iPhone 17 Air ដែលនឹងដាក់បង្ហាញនៅចុងឆ្នាំ ២០២៥ ឥឡូវនេះបានលេចចេញជារូបរាងហើយ ជាមួយទំហំស្តើងបំផុតមិនធ្លាប់មាន ដោយមានកាមេរ៉ាខាងមុខទំហំ ២៤ មេហ្គាភិចសែល ត្រូវបានគេនិយាយថា អាចមានតម្លៃខ្ពស់ជាងម៉ូដែល iPhone ទាំងអស់របស់ Apple។.png)
យោងតាមលោក Jeff Pu អ្នកវិភាគនៅ Haitong International បាននិយាយថា មូលហេតុដែល iPhone 17 Air ត្រូវបានគេនិយាយថា នឹងមានតម្លៃថ្លៃជាងម៉ូដែលផ្សេងៗទៀតគឺដោយសារ វាត្រូវបានបំពាក់ដោយបន្ទះឈីប A19 ដែលផលិតនៅលើដំណើរការ 3 nm ដូច iPhone 17 ដែរ។ .png)
លើសពីនេះសមត្ថភាព RAM របស់វាគឺមាន 8 GB ដែលនឹងគាំទ្រ Apple Intelligence ។ ទោះបីជាមានអេក្រង់ ៦.៦ អ៊ីញក៏ដោយ ក៏ 17 Air ទំនងស្រាលជាង ៦.៣ អ៊ីញនៃ 17 Pro ផងដែរ។ ទន្ទឹមនឹងនេះកាមេរ៉ាខាងមុខមានទំហំ ២៤ មេហ្គាភិចសែល ស្របពេលជាមួយនឹងពាក្យចចាមអារ៉ាមមុនៗថា Apple នឹងដំឡើងកាមេរ៉ា Selfie សម្រាប់ស្មាតហ្វូននៅឆ្នាំក្រោយ។ ដូច្នេះផលិតផលនេះនឹងក្លាយជា iPhone ស្តើងបំផុតមិនធ្លាប់មាន និងជាស្មាតហ្វូនមានកាមេរ៉ាតែមួយប៉ុណ្ណោះ។ .png)
ហេតុនេះហើយ សម្រាប់តម្លៃត្រូវបានគេនិយាយថា iPhone 17 Air នឹងមានតម្លៃចាប់ពី ១,២៩៩ ដុល្លារអាមេរិក ដែលខ្ពស់ជាងតម្លៃចាប់ផ្តើមរបស់ iPhone ដទៃទៀត ខណៈ iPhone ផ្សេងៗមានតម្លៃចាប់ផ្តើមដំបូងត្រឹមតែ ១,១៩៩ ប៉ុណ្ណោះ។ ដូច្នេះ Jeff Pu ក៏បាននិយាយដែរថា iPhone 17 Air នឹងជាស្មាតហ្វូនមានតម្លៃថ្លៃបំផុតរបស់ Apple ។
លោក Jeff Pu ក៏បានបន្តថា iPhone នៅឆ្នាំក្រោយនេះក៏នឹងមាន Dynamic Island តូចជាងមុនផងដែរ ដោយសារប្រព័ន្ធ FaceID ថ្មី។ គួរបញ្ជាក់ដែរថា Jeff Pu ដែលជាអ្នកវិភាគនៅ Haitong International តែងតែចែករំលែកព័ត៌មានត្រឹមត្រូវអំពីផលិតផល Apple។ ទោះជាយ៉ាងណាយើងមិនទាន់ដឹងច្បាស់ទេថា iPhone 17 Air ពិតជាមានតម្លៃថ្លៃជាង iPhone ដទៃទៀតឬយ៉ាងណានោះទេ៕










