តើអ្នកពិតជាចូលចិត្តគេងទាំងសក់សើមនៅពេលយប់មែនទេ? ជាការពិតណាស់ការងូតទឹក ឬលាងសក់នៅពេលយប់ អាចបង្កគ្រោះថ្នាក់ដល់អ្នកបាន ប្រសិនបើអ្នកមានទម្លាប់គេងទាំងសក់សើម មិនថាពេលណានោះទេ គឺអាចបង្កផលប៉ះពាល់ច្រើនដូចខាងក្រោម៖

១.ការលូតលាស់ផ្សិត៖ ការគេងជាមួយស្បែកក្បាលដែលសើមអាចនាំឱ្យមានបញ្ហាសក់ផ្សេងៗដូចជាដុះផ្សិត អង្គែ សក់ជ្រុះ និងការឆ្លងមេរោគជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAEadsQH_0hBtjn9CFBd6hxLknlhZR-cKB0DMR77AjEVPBefreHG0c_pzNrN-xdyxn_9ZlPO9gjsjnOGYKakD25xevfctxEtUXrF-rMfsMG6ST4ewBMaF52v9IVO43oZwbm8uVmT-Z6RO8O2YEZHCJTi7SKsKHrE00WUe9JKrd2sSi26uLFezEfNepKSDn/s520/image_2024-10-16_14-51-10.png

២.ធ្វើឱ្យសក់កណ្តាញ់ ជ្រុះ និងមិនមានទម្ងន់៖ សក់សើម គឺមានភាពផុយស្រួយងាយនឹងខូចណាស់ នៅពេលយើងចូលគេងទាំងសក់សើមនោះ សក់អាចនឹងជំពាក់គ្នាអំឡុងពេលគេង ដែលបណ្តាលឱ្យជ្រុះ និងមិនមានទម្ងន់ ហើយនៅពេលព្រឹកឡើង សក់របស់យើងនឹងរញ៉េរញ៉ៃ ក៏ដូចជាពិបាកសិតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4-jl7xZKkKI7-jvIIFyKZP272J9SvELyTszfu6xqWcTdax6YWQcEwW4LVWrjbBgYGr6GsL26Kwz7tTX1qMXl1CrtQRXxSwOps_ARKqMwX_Y2XIUj2tEUjhXiXarjm7MK1tsY59EO4kMLeY6zF9VGjA8NLqnR5PrlU_llvZf27bV40pPSC41n3YiKokB5M/s600/photo_2024-10-15_14-40-41%20(2).jpg

៣.រលាកស្បែកក្បាល៖ តើអ្នកធ្លាប់មានបញ្ហារមាស់ និងរលាកស្បែកក្បាលទេ? ភាគច្រើននៅពេលមានបញ្ហានេះយើងបន្ទោសទៅលើសាប៊ូកក់សក់ ប៉ុន្តែតាមពិតទៅនេះក៏អាចបណ្ដាលមកពីទម្លាប់នៃការចូលគេងទាំងសក់សើមផងដែរ។ ជំងឺស្បែកក្បាលដូចជាការឡើងអង្គែ អាចកើតមាននៅពេលយើងគេងលើស្រោមខ្នើយដែលសើម។ នៅពេលយើងគេងទាំងសក់សើម សភាពក្ដៅ និងសំណើមអាចបង្កើនការលូតលាស់នៃបាក់តេរីបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMmPSCXrpHYJUfsKcDwHvXxmMKq4tGst3Me00e6lTyM28FTYzdc91vIel_IpPTXGDcxSywfpxPt6gFdroQBLbo4u_vglF1Fb1RSX5ABqam91Uh1PhecG8Jsi8nVmYtajAZAtVOdJmnQ4yqsdNBTYI6Gurb7e7cVpdAskRjCh1GxQHfay3vxSH-X7VzjTIu/s1280/photo_2024-10-15_14-40-41%20(3).jpg

៤.សក់រួញ បែកចុង និងខ្វះសំណើម៖ ការចូលគេងទាំងសក់សើមមិនបង្កបញ្ហាសុខភាពធ្ងន់ធ្ងរទេ ប៉ុន្តែអាចប៉ះពាល់ដល់ទម្រង់សក់។ សក់សើមបង្កើតឱ្យមានការកកិតខ្លាំងជាមួយនឹងស្រោមខ្នើយ ដែលធ្វើឱ្យសក់រួញ បែកចុង និងខ្វះសំណើម។ ដូច្នេះយកល្អគួរចំណាយពេលជូតសក់ឱ្យស្ងួតមុនចូលគេង ដើម្បីកាត់បន្ថយការចំណាយទៅលើផលិតផលថែទាំសក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDqz7dI3kYkoXNUXCCj7kZKbIjnY69c-M9Vchen-f_warOSBNgglXm0E7-voywQ2Q9jLpcv5vYgN_dklhzTgayEAMuJy8pmqABXelZYWFVFzTMSTEli9YJBWrhmH0ld345AMZ5mmt1O_XONaVzbRr4ahFcwDo4x2yGx_l-LZkWetpinlAPTRYbYje2eHCS/s980/photo_2024-10-15_14-40-41.jpg

៥.ឈឺក្បាល៖ ប្រសិនជាយើងចូលគេងទាំងសក់សើម ពេលភ្ញាក់ឡើងយើងអាចនឹងមានអាការឈឺក្បាល។ អ្នកជំនាញថែទាំសក់បានលើកឡើងថា ការគេងទាំងសក់សើមគឺអាចបញ្ចុះសីតុណ្ហភាពក្នុងរាងកាយ ដែលបង្កឱ្យមានអាការឈឺក្បាល ដោយសារតែរាងកាយព្យាយាមដំឡើងសីតុណ្ហភាពក្នុងរាងកាយ។ អ្នកឯកទេសថែទាំសក់ផ្សេងទៀតជឿថា ការចូលគេងដោយរុំសក់នឹងកន្សែង ក៏អាចបង្កការឈឺចាប់ និងរំខានដល់ដំណេកផងដែរ៕