នាថ្ងៃទី១៦ និង១៧ ខែតុលា ឆ្នាំ២០២៤កន្លងទៅ ខេត្តបាត់ដំបងបាត់ដំបង បានប្រារព្ធពិធីបុណ្យអុំទូក នៅតាមបណ្តោយស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង ដែលមានមនុស្សចូលរួមយ៉ាងច្រើនកុះករ។
នៅក្នុងរយៈពេល២ថ្ងៃនេះ អ្នកចូលរួមទស្សនាបានបោះចោលសំរាម និងសំណល់ប្លាស្ទិក ដល់ទៅ១១០តោន ដែលថយចុះជាង១០ភាគរយ បើប្រៀបធៀបនឹងអំឡុងពេលបុណ្យអុំទូកនៅឆ្នាំ២០២៣ ដែលសរុប១៣០តោន។
ការថយចុះនេះ បានបង្ហាញពីផ្នត់គំនិតស្អាត ដែលប្រជាពលរដ្ឋ ជាពិសេសយុវជនយើងបាន ចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”។
នៅក្នុងយុទ្ធនាការនេះ មានអ្នកចូលរួមចំនួនជាង៩,៦លាននាក់ ជាពិសេសសិស្សានុសិស្សចំនួនជាង៣,៦លាននាក់ នៅតាមសាលារៀនទូទាំងប្រទេស ដែលបានអនុវត្តចាប់ពី១ថ្ងៃយ៉ាងតិច ក្នុង១សប្តាហ៍។
គួរបញ្ជាក់ថា ការនាំចូលប្លាស្ទិកមកកម្ពុជា នៅឆ្នាំ២០២៤ មានការថយចុះជាង៧០% បើប្រៀបធៀបការនាំចូលក្នុងឆ្នាំ២០២៣ នេះបើយោងតាមទូរលេខរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕










