Home ព័ត៌មានអន្តរជាតិ បើចង់បានលាភសំណាងហូរចូល កុំភ្លេចរៀបចំផ្ទះរបស់អ្នកឱ្យស្អាត និងមានសណ្តាប់ធ្នាប់

បើចង់បានលាភសំណាងហូរចូល កុំភ្លេចរៀបចំផ្ទះរបស់អ្នកឱ្យស្អាត និងមានសណ្តាប់ធ្នាប់

68
0

មនុស្សមួយចំនួនចូលចិត្តសន្សំសម្ភារៈចាស់ៗទុកពេញផ្ទះ មិនហ៊ានបោះចោលទេ ហើយពេលសន្សំកាន់តែច្រើនធ្វើឱ្យផ្ទះកាន់តែណែនចង្អៀតខ្លាំងឡើង និងគ្មានកន្លែងទំនេរ សូម្បីតែចន្លោះសម្រាប់ដើរ ។ រីឯអ្នកខ្លះទៀតទុកដាក់សម្ភារៈពេញផ្ទះ ដូចជា ៖ សម្លៀកបំពាក់, គ្រឿងសម្អាង និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហើយពេលត្រូវការម្តងៗ ពួកគេបានចំណាយពេលយ៉ាងយូរដើម្បីរកសម្ភារៈទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDUbQsVDfDQcJPlxVg-NRrSlSd1skZkzgArW1oL-rp08_kSOUEpoG0oUHGOkaJCqIiSH7fMImro5t3zmOwm5HU3XvhHK2KRDA2RVGYPQVn0VHCQNRLtHX61iRNW7KkXjpPHWCGieSawegXE1RaGtddI_sinqvvDZPn7ppB73-EleeJskdy4S6bDI6X4enu/s2560/image_2024-10-14_16-41-07.png

តើលោកអ្នកជ្រាបទេថា ផ្ទះគ្មានសណ្តាប់ធ្នាប់ និងពុំបានរៀបចំកន្លែងសម្រាកពេលក្រោកពីគេង តើវានឹងប៉ះពាល់ដល់ជីវិតបែបណាខ្លះ? យោងតាមទិន្នន័យរបស់ Center of Everyday Lives and Families បញ្ជាក់ថា អ្នកដែលមានសម្ភារៈប្រើប្រាស់ច្រើនចង្អៀតពេញផ្ទះ ឬផ្ទះគ្មានសណ្តាប់ធ្នាប់ ឬសម្ភារៈនៅខ្ចាត់ខ្ចាយពាសពេញ វានឹងធ្វើឱ្យអ្នកនោះស្ត្រេសកាន់តែខ្លាំង ហើយជួបតែភាពបរាជ័យក្នុងជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5rlom4ohpWZgovMqUtzstdnxZutL8PYUNYP_NYhQOq1tU1VRwdjT8lGDzAfdHTAPtWhBTZI6cOOgDklJArMCk50p8FYpt0W-ZtGw0mAJ_tkpTuwdb3j1nBlk57F-GIiZ2b3ZY12TLsmNjJisGqbrYpPHMsTQpMR6HSTHuCcAC3gr4Gi1DXNkBYV0NhumB/s1000/image_2024-10-14_16-41-09.png

ក្រៅពីនេះ តាមការស្ទង់មតិផ្សេងទៀតបញ្ជាក់ថា អ្នកឆ្លើយតបសំណួរ៧១% ប្រាប់ថា ការរៀបចំគ្រែសម្រាកឱ្យមានរបៀបរៀបរយក្រោយក្រោកពីគេងបានធ្វើឱ្យពួកគេមានសេចក្តីសុខ ។ រីឯអ្នកឆ្លើយសំណួរ៦២% ទៀតប្រាប់ថា ពួកគេពុំបានរៀបចំគ្រែសម្រាកឱ្យមានសណ្តាប់ធ្នាប់ទេ ហើយវាធ្វើឱ្យពួកគេស្ត្រេសក្នុងចិត្ត និងគ្មានសេចក្តីសុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmvKlcaw5_IeSzz_dQ497SE7SN0tP7h6KqoNO6rRmlUlX0bxthIIIb0iKymhS_hUwboA7NzihKbTYQdOHYQFXCxiSBiK-vOTpY0EnRV-4DOtdcGyPvFYWnDxEA6f30z07MIR-1pw4vGI8O5MgM0XIFnLEhHFJkbstlZAm4RYybSY6Ar8YGhJQ4PqeaI3ZG/s2500/image_2024-10-14_16-41-10.png

ហេតុនេះ ពេលក្រោកពីដំណេកជារៀងរាល់ថ្ងៃ យើងគួរតែចំណាយពេល២នាទីរៀបចំកន្លែងគេងឱ្យមានសណ្តាប់ធ្នាប់ល្អ និងបោសធូលីឱ្យស្អាតបាត ពីព្រោះវានឹងជួយឱ្យយើងអាចចាប់ផ្តើមថ្ងៃថ្មីយ៉ាងល្អ និងមានកម្លាំងចិត្ត ។

តាមផ្នែកវិទ្យាសាស្ត្របញ្ជាក់ថា សុភមង្គល និងសេចក្តីសុខអាចកើតឡើងបាន គឺអាស្រ័យលើទម្លាប់ការរស់នៅរបស់មនុស្សម្នាក់ៗ ហើយវាពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃក្នុងផ្ទះផងដែរ ។ តើជ្រាបទេថា បើផ្ទះយើងកាន់តែរញ៉េរញ៉ៃ និងពុំបានរៀបចំកន្លែងគេងឱ្យបានត្រឹមត្រូវ វានឹងធ្វើឱ្យជីវិតជួបតែភាពបរាជ័យជានិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio2bmevVIRGu2AVGHfTzjQ-J6_-mQdesA001kbrcrz16aO6DA2PHrmmvS3TFXpFiH7l3YtollIiSx8Kk6BWLmE0OJ0YcM7It7DDo0Gpr8FBrhyphenhypheneOEKXondoQ5WNFfGzIllY8OhZLFXGinA-Ms88V6ckIFw5stY43UQbGUKI9DbscsRiKgjNJZDvT0yxZMk/s1500/image_2024-10-14_16-41-12.png

ចំណែកស្ត្រីវិញ បើមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះណែនខ្លាំងប៉ុនណា វានឹងកាន់តែធ្វើឱ្យមានភាពស្ត្រេស និងជួបតែភាពបរាជ័យកាន់តែខ្លាំងដែរ ។ ហេតុនេះ ចូរកម្ចាត់សម្ភារៈរញ៉េរញ៉ៃទាំងនេះឱ្យអស់ ដើម្បីឱ្យជីវិតជួបតែភាពស្ងប់ស្ងាត់ ៕