បរទេស៖ នេះជាលើកដំបូងហើយដែលប្រទេសម៉ិកស៊ិកគ្រោងផលិតរថយន្តអគ្គិសនីធន់តូចផ្ទាល់ខ្លួន ក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយរថយន្តចិន និងឥណ្ឌា។
យោងតាមប្រធានាធិបតី Claudia Sheinbaum បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសម៉ិកស៊ិកបច្ចុប្បន្នកំពុងអភិវឌ្ឍគំរូរថយន្តអគ្គិសនីខ្នាតតូចផ្ទាល់ខ្លួនហើយ ដោយមានគោលដៅប្រកួតប្រជែងជាមួយនឹងផលិតផលស្រដៀងគ្នាពីប្រទេសឥណ្ឌា និងប្រទេសចិន។ ដូច្នេះសមាសធាតុទាំងអស់របស់រថយន្តអគ្គិសនីខ្នាតតូចរបស់ម៉ិកស៊ិកនឹងត្រូវផលិតក្នុងស្រុកទាំងស្រុង។.png)
លោកស្រី Sheinbaum បានបន្តថា នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសម៉ិកស៊ិក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ ហេតុនេះយើងនឹងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីឱ្យអ្វីៗទាំងអស់នៅក្នុងរថយន្តអគ្គិសនីត្រូវបានផលិតក្នុងស្រុកយ៉ាងពេញលេញ និងនាំចូលផលិតផលពីបរទេសឱ្យបានតិចបំផុតតាមដែលអាចធ្វើទៅបាន។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីរូបនេះគឺមិនបានបញ្ចេញឈ្មោះក្រុមហ៊ុនជាក់លាក់ណាមួយដែលអាចផលិតរថយន្តអគ្គិសនីនោះទេ។
លោកស្រីគ្រាន់តែនិយាយថាក្រុមហ៊ុនផលិតម៉ូទ័រអេឡិចត្រិចនៅម៉ិកស៊ិកនឹងសហការជាមួយអ្នកស្រាវជ្រាវដើម្បីបង្កើតគំរូសក្តានុពលផ្សេងៗគ្នា ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ។ លោកស្រីជឿជាក់ថា រថយន្តអគ្គីសនីរបស់ម៉ិកស៊ិកនឹងមានតម្លៃសមរម្យ ជាមួយរូបរាងស្រស់ស្អាត ទាក់ទាញ គុណភាពខ្ពស់ មានសុវត្ថិភាព និងងាយស្រួលបំផុតក្នុងប្រកួតប្រជែងជាមួយចិន និងឥណ្ឌា។ មិនដូចរថយន្ត Tesla របស់អាមេរិកនោះទេ គឺមានតម្លៃថ្លៃខ្លាំងណាស់ ដូច្នេះវាពិតជាពិបាកក្នុងប្រកួតប្រជែងជាមួយចិនបំផុត។
គួរបញ្ជាក់ដែរថា កន្លងទៅប្រទេសម៉ិចស៊ិកបាននាំចូលផលិតផលពីប្រទេសចិន និងឥណ្ឌាជាច្រើនដូចជា ម៉ូតូអគ្គិសនីដែលផលិតនៅចិនតម្លៃថោកបានកំពុងក្លាយជាការពេញនិយមខ្លាំងនៅទីក្រុងម៉ិកស៊ិក ដែលជាញឹកញាប់មានចរាចរណ៍កកស្ទះ។ រីឯរថយន្តខ្នាតតូចពីប្រទេសឥណ្ឌាវិញ ត្រូវបានគេប្រើជារថយន្តតាក់ស៊ីនៅភាគខាងត្បូងនៃប្រទេស។ ដូច្នេះការផលិតរថយន្តអគ្គិសនីផ្ទាល់ខ្លួនជាលើកដំបូងរបស់ម៉ិកស៊ិក រំពឹងថានឹងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីអាស៊ី ក៏ដូចជាដើម្បីគាំទ្រផលិតក្នុងស្រុក៕










