ប្រិយមិត្តប្រាកដជាដឹងហើយថា Rosé ដែលជាសមាជិក BLACKPINK គឺចូលចិត្តលាបពណ៌សក់ណាស់ នេះក៏ព្រោះតែនាងស្អប់សក់ពណ៌ខ្មៅ ដែលជាពណ៌សក់ពីកំណើតរបស់នាង ទើបនាងតែងតែលាបពណ៌សក់ពណ៌ទង់ដែងរហូត។ សក់ពណ៌ទង់ដែងគឺពិតជាសក្តិសមនឹងតារាចម្រៀងវ័យ ២៧ ឆ្នាំរូបនេះខ្លាំងណាស់ ដោយសារវាមានភាពស្រស់ស្អាត ធ្វើឱ្យ Rosé លេចធ្លោរខ្លាំងក្នុងពិភពសិល្បៈ។ ដូច្នេះដើម្បីថែរក្សាពណ៌សក់ឱ្យនៅបានយូរ Rosé តែងតែអនុវត្តគន្លឹះដូចខាងក្រោម៖
១.មិនកក់សក់ពេញមួយថ្ងៃ៖ បន្ទាប់បញ្ចប់ការលាបពណ៌សក់រួច Rosé តែងតែទុកសក់នាងចោលរយៈពេល ២៤ ម៉ោងដោយមិនធ្វើការកក់សក់នោះទេ។ នេះក៏ដោយសារតែនៅពេលដែលសក់ថ្មីត្រូវបានប៉ះពាល់នឹងសារធាតុគីមីពីការជ្រលក់ពណ៌ ឬសារធាតុ bleach វាច្រើនតែស្ងួតខ្លាំង ដូច្នេះការកក់សក់ភ្លាមៗនឹងលាងសម្អាតជាតិប្រេងធម្មជាតិចេញ ធ្វើឱ្យសក់របស់អ្នកកាន់តែស្ងួត និងឆាប់ខូច។ លើសពីនេះការកក់សក់ជាមួយសាប៊ូភ្លាមៗ ក៏ធ្វើឱ្យសក់លាបជ្រះពណ៌ផងដែរ។ 
២.ប្រើក្រែមបន្ទន់៖ បន្ទាប់ពីទុកសក់ចោលរយៈពេល ២៤ ម៉ោងរួច តារាស្រីរូបនេះក៏បានកក់សក់ និងប្រើក្រែមបន្ទន់ ដើម្បីពង្រឹងសក់ កាត់បន្ថយបញ្ហាសក់ជ្រុះ ក៏ដូចជាជួយធ្វើឱ្យសក់មានទម្ងន់ ងាយស្រួលធ្វើរចនាប័ទ្ម និងធ្វើឱ្យសក់ពណ៌មើលទៅមានសុខភាពល្អ ភ្លឺ រលោង ស្អាតបែបធម្មជាតិ។.jpg)
៣.ជៀសវាងប្រើម៉ាស៊ីនក្នុងសីតុណ្ហភាពខ្ពស់៖ ចំពោះសក់ដែលទើបតែលាបពណ៌រួច Rosé គឺមិនងាយធ្វើម៉ូដសក់ផ្តេសផ្តាសឡើយ ព្រោះការធ្វើម៉ូដច្រើនហួសហេតុពេកដូចជា ការកៀប និងការកិបជាមួយម៉ាស៊ីនដោយប្រើកម្តៅខ្លាំង នឹងងាយធ្វើឱ្យសក់ឆាប់ខូច ឬឆេះជាដើម។ .jpg)
៤.កុំសិតសក់នៅពេលសើម៖ នៅពេលដែលសក់សើម សរសៃសក់កាន់តែខ្សោយជាងធម្មតា ងាយលាតសន្ធឹង និងខូច។ ដូច្នេះ Rosé គឺមិនដែលសិតសក់នៅពេលសក់សើមនោះទេ ការសិតសក់ពេលវាសើមអាចបណ្តាលឱ្យសរសៃសក់បែកចុង ជាហេតុនាំឱ្យសក់ជ្រុះកាន់តែច្រើន។ លើសពីនេះ ការសិតសក់នៅពេលវាសើម ក៏អាចបណ្តាលឱ្យសក់របស់អ្នកកណ្តាញ់ និងពិបាកក្នុងការគ្រប់គ្រងផងដែរ។ ដើម្បីការពារសក់របស់អ្នកពីការខូចខាត អ្នកគួររង់ចាំរហូតដល់សក់របស់អ្នកស្ងួតទាំងស្រុងសិប ទើបអាចសិតសក់បាន៕










