Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនមេរបស់ហ្វេសប៊ុក Meta ប្រកាសកាត់បន្ថយបុគ្គលិក ដោយយោងលើមូលហេតុដូចខាងក្រោម

ក្រុមហ៊ុនមេរបស់ហ្វេសប៊ុក Meta ប្រកាសកាត់បន្ថយបុគ្គលិក ដោយយោងលើមូលហេតុដូចខាងក្រោម

79
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុន Meta បានប្រកាសកាត់បន្ថយបុគ្គលិកគ្រប់ផ្នែកជាបន្តបន្ទាប់ រួមទាំងបុគ្គលិកធ្វើការនៅ WhatsApp, Instagram និង Reality Labs ផងដែរ ហើយបុគ្គលិកខ្លះត្រូវបានក្រុមហ៊ុនចោទប្រកាន់ទៀតផង ។ ប៉ុន្តែគេពុំដឹងថា តើ Meta មានគម្រោងកាត់បន្ថយបុគ្គលិកសរុបចំនួនប៉ុន្មាននាក់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf-FZ-SaHtqaH7U3tnwcD1hWVb9s1DDPz70_iyYoMUV0sEg5xg9Ikt51nR1p2tFfFQioOLNRBDoey4gt_d8RGtorQOPOKRyRFw8G55KVLDCpINPlAUb_m9ddpUCBo5MhZp6euHIuwRT3b_hLKmJtQgUHDaMwgil4uxlMBSaQ49i8L3xW0Gzg_pY5CpZVAh/s630/image_2024-10-19_09-21-31.png

បើតាមការចុះផ្សាយរបស់ Verge គឺជាគេហទំព័រផ្នែកបច្ចេកវិទ្យានាំមុខរបស់សហរដ្ឋអាមេរិកបញ្ជាក់ថា បច្ចុប្បន្ន Meta គឺជាក្រុមហ៊ុនមេរបស់ Facebook, Instagram និងបណ្តាញសង្គមជាច្រើនទៀត បានកាត់បន្ថយបុគ្គលិកគ្រប់ផ្នែកជាបន្តបន្ទាប់ ដូចជា ៖ Instagram, WhatsApp និង Reality Labs នៅ Meta ផងដែរ ។

អ្នកនាំពាក្យរបស់ Meta បាននិយាយមកកាន់សារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុនកំពុងផ្លាស់ប្តូរការងារផ្នែកខ្លះដើម្បីឱ្យស្របតាមគោលដៅយុទ្ធសាស្ត្ររយៈពេលវែង និងយុទ្ធសាស្ត្រទីតាំង ។ ក្រៅពីនេះ Meta នឹងបញ្ជូនបុគ្គលិកមួយចំនួនទៅធ្វើការនៅកន្លែងផ្សេង និងផ្លាស់ប្តូរតួនាទីរបស់ពួកគេ ហើយក្រុមហ៊ុននឹងប្រឹងប្រែងធ្វើការឱ្យកាន់តែខ្លាំងដើម្បីស្វែងរកឱកាសថ្មីៗឱ្យបុគ្គលិករងផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGIYXl9C990NRbXNdCsqODSIyqO4tT-g7C_AeiVNWBCp49ydDZwrR5ZzylpAzTG99-1xRspPmZa6WB8GO-WRLXPWryfcZqb_Kuk_pYiSmvDtEdFsL8ayi7-DkX29TK_BldzecV0gIpcuJoRhUzCNW0rPfUTmKYi0pFd48Csmm3gJSLGuhuwuXb_t_L_GUY/s1200/image_2024-10-19_09-21-31%20(2).png

ការចុះផ្សាយរបស់គេហទំព័រ Verge ពុំបានបញ្ជាក់ច្បាស់លាស់ពីចំនួនបុគ្គលិកដែល Meta មានគម្រោងបញ្ឈប់នោះទេ គ្រាន់តែបញ្ជាក់ថា ជំហ៊ានដំបូង Meta នឹងកាត់បន្ថយបុគ្គលិកតិចតួច ។ រីឯ Meta ពុំបាននិយាយអ្វីពាក់ព័ន្ធនឹងការកាត់បន្ថយបុគ្គលិកជាសាធារណៈទេ ។

ដោយឡែក Financial Times លើកឡើងថា កាលពីសប្តាហ៍ទី២ ខែតុលា ឆ្នាំ២០២៤ Meta បានបណ្តេញបុគ្គលិកពីការងាររហូតដល់ជាង២០នាក់ នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដោយចោទប្រកាន់ថា បុគ្គលិកទាំងនេះពាក់ព័ន្ធនឹងការចាយវាយប្រាក់ក្រុមហ៊ុនខុសច្បាប់ ។ ប៉ុន្តែ Meta បានបដិសេធពុំបកស្រាយរឿងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsTpUmQOmLI7-XyuTEQxFQRJZeerns3wZRO63HmQPNxIJiSsjjm6i_F0uGI76vl4rGV9plXa634uqtxS-vRiQCjLYlDccJF_oCDxdDolbQfQAD8ofWqECZ8ged4nrY4QRoWReeeT2jZKXIUJxSMwxQ_rDQrISIaRxV79li8X7ROBiUXHZ1ffJU4XhNMXuo/s700/image_2024-10-19_09-21-32.png

គួរបញ្ជាក់ថា ក្រុមហ៊ុន Meta បានកាត់បន្ថយបុគ្គលិកប្រមាណ២១.០០០នាក់ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីកាត់បន្ថយការចំណាយដើមទុន ។ រីឯលោក Mark Zuckerberg ជានាយកគ្រប់គ្រង Meta បានហៅឆ្នាំ២០២៣ ថា គឺជាឆ្នាំមានប្រសិទ្ធភាព ។

ការប្រកាសកាត់បន្ថយបុគ្គលិករបស់ Meta បានធ្វើឱ្យបុគ្គលិកមួយចំនួនគ្មានការងារធ្វើ បើទោះជាក្រុមហ៊ុននេះមានប្រតិបត្តិការរឹងមាំក្តី ។ ការសម្រេចចិត្តនេះបានបង្ហាញពីការព្យាយាមរបស់ Meta ក្នុងការកាត់បន្ថយដើមទុន ស្របពេលសេដ្ឋកិច្ចប្រែប្រួល ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgslsAX9n1l7ncKwLxF_O_H_wfcYdOx5NMvcDLfXnlQD1Pa3dGxu2ecArYgl9dUVlutVhAdvybe5mIU_dvmI5YiT6UIvjNRFL37mPRZEp-kva0jfUBxv91EhkIsv1YpbBtK_kJzqBcMkfqsk0leymvYxMP_37g8qTYlAo1L3SuDOqg3d-SEVRhTV26y21mL/s768/image_2024-10-19_09-21-32%20(2).png