Home ព័ត៌មានអន្តរជាតិ សមាជិក One Direction រម្លឹកអនុស្សារីយ៍និងរំលែកទុ.ក្ខមរ.ណភាព Liam Payne

សមាជិក One Direction រម្លឹកអនុស្សារីយ៍និងរំលែកទុ.ក្ខមរ.ណភាព Liam Payne

38
0

តារាចម្រៀង Harry Styles និងអតីតសមាជិកក្រុម One Direction បានកាន់ទុក្ខ Liam Payne ដោយនិយាយថា ពួកគេមានការសោកស្ដាយជាខ្លាំងនៅពេលដែលបងប្រុសរបស់ពួកគេបានទទួលមរណភាពក្នុងវ័យ៣១ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjne0C8v39CPE_Nb0t5PJz0UEpFONC_bEU3-m8CcljVahlLYSIyjXWvHeAzPL8wMXgvlgnqwe4AUzooiOEDgdRE0MhK8Px8bnWRj_jitr1cgZIgc4WlQF9CJU6K3rz7iY53H1QTXX_aWM628mqGU2NVa_BWRvBTIAhT0vpKj1LUQpOY3pUtnFLpPX4_EYuI/s1100/image_2024-10-19_08-47-54.png

នៅលើ Instagram របស់ក្រុម នៅថ្ងៃទី១៧ ខែតុលា Harry Styles, Zayn Malik, Louis Tomlinson និង Niall Horan រួមគ្នាបង្ហោះសារគោរពដល់ Liam Payne ដោយមានអារម្មណ៍ «ខូចចិត្តទាំងស្រុង» នៅពេលដែលពួកគេបានដឹងពីមរណភាពរបស់អតីតមិត្តរួមក្រុមរបស់ពួកគេ។ តំណាងក្រុមនេះបានសរសេរថា៖ «យូរៗទៅប្រហែលជាមានរឿងនឹងនិយាយទៅកាន់គ្នាកាន់តែច្រើន ប៉ុន្តែសម្រាប់ពេលនេះ ពួកយើងនឹងចំណាយពេលនេះដើម្បីកាន់ទុក្ខការបាត់បង់បងប្រុសដែលយើងទាំងអស់គ្នាស្រលាញ់ ស្រលាញ់អ្នកជានិច្ច អនុស្សាវរីយ៍ជាមួយបងគឺតែងតែមានតម្លៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9PJ7tOkaKg8sGu3USgdA9Q2ojwZM2tvP5BbzSuTCwL5-D-cP6MVimdzIMFd6EM1gRWj2xH48Rf2bNPGwb39XhP6zQmwvrQmkW2I2A-EYfG6357Rmo7hlroD2hr5HH3qXqVECLlW947gaJPN_vsmbCSj5EdI4-4W1ubhKfSFzApYYZ9RWSJrtmIgdEhjlA/s1200/image_2024-10-19_08-47-53.png

សមាជិកបានបន្តបង្ហោះលើបណ្តាញសង្គមផ្ទាល់ខ្លួនថែមទៀត Louis Tomlinson និង Zayn Malik គឺជាមនុស្សពីរនាក់ដំបូងដែលនិយាយឡើង។ Tomlinson បានចែករំលែករូបថតដែលអ្នកទាំងពីរបានថតជាមួយគ្នានៅលើឆាកតន្រ្តីជាមួយនឹងសារលា។ ដូច្នោះហើយ តារាចម្រៀងរូបនេះបាននិយាយថា ខ្លួនពេញចិត្តសំឡេងរបស់ Liam Payne តាំងពីជួបគ្នាលើកដំបូង ប៉ុន្តែក្រោយមកមានអារម្មណ៍ថា Liam Payne ប្រៀបដូចជាបងប្រុសដ៏ល្អដែលលោកប្រាថ្នាចង់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF-a4q6dQWGUBmQpuG1KOEiM7u8yazkhawen4oA8h-51KWYSlg86D-skdnkaYcFuTU45gTN_dA0GPJ0QkgfnB2nkYQl7VRbW2dirTvdMFFiRgk_gpAPZDXFwGv_Dss8QjO14d1ilTZoYND69JsEV18yJtlOHqmDHittVty99mSALRmt90CorJ2MGeHASzH/s1200/image_2024-10-19_08-47-53%20(2).png
Tomlinson ក៏បាននិយាយផងដែរថា ប្រសិនបើ Bear ដែលជាកូនប្រុសរបស់ Liam Payne និងតារាចម្រៀង Cheryl Tweedy មានអាយុ៧ឆ្នាំត្រូវការលោក លោកនឹងក្លាយជាពូ ហើយប្រាប់ក្មួយប្រុសអំពីថាតើឪពុករបស់គាត់អស្ចារ្យប៉ុណ្ណា។

Zayn Malik បាននិយាយថាលោកមានរឿងជាច្រើនដែលត្រូវនិយាយដោយសង្ឃឹមថា Liam Payne អាចស្តាប់បាន។ តារាចម្រៀងរូបនេះបានថ្លែងអំណរគុណដល់ Liam Payne ដែលតែងតែនៅក្បែរលោក និងស្រលាញ់លោកក្នុងគ្រាលំបាកបំផុត។ Malik បានរំឮកពីរបៀបដែលអ្នកទាំងពីរឈ្លោះគ្នាព្រោះគ្រប់គ្នារឹងរូស ប៉ុន្តែគោរព Liam Payne ដោយសម្ងាត់ ព្រោះប្អូនប្រុសម្នាក់នេះមានមតិ និងសុខចិត្តចង្អុលបង្ហាញកំហុសអ្នកដទៃ។ តារាចម្រៀង Pillow Talk ក៏បានថ្លែងអំណរគុណចំពោះទេពកោសល្យតន្ត្រីរបស់អតីតសមាជិករូបនេះផងដែរ ដោយនិយាយថាលោកតែងតែជឿជាក់លើ Liam Payne ក្នុងការដឹកនាំក្រុម ទោះបីជាជួបបញ្ហាអ្វីក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzwS7H-Z9B1O4GTqc2XTLaF1YzcoG8EJayDbKF3LU_cFfuYWFGb4jquSXsxiAr9wBH0TVnC7M8sRG2T5fw_dfW8EvtNM79CtknSka5qqEfKy141pIjb_I3oP1nJP5tspANL70p5CFG1K_k6JzLMK7u3oGcQMLMFc-9O4OY6rzotv_4jn8siXL0zGQLkFNS/s1776/image_2024-10-19_08-47-55.png

យោងតាម CNN បានឱ្យ ដឹងថា Zayn Malik និង Liam Payne មានជម្លោះចាប់តាំងពីពួកគេនៅតែសកម្មជាមួយក្រុម។ ក្នុងអំឡុងឆ្នាំ ២០២២ កម្មវិធី podcast Liam Payne បានធ្វើឱ្យអ្នកគាំទ្រខឹងសម្បារដោយការបញ្ចេញមតិអវិជ្ជមានអំពី Malik ។ ប៉ុន្មានខែក្រោយមក លោកបានបង្ហោះវីដេអូសូមទោសនៅលើ យូធូប ដោយនិយាយថាលោកបាននិយាយខុសនៅពេលនោះ ហើយបានកែតម្រូវថាលោកតែងតែចាត់ទុក Malik ជាបងប្រុសរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMN-7DO7zanE4ASTjMzQQwEBA8LnLUDdTUvh4OfXCn4GSrt8IMfunj7XRP0lo-6h_k_JvYDDy72CTBgEUNXzUa6r2iYOIjmxnoPUCYMhvDrIhWNbqSvXZqcpHTRs9VzZOUCHrk1pQAdmUoxq7u-fYPymep6Zcd9hNSk8r6Re4FiiIzqsVL1itqkQIzJn8C/s1480/image_2024-10-19_08-47-52.png
Harry Styles បានបង្ហោះរូបថតខ្នងរបស់ Liam Payne ឡើងវិញក្នុងអំឡុងពេលការប្រគំតន្ត្រីជាមួយសំបុត្រមួយថា “សេចក្តីអំណរដ៏អស្ចារ្យបំផុតរបស់ Liam Payne គឺការជួយអ្នកដទៃឱ្យសប្បាយរីករាយ។ វាជាកិត្តិយសមួយដែលបាននៅជាមួយគ្នានៅពេលដែលគាត់ធ្វើដូច្នេះ។ Liam Payne បើកចំហ និងស្មោះត្រង់។ គាត់មានភាពកក់ក្តៅ តែងតែគាំទ្រ និងស្រលាញ់អ្នកជុំវិញខ្លួន។ សម្រាប់ខ្ញុំ ប៉ុន្មានឆ្នាំ ការនៅជាមួយគ្នានឹងក្លាយជាពេលវេលាដែលស្រលាញ់បំផុតក្នុងជីវិតរបស់ខ្ញុំ ខ្ញុំនឹងនឹកអ្នកជានិច្ច មិត្តសម្លាញ់របស់ខ្ញុំ។ លោកក៏បានផ្ញើសាររំលែកទុក្ខដល់គ្រួសារ Liam Payne ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilG4kcKfeGxaR_mERfJd26uJXTdthIAiByyQEYTBZWwDcX74-A4QyVz-PNOyCTsEjYvuDU-yaN4y6m8THpuMYcsvNUhpIM7dMd8Jp_fyXqzJCdPYR41_Iv7WGrX0I22sdv5wL8IKOOz9mtjFMDv_D8xvsLLdtFK3ik5TNa-5t3zRnn86s4vLZ8nbNVBY1M/s768/image_2024-10-19_08-50-31.png

កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះព័ត៌មានដែលតារាចម្រៀង Liam Payne អតីតសមាជិកក្រុម One Direction បានទទួលមរណភាព បន្ទាប់ពីធ្លាក់ពីលើជាន់ទី៣ កម្ពស់ពី១៣ទៅ១៤ម៉ែត្រ នៃសណ្ឋាគារមួយក្នុងប្រទេសអាហ្សង់ទីន។ការធ្លាក់នេះបណ្តាលឱ្យមានរបួសយ៉ាងធ្ងន់ធ្ងរ ដែលនាំឱ្យ Liam Payne ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕