Panida Kernjinda ដែលជា Miss Planet Thailand 2024 បានធ្វើឱ្យប្រជាជនខ្មែរសម្តែងនូវក្តីសាទរក្រោយពីបវរកញ្ញាថៃរូបនេះបានណែនាំខ្លួនដោយប្រើពាក្យពីរោះពិសាសមរម្យមកកាន់ប្រទេសកម្ពុជា។ Panida បានបង្ហាញនូវអារម្មណ៍រំភើបរបស់ខ្លួនជាភាសាខ្មែរ ថានាងមកប្រកួតដោយភាពបរិសុទ្ធនិងសេចក្តីស្រលាញ់។
នៅលើគេហទំព័ររបស់ Miss Planet International បានបង្ហោះវីដេអូណែនាំខ្លួនរបស់ Miss Planet Thailand 2024 ដែលត្រៀមមកប្រកួតនៅលើទឹកដីកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងវីដេអូណែនាំខ្លួន Panida បានខិតខំនិយាយជាភាសាខ្មែរថា «ជម្រាបសួរបងប្អូនកម្ពុជា ប្រទេសដែលមានបេះដូងធំ ខ្ញុំឈ្មោះ Panida Kernjinda ជា Miss Planet Thailand ខ្ញុំពិតជារំភើបណាស់ដែលជិតបានទៅប្រកួត Miss Planet International ប្រទេសកម្ពុជា។ ខ្ញុំបន់ឱ្យតែដល់ថ្ងៃទៅកម្ពុជាឆាប់ៗទេ នាងខ្ញុំទៅដោយភាពបរិសុទ្ធនិងក្តីស្រលាញ់ ខ្ញុំចេះខ្មែរតិចៗទេកុំប្រកាន់អូនណា see you soon this November Bye ជម្រាបលា សាវ៉ាតឌីខា»។
សម្តីសម្តៅរបស់ Miss Planet Thailand 2024 ក្នុងវីដេអូដែលជិតប្រកួតនៅកម្ពុជាឆាប់ៗខាងមុខនេះប្រជាជនខ្មែរបានចូលទៅខម្មិនទទួលស្វាគមន៍យ៉ាងកក់ក្តៅមិនបានប្រតិកម្មអ្វីនោះទេទោះបីជាប្រជាជនខ្មែរភាគច្រើនមិនពេញចិត្តចំពោះបវរកញ្ញាថៃនាងម៉ាលីនក្តី។

បវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ ឬ ហៅថា Miss Planet International 2024 ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី៤ នឹងត្រូវប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈមានជាង៧០ប្រទេសចូលរួម។ កាលពីឆ្នាំ២០២៣ បវរកញ្ញាភពផែនដីថៃគឺជាម្ចាស់មកុដ Miss Planet International ៕










