Home ព័ត៌មានអន្តរជាតិ រឿងរៀបការនៅស្រុកចិនគេបានប្តូរហើយ នៅឡើយតែខ្មែរយើងទេ! យុវជនចិនមិនចូលចិត្តរឿងសំញ៉ែងដូចមុនឡើយ

រឿងរៀបការនៅស្រុកចិនគេបានប្តូរហើយ នៅឡើយតែខ្មែរយើងទេ! យុវជនចិនមិនចូលចិត្តរឿងសំញ៉ែងដូចមុនឡើយ

174
0

ប្រទេសចិន ៖ យុវជនចិនសម័យថ្មីពុំនិយមរៀបការអធិកអធមដូចមុនទេ ដោយសារពួកគេយល់ថា វាជាការចំណាយប្រាក់ខ្ជះខ្ជាយឥតប្រយោជន៍ ហើយពួកគេបានរៀបការក្នុងភោជនីយដ្ឋាន ឬហាង ជំនួសសណ្ឋាគារធំៗ និងអញ្ជើញភ្ញៀវមកចូលរួមតិចតួចប៉ុណ្ណោះ ។ យុវជនម្នាក់និយាយថា ខ្លួននឹងសន្សំប្រាក់ទុកចំណាយពេលមានការចាំបាច់ ល្អជាងចំណាយប្រាក់រៀបចំពិធីរៀបការធំដុំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVrnMPdgTvT1ZRTgwF7vK-JCyWAfFkzrjgsk3tnGBRRkH3mRp_8K-mK_jnGxULkWl1t9yPsS2oxiUjMAYCZFpIG8-OQlE8JiD5V0xaXBAs8dLhFl6t71WnhKHRlqSZ2e0ZyyDBtGRMxI8ImOjuxFjhZsTvD-CKEAaWScs75gR6HwfB5Hqx_1ufxl1cvmWE/s1232/photo_2024-10-18_12-26-28.jpg

ការរៀបការតាមប្រពៃណី និងទំនៀមទម្លាប់ចិនបុរាណ ត្រូវបានគេចាត់ទុកថា គឺជាការចំណាយប្រាក់ខ្ជះខ្ជាយយ៉ាងខ្លាំង ទើបធ្វើឱ្យយុវជនចិនបច្ចុប្បន្នបោះបង់ការរៀបការតាមប្រពៃណីចាស់ និងកាត់បន្ថយការចំណាយផ្សេងៗក្នុងពិធីរៀបការ ។ ក្រៅពីនេះ ពួកគេក៏បានលុបចោលពិធីស្មុគស្មាញមួយចំនួនទៀតផងដែរ ដើម្បីមានប្រាក់គ្រប់គ្រាន់ទុកចំណាយពេលរៀបការរួច ។

គូស្វាមី-ភរិយា១គូនៅខេត្តក្វាងទុង ស្ថិតនៅភាគខាងត្បូងប្រទេសចិន បានអញ្ជើញភ្ញៀវមកចូលរួមពិធីរៀបការរបស់ពួកគេ ត្រឹមតែ២០នាក់ប៉ុណ្ណោះ ។ វាជាពិធីរៀបការតូចតាចបំផុត បើធៀបនឹងពិធីរៀបការតាមប្រពៃណីបុរាណចិន ដោយគូស្វាមី-ភរិយានេះបានរៀបការក្នុងសាខាហាង McDonald’s ខេត្តក្វាងទុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGn25YLnD73p_P-wrEVesYPJZVYtpAOvhl3FR_KO6MhzmHmt5YMakqJcnpU31DbFdbduQ1kuqSmaLVPjEmCEMVgBgADyT1ucupxw0mcENIuJLRM2C5B1qrNR1e1dYMYbfQGcRwfZmVHxfIt9jDO72XNQWXi5TziDdg_QZIjg8EJmnr_sfpOjMe6s7D2si9/s1280/photo_2024-10-18_12-26-29.jpg

ការរៀបចំពិធីនេះ ពួកគេចំណាយប្រាក់ត្រឹមតែ៨០០យាន់ (ឬស្មើជាង១០០ដុល្លារអាមេរិក) ប៉ុណ្ណោះ សម្រាប់ថ្លៃម្ហូបអាហារ ។ បើសរុបថ្លៃចំណាយទាំងអស់ ដូចជា ៖ ថ្លៃអាហារភ្ញៀវ និងការតុបតែងទីកន្លែងរៀបការ គឺពួកគេចំណាយប្រាក់មិនដល់២.០០០យាន់ (ឬមិនដល់៣០០ដុល្លារអាមេរិកទេ) ។ វាខុសគ្នាពីការរៀបការក្នុងសណ្ឋាគារទំនើប ដែលត្រូវចំណាយប្រាក់ថ្លៃកន្លែង និងអាហារក្នុងតម្លៃខ្ពស់ ។

កូនក្រមុំឈ្មោះ សៀវ យេជឺ និយាយថា ៖ «មានភ្ញៀវមកចូលរួមតែជាង២០នាក់ប៉ុណ្ណោះ ដោយយើងអង្គុយជុំគ្នានៅហាង McDonald’s ហើយជល់កែវកូកាកូឡាជំនួសកែវស្រា និងទទួលទានហេមបឺហ្គ័រ ជាមួយអាហារចៀនផ្សេងៗ ។ យើងបរិភោគបណ្តើរ និយាយបណ្តើរ ហើយទទួលបានការជូនពរពីភ្ញៀវប្លែកមុខទៀតផង ។ យើងពុំអាចបំភ្លេចថ្ងៃនេះបានទេ» ។

ការរៀបការក្នុងហាង McDonald’s បានធ្វើឱ្យគូស្វាមី-ភរិយានេះអាចសន្សំសំចៃប្រាក់រហូតដល់១សែនយាន់ សម្រាប់ទុកពេល Honeymoon និងថតរូបរៀបការនៅសមុទ្រ Aegean ប្រទេសក្រិក ។ ក្រៅពីនេះ ពួកគេនឹងយកប្រាក់ខ្លះទៀតទៅជួសជុលផ្ទះឱ្យថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhll2UfeVNoN9gTb8QPaLNX-ve7eup_IZH-ybWxQbD0ZoR6xdOe2ikB2DFHdT3FhloPnjjRW-IItq9bnnLho_kO7Eegl-Y_r9XpAmKiFlZvEIwJRxzTNYQAODuUPx0IzOrJzJmF6TOCbsDN2kkzgGfwJqh2I5Xo7PJuI_YZKgrZhb2V-a18MrkB4xWHs1dT/s1020/image_2024-10-18_13-15-41.png

ដោយឡែក គូស្វាមី-ភរិយា១គូទៀតនៅទីក្រុងសៀងហៃ បានជ្រើសយកភោជនីយដ្ឋាន Haidilao ធ្វើជាកន្លែងរៀបការ ។ កូនក្រមុំឈ្មោះ លី ម៉ឺងមីង ប្រាប់ថា ៖ «ការរៀបការអធិកអធមនឹងធ្វើឱ្យភ្ញៀវកោតសរសើរ តែខ្ញុំរៀបការតូចតាចប៉ុណ្ណោះ ដោយសារពិបាករកប្រាក់ណាស់ក្នុង១ថ្ងៃៗ ។ ការរៀបការតូចតាច គឺល្អជាងយកប្រាក់បានពីញឺសឈាមមកចំណាយអស់តែ១ថ្ងៃ» ។

បើទោះមតិមួយចំនួនរិះគន់ថា វាជាពិធីរៀបការពុំផ្លូវការក្តី ប៉ុន្តែយុវជនចិនបែរជាយល់ឃើញផ្ទុយពីនេះ និងប្រាប់ថា ពួកគេនឹងចំណាយប្រាក់សម្រាប់ការងារចាំបាច់ វាល្អជាងចំណាយមាសប្រាក់យ៉ាងច្រើនសម្រាប់រៀបចំពិធីរៀបការតែ១ថ្ងៃ ។ រីឯអ្នកលេងបណ្តាញសង្គមបានគាំទ្រការរៀបការតាមវិធីថ្មីនេះ សំខាន់ឱ្យតែអាចរស់នៅជាមួយគ្នាមានសុភមង្គល ប្រសើរជាងការរៀបការអធិកអធម រួចហើយឈ្លោះគ្នា ៕