Home ព័ត៌មានជាតិ រដ្ឋាភិបាល សម្រេចផ្តល់ប្រាក់ខែដល់សិស្សក្រីក្រពីថ្នាក់ទី១រហូតដល់ចប់វិទ្យាល័យ

រដ្ឋាភិបាល សម្រេចផ្តល់ប្រាក់ខែដល់សិស្សក្រីក្រពីថ្នាក់ទី១រហូតដល់ចប់វិទ្យាល័យ

118
0

រដ្ឋាភិបាល បានសម្រេចដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​សិស្សានុសិស្ស​ក្នុង​គ្រួសារ​មាន​ប័ណ្ណ​សមធម៌ ដើម្បីសម្រួលដល់ក្រុមគ្រួសារក្រីក្រអាចមានលទ្ធភាពបញ្ជូនកូនមកសិក្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3NHZblGAMRI2mOjsgiFmYf2JLMIxfbB4qZStL8XeKkWOAESH0HqaRoEAWurZIAaKSK0IdpwEQ2mqOKXolBumKqqW4kKcER1Pb7izfoaI9MLN3l3qWJedio4hzLK8YKNVGN6n29M0gdOiI0ZoiVV5HZ7oJ9qXnpOmXAn1WQncDvkZJik0hmaIGvaULLNRy/s1280/image_2024-10-09_11-35-09.png

កម្មវិធី​ឧបត្ថម្ភ​នេះ អាចនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៤នេះ ឬក៏អាចដល់ដើមឆ្នាំ២០២៥ ដោយក្នុងនោះសម្រាប់​ថ្នាក់​បឋមសិក្សាពីថ្នាក់​ទី​១ដល់ទី៦​ និង​មធ្យម​សិក្សា​បឋមភូមិពីថ្នាក់​ទី ៧​ដល់ទី៩​ ទទួល​បាន២មុឺនរៀល​ក្នុង​មួយ​ខែ ខណៈថ្នាក់​មធ្យមសិក្សា​ទុតិយភូមិពីថ្នាក់​ទី ១០​ដល់ទី​១២​ ទទួល​បាន៣មុឺនរៀល ក្នុង​មួយ​ខែ​។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWuRfE7zXWIV_-Dt3ncslKC6X3LfkQXmeor9ZbtS0v-kj69qRI2DAIo8pli4Latb29hzEI7-TffOL6A6xB8wW_v-YgY9G1BkOLIlG9xcq-hHoejf25GhViuaR_Nq19XhVFt8kqvP1zele2KUryE8ECjyk02OiRcTYITrWgE9AwX0QO570vDviVPZ_g3KYT/s800/image_2024-10-09_11-35-10.png

ដើម្បីទទួលបាន​ការឧបត្ថម្ភ​នេះ ​សិស្សានុសិស្ស​មក​ពី​គ្រួសារ​មាន​ប័ណ្ណ​សមធម៌(​ប័ណ្ណ​ក្រីក្រ) ត្រូវ​ទៅ​ចុះ​ឈ្មោះ​ជា​មួយ​ភ្នាក់ងារ​មូលនិធិ​ជាតិ​ជំនួយ​សង្គម (មជជ) របស់​ក្រសួង​សង្គមកិច្ច នៅ​តាម​សាលា​ដែល​ខ្លួន​កំពុង​រៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_NUq2J4y1vTsNtpeIvpE-REVNartvrUVvGEqHoVudBOnX0Z6_TckGzbfi5wVCQ4VVKwJz6uo-8j2dVUAmyN3GK-sny6AuFVghUL87iI3t_fiNn_U2vE1FyGa4EVEXWfSqg293vfxLKH33vTLzy5euTzNWgtofsIeiQzNVfGqNA8qvk7Cgt84qb1DamiCN/s1024/image_2024-10-09_11-35-11.png

គោលដៅ​ដែលរាជរដ្ឋាភិបាល ដាក់ចេញនូវ​​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​សិស្សានុសិស្ស​ក្នុង​គ្រួសារ​ក្រីក្រ គឺ​​ចង់​ឱ្យសិស្សានុសិស្ស​មក​ពី​គ្រួសារ​ក្រីក្រ​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​រហូត​ចប់​មធ្យមសិក្សា​ចំណេះ​ដឹង​ទូទៅ​ និងក៏ដើម្បីជួយសម្រួលបន្ទុកថ្លៃចំណាយដល់អណាព្យាបាលបានមួយកម្រិតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyQyXOqPcJhEJz4BZKwficRF8VOoGx-YrOgNsYFTl0JAhk61cSkFzz-hwokqGNOnjjx-57oPnJXYvgi1wPsfTtkOd4Na8IejBFbGlreBz5Uo94Fi26ce1fe6Lnrm2zCPx9M6_DjgvIiiJXhSQGlEfrG5Cex3OeOQuod_5F-EEVwcljXOpZrD1czb6gXC4c/s1608/image_2024-10-09_11-35-12.png