កញ្ញា ខាត់ ស្រីច័ន្ទ ហៅខេត បានប្រកាសលក់ដីជាបន្ទាន់ដើម្បីយកលុយមកធ្វើកម្មវិធី Miss Mera Cambodia ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ។ ការចេញមកប្រកាសដំណឹងនេះ ខាត់ ស្រីច័ន្ទ មានបំណងចង់ឱ្យកម្មវិធីដែលខ្លួនធ្វើនិងបង្កើតឡើងឱ្យមានស្តង់ដាក្រោយពីត្រូវបានអ្នកជិតខាងមើលងាយការរៀបចំកម្មវិធីរបស់ប្រទេសកម្ពុជា។
នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ខាត់ ស្រីច័ន្ទ ND Miss Mera Cambodia បានបង្ហោះសំណេរមួយថា «បងប្អូននាងខ្ញុំ លក់ដីបន្ទាន់ ក្នុងតម្លៃពិសេសសម្រាប់ការធ្វើកម្មវិធី Miss Mera Cambodia ខ្ញុំដឹងពិបាកក្នុងការរក sponsor ខ្លាំងព្រោះកម្មវិធីខ្ញុំថ្មី ប៉ុន្តែខ្ញុំពិតជាចង់ធ្វើកម្មវិធីមួយដែលហៅថាស្តង់ដារ ខ្ញុំបានឃើញ Press conference គេហើយខ្ញុំរឹកតែឈឺចាប់»។
បន្ទាប់ពីបង្ហោះសំណេររួច កញ្ញា ខាត់ ស្រីច័ន្ទ ក៏បាន Live និយាយបន្ថែមដែរថា ការលក់ដីរបស់ខ្លួនបន្ទាន់គឺមិនចង់ខ្ចីលុយអ្នកណាឬធនាគារនោះទេ។ ការធ្វើបែបនេះកញ្ញាបាននិយាយថាអាចជាមហិច្ឆាតាមួយរបស់ខ្លួនចង់រីកចម្រើនទៅមុខជាមួយគ្នា វិស័យផ្សេងៗរីកចម្រើនហើយប៉ុន្តែកម្មវិធីបវរកញ្ញានៅមានកម្រិត។ ND រូបនេះថានាងមិនចង់និយាយអ្វីច្រើននោះទេ ព្រោះមិនចង់ឱ្យគេនិយាយថាការដែលនាងយកពាក្យ ដើម្បីប្រទេសកម្ពុជាមកនិយាយច្រើនពេកវាក្លាយទៅជារឿងមួយគេគិតថាយករឿងនេះមកគ្រាន់តែនិយាយដើម្បីបាំងមុខទាក់ទាញការចាប់អារម្មណ៍។.png)
ខាត់ ស្រីច័ន្ទ ថាលើកនេះនាងមិនបាននិយាយលេងនោះទេ មិនបានឌឺដង តែនិយាយផ្លូវការនាងនឹកយកលុយពីការលក់ដីមកធ្វើកម្មវិធី Miss Mera ឱ្យតាមស្តង់ដារមិនចង់ឈ្នះនរណាទេប៉ុន្តែចង់ឱ្យចូលទៅកន្លែងហ្នឹងចុះហើយឱ្យគេមើលមកថានេះជាអ្វីដែលកូនខ្មែរធ្វើបានមិនមែនយើងធ្វើមិនបាននោះទេគ្រាន់តែនាងគ្មានឱកាស គ្មានលទ្ធភាពក្នុងការធ្វើនាងលក់ដីដើម្បីយកលុយមកធ្វើកម្មវិធីឱ្យស្តង់ដារកុំឱ្យគេមើលងាយ។
គួរឱ្យដឹងថា បេក្ខភាពទាំង១៦នាក់ដែលចូលរួមប្រកួតកម្មវិធី Miss Mera Cambodia នឹងទៅទស្សនៈកិច្ទក្នុងខេត្ដ សៀមរាប ដើម្បីចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍ ការងារសង្គម និង វិស័យបវកញ្ញា នាថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែតុលា នេះផងដែរ៕










