Home ព័ត៌មានអន្តរជាតិ មិនធ្លាប់មានទាល់តែសោះ ទឹកលិចវាលខ្សាច់សាហារ៉ាដែលជាតំបន់រាំងស្ងួតបំផុតលើពិភពលោក

មិនធ្លាប់មានទាល់តែសោះ ទឹកលិចវាលខ្សាច់សាហារ៉ាដែលជាតំបន់រាំងស្ងួតបំផុតលើពិភពលោក

111
0

ប្រទេសម៉ារ៉ុក ៖ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេស AP រាយការណ៍ថា ទឹកបានលិចវាលខ្សាច់សាហារ៉ាភាគខាងត្បូងប្រទេសម៉ារ៉ុក (ប្រទេសនៅអាហ្វ្រិកខាងជើង) ដែលជាតំបន់រាំងស្ងួតបំផុតលើពិភពលោក ។ ទឹកលិចវាលខ្សាច់នេះ គឺក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឱ្យទឹកហូរចូលវាលខ្សាច់យ៉ាងឆាប់រហ័ស ហើយខ្សាច់ពុំអាចស្រូបទឹកបានទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNT-VYXOCQbr3iZTKWilr2Y6cSiumQIKfXMvrzbRAPDNMUL6PH2_rmSd0tLjpONfBWyNqIY1hlfaDG3aOGg9cArPECMNkcp5PSKPp2CrXWQnkx2KORtS6f3CjpmVY72YPKo8h1OYKhrUIhdyc7gVKqKOzg_MijNYs67BR4g2cE4Ajkn7NfDpKEJqgEyHNI/s3229/image_2024-10-10_10-40-57.png

មន្ត្រីឧតុនិយមប្រទេសម៉ារ៉ុកនិយាយថា នាពេលថ្មីៗនេះ មានខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកលិចនៅតំបន់រាំងស្ងួតបំផុតលើពិភពលោក គឺវាលខ្សាច់សាហារ៉ា និងរុក្ខជាតិដុះលើខ្សាច់ ដែលស្ថិតនៅភាគខាងត្បូងប្រទេសម៉ារ៉ុក ។ នៅកន្លែងខ្លះរបស់វាលខ្សាច់មានបរិមាណទឹកហូរហៀរ ដែលគេពុំធ្លាប់ឃើញទឹកលិចបែបនេះជាច្រើនឆ្នាំមកហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDC0eWMJ-ngx2DRfKN8eA0eRXDV8O1NezrusEZFe6hX-y_A-je0JAJk3Enm-HFLFgGrMEivv5oLCb3psJNmJkjbv1dSri69UvPOIF3EPTRhdjG6sJXiBmuBw8BTmLjKE-DgbNnCxOu5SR407LPrBRm7ydur-Fwt19QRzlHQVFVUaQUlF9MXARQjZV3Brxl/s801/image_2024-10-10_10-40-59%20(2).png

បើតាមរូបភាពផ្កាយរណបរបស់អង្គការ NASA បង្ហាញថា ទឹកបានហូរចូលក្នុងបឹងអិរិគុយ ដែលជាបឹងដ៏ល្បីល្បាញរបស់ទីក្រុង Zagora និងទីក្រុង Tata ហើយតំបន់នេះពុំធ្លាប់មានភ្លៀងធ្លាក់ខ្លាំងទេ ។ វាបណ្តាលឱ្យមានទឹកជំនន់យ៉ាងឆាប់រហ័សបំផុត ក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNINW_2u5RqCpZFowOubQPNr7cBFIGBSq3cUiONcLjXrKcieUbIYefcBuTarBMTlgEO75uKmW1eT0DIQ9yj63Fy_mTspg-GfYN4ksO_nPxKKv_ZbRybkQpWnteM5CKR2Eh94vRF31qJ9uRuKMTR8sTVkqdk4ojZ6Jjxq7V8JUxBmyRpe7IRpFHZWISSt6_/s1200/image_2024-10-10_10-40-59%20(3).png

រដ្ឋាភិបាលម៉ារ៉ុកលើកឡើងថា ភ្លៀងធ្លាក់២ថ្ងៃ នៅខែកញ្ញា ឆ្នាំ២០២៤ គឺលើសពីមធ្យមភាគប្រចាំឆ្នាំ ដែលតំបន់ជាច្រើនមានបរិមាណទឹកភ្លៀងតិចជាង២៥០មីល្លីម៉ែត្រក្នុង១ឆ្នាំ ។ ក្រៅពីនេះ ទឹកជំនន់ក៏បានលិចទីក្រុង Tata ផងដែរ ដែលស្ថិតក្នុងតំបន់រងផលប៉ះពាល់ខ្លាំងបំផុត ។ រីឯភូមិតាកូនិតេ ដែលស្ថិតនៅឆ្ងាយពីទីក្រុង Rabat ទៅកាន់ភាគខាងត្បូងប្រមាណ៤៥០គីឡូម៉ែត្រ គឺមានបរិមាណទឹកភ្លៀងច្រើនជាង១០០មីល្លីម៉ែត្រក្នុងរយៈពេល២៤ម៉ោង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggtKExAgXThAH0xL-v_A9Ae7myfsc_bsewwrM_K3DcEYUBqMr9GSeGddFDG3QZFpYFPICV5ArpIAyg7qAh0JEyHurhJnFPD28UXGiD2-glgvJlNT-5zbE-rfhtwZEGpRSDJyIzcHwRXi-9z5CmecH0F13OvuF9B2qW0pF4NgJqWkcxWsNUYqsLDKut4ybY/s801/image_2024-10-10_10-40-59%20(4).png
ភ្លៀងធ្លាក់ខ្លាំងលិចវាលខ្សាច់សាហារ៉ា មន្ត្រីឧតុនិយមម៉ារ៉ុកហៅថា «ខ្យល់ព្យុះក្រៅត្រូពិច» ដែលធ្វើឱ្យអាកាសធាតុក្នុងតំបន់នេះប្រែប្រួលក្នុងប៉ុន្មានឆ្នាំខាងមុខទៀត ។ ខ្យល់នឹងរក្សាសំណើមកាន់តែច្រើន ទើបបណ្តាលឱ្យមានសភាពស្ងួត និងខ្យល់ព្យុះកាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVkWaMVlqRhyKxR4VcXkw2zGATNUlZpHWG4HIygDD9yhj-rX2DJxR44mUSW3ky7Gc-ocFn-XuOK2thjysnwJQ5b9GLMoJKG8qsVuUX1dO9jJploRuuVb8MVruY3isorSAqm4cdVJHVQ17IPDohy1NYoUGRxyGA02Tr5m42TLvp8IoymYCGAxdKHdaDRrms/s801/image_2024-10-10_10-40-59.png

អ្នកជំនាញនិយាយថា តំបន់ភាគខាងត្បូងប្រទេសម៉ារ៉ុកពុំធ្លាប់រងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំងទេ ហើយតែងតែមានផលប៉ះពាល់នៅវាលខ្សាច់សាហារ៉ារបស់ប្រទេសម៉ាលី និងម៉ូរីតានី ។ ប៉ុន្តែនៅឆ្នាំ២០២៤ វាលខ្សាច់សាហារ៉ារបស់ប្រទេសម៉ារ៉ុក បែរជាមានទឹកជំនន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj07uqmg5HhwP_l0EmJixMRRq2lYtXwewW7-s3-6RX_g6OsK8J_1KQQ9fhmHpqX2usEoQMMN5T8biPOVQL1p7clDfS53pr7K2x60ucfuo-K6nRxYuSdqlPM_WD2a9kLzemZDeLq23Jeglf7BuR7xMgK1b_mv94u3KMtDKUwtLkIUIWQuVdToUIiJijj7IZL/s1440/image_2024-10-10_10-41-00.png

គួរបញ្ជាក់ថា គ្រោះរាំងស្ងួតអស់រយៈពេល៦ឆ្នាំជាប់ៗគ្នាបានធ្វើឱ្យប៉ះពាល់តំបន់ជាច្រើននៅប្រទេសម៉ារ៉ុក ហើយកសិករម៉ារ៉ុកពុំអាចដាំដំណាំក្នុងចម្ការរបស់ពួកគេបានទេ ។ រីឯពលរដ្ឋរស់នៅទីក្រុង និងភូមិជាច្រើនទៀតត្រូវប្រើប្រាស់ទឹកយ៉ាងសន្សំសំចៃបំផុត ៕