ជាធម្មតា មនុស្សភាគច្រើនតែងធ្វើការចំនួន ៨ ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែដោយសារបញ្ហាបន្ទុកការងារ ឬកត្តាសេដ្ឋកិច្ច ទើបធ្វើឱ្យមនុស្សមួយចំនួនសម្រេចចិត្តធ្វើការថែមម៉ោង ដោយមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីថែរក្សាសុខភាពឱ្យបានត្រឹមត្រូវ។ ដូច្នេះហើយខាងក្រោមនេះគឺជា ជំងឺគ្រោះ.ថ្នាក់ចំនួន ៤ ដែលអ្នកធ្វើការភាគច្រើនតែងតែប្រឈមមុខជាមួយ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh06NYebdK-anUE8vPIRjZPPo5ckruewTQZgbqH5b72wmj7RhiOLj6dSlx0d3BI0ij3hXv0PLuqT1t1NbCh8FwOM-UX14IqhTAE6STAH1775ZulSjgWSHpQESAwf9gjbKyj5s2uvigCE_McQC8iuZtEaQf01IG9s2y8Rj9wcy4eFw6G640cpMoWVZ9ebNwX/s1200/image_2024-10-14_16-36-36.png

១.ជំងឺបាក់ទឹកចិត្ត៖ ជំងឺបាក់ទឹកចិត្តតែងតែគំរាមកំហែងដល់អាយុជីវិតមនុស្សជាពិសេសក្នុងវ័យធ្វើការ។ មូលហេតុនៃការធ្លាក់ទឹកចិត្ត គឺបណ្តាលមកពីកត្តាជាច្រើនទាំងតំណពូជ សារធាតុគីមីក្នុងខួរក្បាល និងចរិតលក្ខណៈផ្ទាល់ខ្លួន…។ ដូច្នេះដើម្បីបំបាត់រោគសញ្ញាទាំងអស់នេះអ្នកត្រូវទៅជួបគ្រូពេទ្យជំនាញ ដើម្បីដោះស្រាយបញ្ហាផ្លូវចិត្តឱ្យបានទាន់ពេលវេលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXRHcONxd5ef1ICPYkGiHPZXklGU7CYYdD8q24-axS-t11s75Rs10rEk41F8azrjcfenFQhv2jLFjAwvnThn4ooxb-C6JMTqgy-UyBYSqqF69mGBT31bDmF_ckmb-tx5vJM1rP54rtpYUy1d0dqPQGOZ8U7h74plA5L2eVsGh_HnjAGxiDLo8b1Rx4ilvp/s1920/image_2024-10-14_16-36-39.png

២.សម្ពាធឈាមឡើងខ្ពស់៖ អ្នកធ្វើការភាគច្រើនតែងមានភាពតានតឹង ស្មុគស្មាញ រហូតដល់មានជំងឺលើសឈាម ឬឡើងសម្ពាធឈាមដោយមិនដឹងខ្លួន។ ដូច្នេះដំណោះស្រាយគឺត្រូវបរិភោគអាហារដែលសម្បូរទៅដោយវីតាមីន ទទួលទានផ្លែឈើឱ្យបានច្រើន ចៀសវាងគ្រឿងស្រវឹង បារី អាហារដែលផ្អែម និងប្រៃពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5HDWSZdsjcbNo2vjjRW1ZqqEQZGILHkCxM68woFMTG0_8C0SjyK-4rjWt5TthBYhLqxBoMwR4JiuvKSenJlRdJecKTLpzy2Y6-tzqXsn5xUfF2U6vgWapHIpNEW8l8NpOOCkVunAGV8kkQzSh7lTJYEXuxRf1ouQ3GF8GU6-EKa9pDZ511CpccMPqrn46/s2500/image_2024-10-14_16-36-36%20(2).png

៣.បញ្ហាក្រពះ៖ អ្នកធ្វើការភាគច្រើនតែងបរិភោគអាហាររហ័ស និងអាហារជាតិខ្លាញ់ ដែលមិនសូវមានគុណភាព និងតម្លៃថោក ធ្វើឱ្យក្រពះរបស់យើងឈឺ ពិបាកបន្ទោរបង់ រហូតដល់រលាកក្រពះ ដំបៅក្រពះ ឬការស្ទះក្រពះជាដើម។ ហេតុនេះសម្រាប់ដំណោះស្រាយនោះគឺអ្នកត្រូវកាត់បន្ថយអាហារដែលមានជាតិហឹរ, អាហារខ្លាញ់, អាហារចៀន, ឬភេសជ្ជៈផ្អែមៗ…ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxDoXQVpWYZmdG4qPNf3s1O4J_A2WeCaYgQWmJAH511csVRteXfwISZT46ap6jq3pS_addgIOUAWNxquZRURMzf26a4Tmuvmc9MYgz_JFEHvoG3lsOxbQgTx4vgFxLbl2g_oSbrsSWLsHAUcqFFBgoBxxMKxzQLqoHgXNjYqVtK0nkUIwQtILj1Oa4QvEh/s1024/image_2024-10-14_16-36-40.png

៤.ប្រឈមនឹងការបាក់សម្រស់៖ ជាការពិតណាស់អ្នកធ្វើការភាគច្រើនតែងតែមិនសូវមានពេលវេលាគ្រប់គ្រាន់សម្រាប់ការថែរក្សាសម្រស់ ដែលបណ្តាលឱ្យយើងគិតច្រើន គេងមិនលក់ សម្រស់ធ្លាក់ចុះ សុខភាពចុះខ្សោយ និងឡើងគីឡូជាដើម។ ហេតុនេះ អ្នកគួរតែចំណាយពេលវេលាខ្លះដើម្បីខ្លួនឯង ក៏ដូចជាស្រូបយកខ្យល់អាកាសបរិសុទ្ធ ជាមួយនឹងបរិយាកាសធម្មជាតិ ដើរកំសាន្តបំបាត់ស្ត្រស គិតរឿងល្អៗ និងទទួលទានអាហារឆ្ងាញ់ៗ…ជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyTnkkeFoE5oxjciXMTadBqMEy7zyqIAdQ7mfjmx6ETEFOwoHD_rDjGOZOmq6FwPFpZwSPR9pstl-nAQuJ4Cg2NDw7gfQ9vbcK3ib4hGvWEqZd-iGUtGT6EosujOsq0cMEkiKj368QpZGJMj0jR0vHaMEDbmLvRLNLxIDz_nmWw86qRX0903ZvF8b7O9GC/s1600/image_2024-10-14_16-36-40%20(2).png