន្លេស័ក្តិសិទ្ធិ ។ ប៉ុន្តែបច្ចុប្បន្ន ទន្លេនេះបានគំរាមកំហែងដល់អាយុជីវិត និងសុខភាពពលរដ្ឋឥណ្ឌារាប់លាននាក់ដែលរស់នៅតាមមាត់ទន្លេ ។
សារព័ត៌មានឥណ្ឌារាយការណ៍ថា ពពុះពណ៌ស បានគ្របដណ្តប់លើទន្លេយ៉ាក់មុណា អស់មួយរយៈហើយ ហើយវាបានកើតឡើងជាញឹកញាប់ បើទោះជាកន្លងមក ធ្លាប់មានកិច្ចប្រជុំគណៈកម្មការចាត់ការបញ្ហានេះក្តី ។ មូលហេតុធ្វើឱ្យមានពពុះពណ៌ស គ្របដណ្តប់លើទន្លេយ៉ាក់មុណា គឺបណ្តាលមកពីសារធាតុគីមីឈ្មោះហ្វតហ្វេត ចេញពីសំរាម និងហូរចូលក្នុងទឹកទន្លេ ហើយសារធាតុគីមីនេះបានធ្វើឱ្យទឹកទន្លេកាន់តែកខ្វក់ខ្លាំងឡើង ។
យោងតាមស្ថិតិបង្ហាញថា ទីក្រុងញូវដែលី មានបរិមាណទឹកកខ្វក់ស្មើជាង៣.៦០០លានលីត្រ ដែលនឹងប៉ះពាល់សុខភាពមនុស្ស និងបរិស្ថាននៅជុំវិញ ។ ក្នុងចំណោមបរិមាណទឹកកខ្វក់ហូរចូលទន្លេ ក្នុងនោះមានទឹកកខ្វក់តិចជាងពាក់កណ្តាលប៉ុណ្ណោះដែលបានឆ្លងកាត់ការចម្រោះ ។ ក្រៅពីនេះ មានសំរាមជាច្រើនទៀតត្រូវបានបោះចូលក្នុងទន្លេយ៉ាក់មុណា ជារៀងរាល់ថ្ងៃ ។.png)
គួរបញ្ជាក់ថា យ៉ាក់មុណា គឺជាទន្លេមួយស្ថិតក្នុងចំណោមទន្លេស័ក្តិសិទ្ធិចំនួន៧ នៅប្រទេសឥណ្ឌា ។ ទន្លេនេះមានប្រភពមកពីជួរភ្នំហិម៉ាឡៃ និងហូរឆ្លងកាត់ទន្លេគង្គា ទៅកាន់ទិសអាគ្នេយ៍ ប្រវែងជាង១.២៨៧គីឡូម៉ែត្រ ។
ហេតុការណ៍នេះពុំមែនទើបតែកើតឡើងជាលើកដំបូងទេនៅទន្លេយ៉ាក់មុណា កាលពីឆ្នាំ២០២៣ ទន្លេនេះក៏ធ្លាប់មានសភាពកខ្វក់ខ្លាំងដែរ ។ អ្នកជំនាញនិយាយថា ពពុះពណ៌សនេះកើតឡើងដោយសារសំរាមក្នុងទន្លេ និងទឹកស្អុយហូរចេញពីរោងចក្រឧស្សាហកម្ម ហើយវានឹងប៉ះពាល់ដល់ការដកដង្ហើម និងមានបញ្ហាស្បែក ។.png)
កាលពីឆ្នាំ២០២៣ ពលរដ្ឋរស់នៅទីក្រុងញូវដែលីជាច្រើននាក់បានឈឺថ្កាត់ដោយសារទឹកកខ្វក់ក្នុងទន្លេ រហូតដល់រដ្ឋាភិបាលប្រកាសបិទសាលារៀន និងកន្លែងធ្វើការមួយរយៈ ៕










