ក្ដាមប្រៃ​ គឺសម្តៅទៅលើឈ្មោះទូក​មួយ​ដែល​ល្បីល្បាញ ក្នុង​ខេត្តកំពង់ឆ្នាំង ដោយ​ទូក​នេះ តែងតែ​ទទួលបាន​ជ័យលាភី​លេខ​១ ជា​រៀងរាល់ឆ្នាំ នៃ​ការ​ប្រារព្វ​ពិធីបុណ្យ​អុំទូក​។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpYCUlSYSV97-4aC9frMC3K9ngy3xHQx8LVm2068FZ5JthpHB6qwR0jrGSjuVA_2_BJQ2gUE_s2X88XYoVkMqkLfRhJjNHNKIbSTfHTd1XEv7NTWXjEOE-PwwTywQdIpP3am0SvKkIxb00I9LALmf32MLjWfVu816VZ7hXDcyelQn0STDnVd_uEeTQ3Mr0/s640/image_2024-10-21_14-29-23%20(2).png

ទូកនេះ មានប្រវត្តិជាប់ទាក់ទិញនឹងឈ្មួញជនជាតិចិនម្នាក់ល្បីខាងលក់ក្តាមប្រៃ នៅក្នុង​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រហូតដល់ពលរដ្ឋដាក់ឈ្មោះឱ្យថា”ទូកក្តាមប្រៃ”។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY1mEjEkiJ-1el0ggsXgWCStbvdw8RiPNtGtfG1P08XX1EMmIszaNKfk1HgGaV05pSu9erdxIrhJ2E6PoEZP3lDDNPGiFA5Z-HAU4eiMko2TRM30btLv-7bM88n3C7mSAA9iNV99LdW6tEsYkWNiwN4IK4VBRRQKOPDdxdU4KASnkcnT9HPpHeplbo0EmF/s800/image_2024-10-21_14-29-23.png

ក្រោយជនជាតិចិននេះចាស់ទៅ ក៏បានប្រគល់ទូកឱ្យទៅកាន់វត្តថែរក្សា តែមិនបានយូរប៉ុន្មានក៏ត្រូវបានអ្នកភូមិស្នើសុំយកទូកនោះទៅប្រណាំង។

ទូកនេះ ត្រូវបានកម្ទេចចោលនៅក្នុងសម័យក្រហម ហើយបានប្តូរឈ្មោះទៅជា “ទូកតារន្ទះពេជ្យសែនជ័យ” ក្រោយចប់របបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEJSLBiF7Cr6XxB1LLiUbpsDXQyK2wTUuCx0s1Z_PQp3toKvtXujOebcCXds6TH5KmNwulndsBBC37tBgosl24HTH2UAG1nJJtZwcXgG2DcAelxylTQXjzIMI3JU_iA8QYw0NyPSSWE-Lw2RLNgGmTeBZt3GtvMbobQ38fC1RWBuHvkoGFqRajb0qoIbGU/s640/image_2024-10-21_14-29-24%20(2).png

ក្រោយមកទៀត ទូកនេះក៏ត្រូវបាន​ប្រែ​មុខមាត់​ថ្មី​ ដោយដាក់ឈ្មោះថាក្តាមប្រៃវិញ នៅ​ឆ្នាំ​២០១២​ និង​២០១៣​ ក្រោម​ការ​គ្រប់គ្រង​ និង​ឧ​បត្ដ​ម្ភ​ផ្ទាល់ពីរដ្ឋមន្ត្រី​ព្រះ​បរមរាជវាំង​ សម្តេចចៅហ្វា​វាំង គង់ សំ​អុល​។​

ឈ្មោះទូកនេះ មានវត្តមានតាំងពីសម័យសង្គមរាស្រ្តនិយម ប៉ុន្ដែ​​ទូក​នេះ​មិន​ដែល​បាន​ចូលរួម​ប្រកួត​ការ​ប្រណាំងទូក​នោះ​ទេ ទើបតែ​ចូល​ប្រកួត​នៅ​ទីក្រុង​ភ្នំពេញនៅ​ពាក់កណ្ដាល​ទស​វត្ស​១៩៩០។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWLRyjE6TN04khNS5DkA27Vvl6FpN5AQmOfRKfyu_RsPwMNto5EWga37CBdHHe2jm-z-nUBf8ndU6-mF8O726kjxIFEDVsZaeaMYAH_6AnN51ZDIzi0ECofU5wahaUy-FnrrtA8MXfmOTFXdCW4-OSVcQ0O2UnsdYIfREw8ZdcPbCcPyrYFfu1DSZKLWHv/s640/image_2024-10-21_14-29-23%20(3).png

គួរបញ្ជាក់ថា ក្ដាមប្រៃ ជាទូកមួយជោគជ័យបំផុត នៅក្នុងការប្រណាំង នៃការ​ប្រារព្វ​ពិធីបុណ្យ​អុំទូក​ ដោយចាប់តាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣ ទូកនេះតែងតែ​ទទួលបាន​ជ័យលាភី​លេខ​១៕