Home ព័ត៌មានអន្តរជាតិ ភ្ញៀវទេសចរនៅចិនខកចិត្តនឹងសួនសត្វមួយកន្លែង ខំនាំគ្នាទៅលេងសួនសត្វ បែរជាឃើញត្រីឆ្លាម និងត្រីបាឡែនយន្តយកមកបង្ហាញជំនួសត្រីពិតប្រាកដទៅវិញ!

ភ្ញៀវទេសចរនៅចិនខកចិត្តនឹងសួនសត្វមួយកន្លែង ខំនាំគ្នាទៅលេងសួនសត្វ បែរជាឃើញត្រីឆ្លាម និងត្រីបាឡែនយន្តយកមកបង្ហាញជំនួសត្រីពិតប្រាកដទៅវិញ!

113
0

ប្រទេសចិន ៖ សួនសត្វមួយកន្លែងឈ្មោះ Shenzhen Ocean World ទើបតែចាប់ផ្តើមដំណើរការ និងត្រូវបានចាត់ទុកថា គឺជាសួនសត្វក្នុងទឹកដ៏ធំបំផុតនៅទីក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិន បានរងការរិះ.គន់ យ៉ាងខ្លាំងពីភ្ញៀវទេសចរ ក្រោយពីយកត្រីឆ្លាម និងត្រីបាឡែនយន្តមកបង្ហាញជំនួសត្រីពិតប្រាកដ ហើយធ្វើឱ្យភ្ញៀវទេសចរចូលទស្សនាពុំពេញចិត្ត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJRApqeMZZTfsDlaztWh8vouCc4ym36wqGT2HGu38zrVibSXNrf7Y88ggwFPDUZzHxmhpylg6rCetofc5rI2Cw5VGaxdZ0hub4MHV5fbrwTQRFqOPDVTDKOjSSC_kuhutiDhGfOkIxrAVgfkYQTjj3s-XTM484TbsB5xfG5SarrHqLo6UAqAEWoKcw7llM/s1280/image_2024-10-16_10-48-57%20(2).png

ភ្ញៀវទេសចរមួយចំនួននិយាយថា ពួកគេបានចំណាយប្រាក់យ៉ាងច្រើនទិញសំបុត្រ ប៉ុន្តែបែរជាមកមើលត្រីយន្ត ។ រីឯភ្ញៀវទេសចរខ្លះនិយាយថា ត្រីឆ្លាម និងត្រីបាឡែនមានខ្លួនធំបំផុតក្នុងអាង ពុំមែនជាត្រីពិតប្រាកដទេ វាជាត្រីយន្ត ។ ប៉ុន្តែនាយកគ្រប់គ្រងសួនសត្វនិយាយថា បច្ចុប្បន្ន អាជ្ញាធរចិនបានឃាមឃាត់សួនសត្វទិញត្រីពិតប្រាកដមកបង្ហាញភ្ញៀវទេសចរ ហើយសួនសត្វបានចំណាយប្រាក់យ៉ាងច្រើនទិញត្រីយន្តមកបង្ហាញភ្ញៀវជំនួសវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifGfsp85yohxR60DqoVGI6RPydRPwTo_0mWQzqQRM0PPfZVdn1WkDUyg_MPtpnQXyoFO7vU8_TZcv-HJprsFrIswwu6sY8YZ995bcm68Qq_8VwKiVx0sUL-F7D2k3qwbk6XIIk0SMg568fYxt1xhYCjyZ_lCjAU4DXFBUmFtugZ2mbCnutB2Y7kkz_pdG9/s1024/image_2024-10-16_10-48-57.png
កាលពីថ្ងៃបុណ្យជាតិនៅចិន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ សួនសត្វនេះអាចទាក់ទាញភ្ញៀវទេសចររហូតដល់ជាង១សែននាក់ ដោយលក់សំបុត្របញ្ចុះតម្លៃសម្រាប់មនុស្សពេញវ័យ គឺស្មើនឹង២៤០យាន់ (ឬស្មើ៣៤ដុល្លារអាមេរិក) ខណៈតម្លៃសំបុត្រធម្មតាស្មើនឹង២៨០យាន់ (ឬស្មើជាង៣៩ដុល្លារ) ។ រីឯសំបុត្រសម្រាប់កុមារស្មើនឹង១៥០យាន់ (ឬស្មើ២១ដុល្លារអាមេរិក) ។

ក្រោយពីសួនសត្វ Shenzhen Ocean World ដំណើរការមិនយូរប៉ុន្មាន ក៏មានភ្ញៀវទេសចរយ៉ាងច្រើនរិះគន់ក្នុងបណ្តាញសង្គម ហើយពួកគេមិនពេញចិត្តច្រើនករណី ជាពិសេស សួនសត្វបានយកត្រីឆ្លាម និងត្រីបាឡែនយន្តដ៏ធំមកបង្ហាញអ្នកទស្សនា ។

បើទោះវាជាត្រីយន្តក្តី ប៉ុន្តែវាអាចហែលទឹកបានលឿនដូចត្រីពិតប្រាកដដែរ ហើយភ្ញៀវទេសចរអាចឃើញខ្លួនរបស់វាបែងចែកជាផ្នែកៗ ។ អ្នកលេងបណ្តាញសង្គមម្នាក់និយាយថា ៖ «ខ្ញុំរីករាយណាស់ដែលបានទៅមើលត្រីឆ្លាម និងត្រីបាឡែនក្នុងសួនសត្វ ប៉ុន្តែវាជាត្រីយន្តទៅវិញ ។ បើទោះជាបច្ចុប្បន្ន ប្រទេសចិនបានអភិរក្សសត្វ តែខ្ញុំមិនចង់ឱ្យពួកគេបន្លំត្រីបែបនេះទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_IZgxMpgyyny6x2O2BX9Pd_MluVGmgrQlxHEUo4yQyfq5D5MQCNjFDGZ5uSrgET5qXj_15DgDdB0kDrXsJcClSlHtNC85vjBMqx_U-k9Pa3jXb0n2lBuKYfHUNAQf2tK02x1AwvKQJbYxfwBWRE3tjHt_Scv8A2KsWJ7EOZOxuAvAkpVKlV7GTZTGrx4f/s859/image_2024-10-16_10-48-58%20(2).png

ភ្ញៀវទេសចរផ្សេងទៀតនិយាយថា ពួកគេបានទិញសំបុត្រថ្លៃណាស់ ប៉ុន្តែបែរជាមកមើលត្រីក្លែងក្លាយ ទើបភ្ញៀវទេសចរចាប់ផ្តើមឡូឡាទារប្រាក់ថ្លៃសំបុត្រពីសួនសត្វវិញ ។ ប៉ុន្តែភ្ញៀវទេសចរខ្លះទៀតថា ការប្រើប្រាស់ត្រីយន្តនេះអាចជួយការពារបរិស្ថាន ហើយសួនសត្វគួរតែយកត្រីយន្តមកបង្ហាញឱ្យច្រើនថែមទៀត ។

ក្រោយពីមានការរិះគន់ខ្លាំងពីមហាជន បុគ្គលិកសួនសត្វ Shenzhen Ocean World បកស្រាយថា បច្ចុប្បន្ន អាជ្ញាធរពុំអនុញ្ញាតឱ្យសួនសត្វទិញ-លក់ត្រីឆ្លាម និងត្រីបាឡែនមានជីវិតទេ ពីព្រោះវាប្រឆាំងនឹងច្បាប់ការពារបរិស្ថាន ។ បើទោះវាជាត្រីយន្តក្តី ប៉ុន្តែសួនសត្វបានចំណាយប្រាក់រាប់លានយាន់ដើម្បីទិញវាមកបង្ហាញភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE0Yre4O_MNaC4t5zFpyMUlAYM4lF1DaTcwcc8R39u-f2wRquvhYwJa9JZTURquSzZGQXeol6T4ucT4dzGFAgDfYoac3-D0Lp1AGqSBeds1tQxXpC7zvlcErn2SJOjWqD91BPbbgvHatSCvNJ8baYCYJCUihXNgDBF_dT7yJ4G3DAwynesZAxgb_bwbCVU/s636/image_2024-10-16_10-48-58.png

កាលពីដើមឆ្នាំ២០២៤ ក្រុមអ្នកស្រាវជ្រាវមកពី China Aerospace Science and Industry Corp. គឺជាក្រុមហ៊ុនធ្វើកិច្ចសន្យាជាមួយរដ្ឋាភិបាលចិន បានបង្ហាញត្រីឆ្លាម និងត្រីបាឡែនយន្តដំបូងគេលើពិភពលោក នៅសួនសត្វមួយកន្លែងក្នុងទីក្រុងសៀងហៃ ។ វាធ្វើឱ្យប្រទេសលោកខាងលិចបារម្ភថា ចិននឹងផលិតត្រីយន្តធ្វើជាឧបករណ៍ស៊ើបការណ៍ក្រោមសមុទ្រ ពីព្រោះត្រីយន្តអាចហែលទឹកដូចត្រីធម្មជាតិបេះបិទ ៕