កាលពីថ្ងៃទី ២០ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាតារាសម្តែង Han So Hee បានទិញផ្ទះពីរជាន់នៅ Arcadia Signature នៅក្នុងភូមិ Archiul ក្នុងតម្លៃ៥.២ ពាន់លានវ៉ុន ប្រហែល ៣.៨ លានដុល្លារ។ វាត្រូវបានគេបង្ហាញថានាងបានបញ្ចប់ការទូទាត់និងផ្ទេរកម្មសិទ្ធិនៅថ្ងៃទី២១ ខែសីហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpDxF7-G_-APnaqIDHysdVT3lgATtPuEhz1oD8qUuBlSRJjLUC10kHK_PfkSqYpBUXtXpacGDwKBU8DNnA3AD3CikNZMA4RNkgx6iHKPaaLDPnAIUiqbS0S5MkB-A8U_jHxEd22acLFEkplU-JKJNsbSOe8WjK7j7k9dE7TB2YQ4Y8yPnhRwZ0-7vwecrA/s1020/image_2024-10-22_08-52-54%20(2).png

ពីមុន Han So Hee រស់នៅក្នុង Villa De Greeum ដែលនាងបានទិញនៅឆ្នាំ ២០២១ ក្នុង ១.៤ លានដុល្លារអាម៉េរិក។ អគារ Arcadia Signature ដែល តារាសម្តែងរូបនេះទិញគឺមានត្រឹមតែ៨យូនីតដែលមានច្រកចូលឯកជន។ ផ្ទះប្រណីតដែល Han So Hee បានទិញគឺមានទំហំធំជាងគេដែលមានបន្ទប់គេងចំនួន ៤ បន្ទប់ទឹកចំនួន ៣។ តារាល្បីៗជាច្រើនទៀតរស់នៅក្នុងអគារនេះរួមមាន Park Jin Young តារាចម្រៀង Jo Sung Mo និង , Hyun Bin ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2TYb9K6SItQ01XRjPLUEvrIz0dY0oLDnGTkOURzntVrCiH0QzCGLxl-8ECmtXy6NjLI5OKXa0MQxZnL4-Jr0hDOxqK_Qfh54w5KloA00XNRAOiiZKaa7pwLn4KfImNjCtzRFuOi76tMGW9ZY9YJc9fmSljslgcJnAo_io2tTvCaiyqCTwnZKOgVFEd5hd/s1080/image_2024-10-22_08-52-54.png

គួរបញ្ជាក់ផងដែរ តារាសម្តែង Han So hee បង្កឱ្យផ្ទុះរឿងអាស្រូវឡើងវិញកាលពីថ្ងៃទី១៦ តុលា ដោយនាងត្រូវបានចោទប្រកាន់ថាជាម្ចាស់គណនីមួយដែលចូលចិត្តបញ្ចេញមតិអវិជ្ជមានអំពី Hyeri ។ គណនីនេះត្រូវបានតាមដានដោយមិត្តជិតស្និទ្ធរបស់នាងនិងអ្នករចនាម៉ូតរបស់នាង ដែលធ្វើឱ្យពាក្យចចាមអារ៉ាមកាន់តែខ្លាំងឡើង។ ទោះយ៉ាងណាទីភ្នាក់ងាររបស់ Han So-hee បានបដិសេធការចោទប្រកាន់នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM7tcOE-EAL_tm_9wvrcDwHNtGgqpQgHYpQzvGcmZDPjEuefuuPDiQhW7VbbCM03t9SQR_C1mqYQM17RFOhvVzczNk9BJ67sNiBdEArY-bNTpqV1nfx-eeeEQeucYK0OiHD3j8BzIy-ETgxERKmimx7mVTwXOAqiu4qhHqkN2l5jaMEK0pUDEC3_eAS-7s/s800/image_2024-10-22_08-52-55.png

កាលពីមុន Han So hee បានប្រឈមមុខនឹងការរិះគន់បន្ទាប់ពីនាងទទួលស្គាល់ទំនាក់ទំនងជាមួយតារាសម្តែង Ryu Jun-yeol ដែលនាំឱ្យមានការចោទប្រកាន់ថានាងបាន ដណ្តើមតារាសម្តែងរូបនេះពីអតីតមិត្តស្រីHyeri ។ Han So-hee និង Ryu Jun-yeol បានបែកបាក់គ្នាបន្ទាប់ពីមានទំនាក់ទំនងស្នេហាជាសាធារណៈរយៈពេលពីរសប្តាហ៍ ហើយរឿងចម្រូងចម្រាសតារាស្រីទាំងពីរនៅទីបំផុតត្រូវបានបញ្ចប់ដោយការសូមទោសជាសាធារណៈ៕