តើអ្នកកំពុងតែមានផលវិបាកក្នុងការគេងមែនទេ? ពិតណាស់ការគេងមិនលក់ ឬគេងយប់ជ្រៅពេកអាចបណ្តាលឱ្យសុខភាពរបស់យើងចុះខ្សោយយ៉ាងឆាប់រហ័ស ដោយអ្នកខ្លះក៏បានប្រើថ្នាំងងុយគេង ដើម្បីជួយឱ្យឆាប់គេងលក់ស្រួល ប៉ុន្តែវាមិនល្អចំពោះសុខភាពរបស់យើងនោះទេ។ ហេតុនេះហើយដើម្បីជួយឱ្យអ្នកគេងលក់បានលឿន និងស្កប់ស្កល់ KBN News នឹងណែនាំវិធីសាស្ត្រដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNKLhqpRdtumBcchRcdr_K1cDE6cRDjal15qPY87khsHYRieH4SdHtG7I48j5wENpaqtqTrqLv-YU9QvaTj-g5CCiG7Bs72oo1j5_MR2Yj8X84JDpy6ypdO0UJ8XA34YvZQDEgF6nmWkKxOaxLj0XsfnYHHqt4lzYyFCdI3CsLA8lfrHx24X2BuezaI2qy/s1400/image_2024-10-19_14-27-11.png

១.ធ្វើសរសៃមុនសម្រាក៖ ការធ្វើសរសៃមុនពេលគេងគឺវាពិតជាល្អខ្លាំងណាស់សម្រាប់រាងកាយ ព្រោះវាអាចជួយឱ្យអ្នកឆាប់ចូលគេង និងគេងលក់បានស្រួល ក៏ដូចជាអាចធ្វើឱ្យអារម្មណ៍អ្នកធូរស្រាលជាងមុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgayk1FcVZ0Hgtht8ppmQWdXg-hXwniMaLBL5zvGXiAO77Tqcm_K6kSld-UAn_JANws8HT1DOajBMYGh7-u5h_7Y5AgWAIUo4MOID61nhJL5qikMLdRkcQQzpOX3GhFEiCkniw6PWZdPsp6y-cHz2QGeAZEvqVV6wuh6-Hb8lmM46uSqFAs8V6huETRtWi7/s1640/image_2024-10-19_14-27-12%20(2).png

២.រេភ្នែកចុះឡើង៖ នេះអាចហៅបានថា ជាវិធីដ៏ងាយស្រួលមួយ ដោយអ្នកគ្រាន់តែបិទភ្នែកហើយរមៀលគ្រាប់ភ្នែករបស់អ្នកចុះឡើងឱ្យបានបីដង នោះអ្នកនឹងអាចមានអារម្មណ៍ថាងងុយគេងហើយនិងឆាប់គេងលក់ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV0MEFV3Eqs5pCDSIucA68zbfZccgYSLbfJnP9uxLrfnnegxJkWsHa4C9DZ8wDamTMec4NQ4w3caBODPn4IsDDr51RDQgYTznhx8mQjYtvEXZPmv16VVxk1s4lJAg2vglGQyZipLSaZaRlQmiH_25giwLV9ACLRkPsGtzIGZdtBT0NqoSVXNbw5jSU2kKt/s1030/image_2024-10-19_14-27-12.png

៣.ព្យាយាមស្រមើស្រមៃ៖ ការស្រមៃថាអ្នកកំពុងស្ថិតនៅពិភពមួយដ៏អស្ចារ្យដែលមានទេសភាពស្រស់ស្អាត ដូចជាមានទន្លេ ឬសមុទ្រដ៏ស្ងប់ស្ងាត់ សួនផ្កាដ៏ស្រស់បំព្រង និងមានក្លិនក្រអូបជាដើមនោះ អាចជួយឱ្យអារម្មណ៍របស់អ្នកធូរស្បើយ និងងាយក្នុងការ គេងលក់បានយ៉ាងលឿន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggFz9CsITg0bjpKqGFMwlHEUULOLN8IL3x5Uh0NB2oy1wjn5vlRDk58tDytaz5Nn8cEkVAgtAAaLhIDMIkOoe7G2Y5GIFhDd9rpUw51tLEtuwR4GMIvCWC7P7yaYpxUNlbMkpdt3pP2H885MghL0l18Vj2nflLYltLDedvS7GhVZqjZxygB5Z_Qj9pidkp/s720/image_2024-10-19_14-27-13.png

៤.រំលឹករឿងដែលកើតឡើងក្នុងថ្ងៃនេះ៖ វាក៏ជាវិធីបន្លប់អារម្មណ៍ដ៏ល្អមួយផងដែរ ការរំលឹកឬក៏សើរើឡើងវិញនូវរឿងរ៉ាវដែលកើតឡើងពេញមួយថ្ងៃ ដូចជាការនឹកឡើងអំពីពាក្យដែលយើងបាននិយាយ, អ្វីដែលបានស្តាប់ និងមើលឃើញ អាចជួយឱ្យយើងឈានទៅដល់សភាពលង់លក់ក្នុងដំណេកដោយមិនដឹងខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDsbo3hCTxNoxUm8dT4sdvnWaxZBwrbKxNQm3ECIqhFrD0QRHTwrU6FG9VY422SQVf6ZytDQ4thKnltAmfln0UtK9F1uerLpNg0hyphenhypheniPxF6_k03LfBl6eG_NKDhdyX9YVuopd2aWBsta09SD7jxb_ooWa-E9H6xbv3sTCNV74RyuaR5u8pSy7y2vzOFdJJ7/s1024/image_2024-10-19_14-27-14.png

៥.ដកដង្ហើមឱ្យបានល្អ៖ ការដក និងស្រូបយកដង្ហើម ជាកត្តាដ៏សំខាន់មួយក្នុងការគេងលក់ ដូច្នេះពេលគេងអ្នកគួរតែធ្វើការស្រូបយកដង្ហើមឱ្យបានវែងៗនិងមួយៗ ដើម្បីសម្រួលសម្ពាធឈាម ក៏ដូចជារំងាប់អារម្មណ៍ឱ្យស្ងប់ល្អផងដែរ៕