Home ព័ត៌មានអន្តរជាតិ យុវជននេប៉ាល់បំបែកឯតទគ្គកម្មឡើងលើភ្នំខ្ពស់បំផុតលើពិភពលោក

យុវជននេប៉ាល់បំបែកឯតទគ្គកម្មឡើងលើភ្នំខ្ពស់បំផុតលើពិភពលោក

31
0

ប្រទេសនេប៉ាល់ ៖ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អ្នកឡើងភ្នំជនជាតិនេប៉ាល់ម្នាក់ឈ្មោះ Nima Rinji Sherpa អាយុត្រឹមតែ១៨ឆ្នាំ បានបំបែកឯតទគ្គកម្មឡើងលើភ្នំខ្ពស់ និងគ្រោះថ្នា.ក់ បំផុតនៅលើពិភពលោក ដែលមានកម្ពស់រហូតដល់ជាង៨.០០០ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPLtdWzfztbxXxjsimQGeFXkmvH5zfx-lghmmaXslyIYSIQbviRBWDCC-nNWacNjbdWINETnhjbkpUfo6JsX0VLVIT7ath3zv0QabZpteYrDWMMjsSrB2LJzGmNMNd_BPzwCIwJcBQufhUa4w00G81f_gEkuRKn4JUXnmr1_cy8jO8DEoD_f-XNbqVyQ0t/s1024/image_2024-10-10_08-24-25.png

លោក Nima អាចឡើងលើកំពូលភ្នំ Shisha Pangma ដែលមានកម្ពស់៨.០២៧ម៉ែត្រនៅទីបេ បានដោយជោគជ័យ កាលពីថ្ងៃទី៩ ខែតុលា ។ នេះចាត់ទុកថា គឺជាបេសកកម្មដ៏ជោគជ័យមួយក្នុងការឡើងលើកំពូលភ្នំខ្ពស់បំផុតលើពិភពលោក ។ រីឪពុករបស់លោក Nima ប្រាប់ថា ការឡើងលើកំពូលភ្នំដ៏ខ្ពស់បំផុតនេះ ដោយសារកូនប្រុសបានហ្វឹកហាត់យ៉ាងល្អ ហើយលោកមានទំនុកចិត្តថា កូនប្រុសពិតជាអាចធ្វើបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0QMDfNMpHTqFZ4qS5wNSBGPo6-Uh4sYRLAG469EoUCnuRhCnm193RKmg3wdnMLXOpD-OG2JO4_NU54Gh0t_mwLyQ0k372QLOr4aHnudQd68NWr-NfBDi_SDKEV84gXOyuQWufN8Sxk3Upr3GLJlcHDCXcL4YaOd3qBEZcGaa7qFcFaK0ZRO4-ccrzasQJ/s3024/image_2024-10-10_08-24-26.png

លើសពីនេះ វាជាការព្យាយាមយ៉ាងខ្លាំងបំផុតរបស់អ្នកឡើងភ្នំ ដែលត្រូវឆ្លងកាត់ឧបសគ្គ និងគ្រោះថ្នាក់ជាច្រើន ដូចជា ៖ ការខ្វះខាតខ្យល់អុកស៊ីសែន ។ លោក Nima និយាយថា ៖ «ការឡើងលើកំពូលភ្នំខ្ពស់លើពិភពលោក គឺជាក្តីសុបិនរបស់អ្នកឡើងភ្នំគ្រប់រូប ។ ការឡើងភ្នំមិនត្រឹមតែជាការងារពិបាកប៉ុណ្ណោះទេ ប៉ុន្តែវាជាការពិសោធន៍ពីភាពរឹងមាំ ការអត់ធ្មត់ និងការឈ្លក់វង្វេង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh80QUottt9jhdag45-ksz18V15WQU-rq8AL4yqyok_4xBLqMxcG9bdXSud7kcAvDbIqHHRZElLhIa2mSBsh_8nMO5fci0dWW9F98xwcpBkWV3uPOOBaY_3DDTQ6WQvAyWMvmXd0YzZxH_96oi9JoQLSSUH4Vvxg3FvwxHBQoFP4dOH5QRDzMjAKRPHLg_7/s700/image_2024-10-10_08-24-27.png

លោក Nima ចាប់ផ្តើមឡើងលើភ្នំខ្ពស់ៗតាំងពីអាយុ១៦ឆ្នាំមកម៉្លេះ ហើយលោកអាចឡើងភ្នំយ៉ាងស្ទាត់ជំនាញ ដោយសារលោកជាប់សាច់ឈាមអ្នកឡើងភ្នំ ដែលធ្លាប់បំបែកឯតទគ្គកម្មពិភពលោករួចមកហើយ ។ បច្ចុប្បន្ន លោកជានាយកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ផ្នែកឡើងភ្នំ ដែលជាក្រុមហ៊ុនធំបំផុតនៅប្រទេសនេប៉ាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3-zdbuwlI8LvmAKxO4AWFXVFczNKjgvx8lg-WtfK3c8B8crEv59nYDjiyC3JRcnnpEV8yRbK9MWHEpniLbm1GRiRJ3Ho4R4ejWs9wsiMcUejR2sQxjBOIqfNt-U-z5IopCxrhUo86KXWAn5s-EASBmMCVgSIBP_SoxQIXlM2YuQjT0YKConEsTUA13_6V/s3000/image_2024-10-10_08-24-27%20(2).png

កាលពីរដូវរងាឆ្នាំ២០២១ ក្រុមអ្នកឡើងភ្នំជនជាតិនេប៉ាល់បានឡើងលើកំពូលភ្នំ K2 ដោយជោគជ័យលើកដំបូង ។ វាជាភ្នំខ្ពស់លំដាប់ទី២ លើពិភពលោក និងមានគ្រោះថ្នាក់បំផុតនៅប្រទេសប៉ាគីស្ថាន ដែលមានកម្ពស់៨.៦១១ម៉ែត្រ ។ មុននេះ កាលពីឆ្នាំ២០១៩ ជនជាតិនេប៉ាល់ម្នាក់ ក៏បានបំបែកឯតទគ្គកម្មឡើងភ្នំខ្ពស់លើពិភពលោកផងដែរ គឺឈ្មោះ Mingma Gyabu Sherpa ពេលអាយុ៣០ឆ្នាំ ៕