មហារីកសុដន់ គឺជាជំងឺដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់ស្ត្រី ដែលវាអាចបណ្តាលឱ្យបាត់.បង់ជី.វិត ប្រសិនបើអ្នកមិនបានព្យាបាលវាទាន់ពេលវេលានោះ។ ដូច្នេះដើម្បីការពារជំងឺគ្រោះថ្នាក់នេះ ដំបូងយើងត្រូវដឹងពីរោគសញ្ញាមួយចំនួនជាមុនសិន៖
ទីមួយគឺចុងសុដន់ប្រែប្រួល នេះមានន័យថា សញ្ញាដំបូងនៃជំងឺមហារីកសុដន់ គឺចុងសុដន់ចាប់ផ្តើមប្រែប្រួល អាចថាចុងសុដន់លឹបចូលក្នុង ឬជ្រីវជ្រួញ។ រីឯទីពីរ មានការហូរឈាម ឬចេញទឹកថ្លាៗតាមចុងសុដន់ និងទីបីមានដុំពកនៅក្នុងសុដន់ ឬតំបន់ក្លៀក រួចហើមនៅជុំវិញសុដន់ និងក្លៀករយៈពេលមួយខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ-5WkoBMZcIbeyeCJvShnMEiPkz-hyP2JO8cc9JMirceS1DQe0gY_MIlkYTD_Lq2UKrq_sKTUm456447azjFKsAad7GXgAeSC791DmY8mdGeDA9EOeMrd57RVV0fBllV8RKuK0CqQagE11wQg-3mgfDYBigzdraiRlIMhS_hjYDol639xepkKOtR02rjn/s1798/image_2024-10-10_15-15-28.png

រួមទាំងទីបួនចេញស្នាមអុជៗតូចៗនៅស្បែកសុដន់ ក៏ដូចជាទីប្រាំមានការឈឺចាប់សុដន់ ឬក្បាលដោះខ្លាំងខុសធម្មតា។ សម្រាប់មូលហេតុដែលបណ្តាលឱ្យយើងកើតជំងឺមហារីកសុដន់គឺដោយសារការលូតលាស់មិនប្រក្រតីនៃកោសិកាសុដន់។ យ៉ាងណាមិញ ឫសគល់នៃការវិវត្តរបស់ជំងឺមហារីកសុដន់នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ មហារីកសុដន់ ជាជំងឺដែលស្រីៗគ្នាយើងខ្លាចបំផុត ហើយក៏ឧស្សាហ៍កើតមានបំផុតដូចគ្នាផងដែរ។ ហេតុនេះដើម្បីការពារ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ យើងគ្រប់គ្នាគួរតែបរិភោគអាហារដូចខាងក្រោម៖

១.សណ្តែកសៀង៖ សណ្តែកសៀងអាចកាត់បន្ថយហានិភ័យនៃការកើតឡើងវិញនៃជំងឺមហារីកសុដន់រហូតដល់ ២៦% នេះបើយោងតាមការវិភាគមេតាដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី JNCI Cancer Spectrum។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXj70SqDr4ajSkPggoBLsLsbMuj4RsuvLHZjAfpmOXZDmV_yzQMfczMSEud1hyXBVwIIXNKQhqDtjTKBoJfFZr2-PNwzypr2vX8_NqnjjRMS9chOkP6Cmq3JmsEcBdx0BqPADAcsr6nU4ymI8UJwtp9H5JLCrE8cq4P-wiFR7c9Q6QQGqefsSt5sX6kZSK/s1500/image_2024-10-10_15-15-28%20(2).png

២.តែបៃតង៖ អ្នកចូលចិត្តតែបៃតងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីភេសជ្ជៈនេះ។ យោងតាមការសិក្សា សារធាតុ polyphenols ក្នុងតែបៃតងគឺអាចរារាំងការលូតលាស់នៃកោសិកាមហារីកសុដន់បានយ៉ាងមានប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWBZioLqGwGgwA3RrYHOJnEIvmU3RDtoPWB87DBayP96RJw3tDyfW4CyULPFWysmmSWNGcNFMG6lDzxpFazBZoBvIpMWnyrCOmnGOQ7Pkp_ESkMRdxb4stWmr_FyXdvwjlY_5tNT5mbo5wZ6ugBtkGgU5j03ilY8ge2Y8-02OL-svNcTbH97aSBFxjnn7k/s2560/image_2024-10-10_15-15-29.png

៣.បន្លែបៃតង៖ បន្លែស្លឹកបៃតងដូចជា ខាត់ណា និង spinach អាចជួយការពារជំងឺមហារីកសុដន់បានយ៉ាងល្អបំផុត។ នេះគឺដោយសារតែបន្លែទាំងនេះមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ និងអាចគ្រប់គ្រងរ៉ាឌីកាល់សេរីដែលបង្កមហារីក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOHgEapg65XJFobHl1KTeqQYbc4sjIsfA4C0DxWf7XLX0M7pjPX6IKOyj3b2_QQ1_0U4CBlJEr_x4hFlp__lFRgHsXhGbVolZ87apwXP-QM-zQt0eEFgvxmwJCjutxFks6zW5_r4QClcdAb-WsD0T36GntiiE2aVaNOoDKFYXiepzbUE5lnVycaaNCzZr8/s3711/image_2024-10-10_15-17-38.png

៥.ផ្លែក្រូច៖ ក្រូចមានច្រើនប្រភេទដូចជា ក្រូច ក្រូចឆ្មារ និងក្រូចឃ្វិច ដែលមានសារធាតុ folate វីតាមីន C សារធាតុ carotenoids និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលសុទ្ធតែមានឥទ្ធិពលប្រឆាំងនឹងជំងឺមហារីក។ នៅក្នុងការសិក្សាឆ្នាំ ២០១៣ ដែលបានចេញផ្សាយនៅក្នុង Journal of Breast Cancer អ្នកស្រាវជ្រាវបានរកឃើញថា ស្ត្រីដែលទទួលទានផ្លែក្រូចក្នុងបរិមាណច្រើនគួរសម គឺមានហានិភ័យទាបបំផុតនៃជំងឺមហារីកសុដន់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYWycKos6bRGT16XL7eKht7fofY4ehsiuWd209lhs-Wlki64FgIEPhHAKWboiZUZdlkoaJeabokzFbQGSMHL_znJLF87iyDxewuCy_DwJmkO8quav-F-fjYeTuJwiIiqKMWgvTf8apVv7ZuyW_UDTNqUWhfZGDJRnb07Be1MnXYKYwD66OJ-xIGuhIG5ID/s1080/image_2024-10-10_15-15-31.png