Home ព័ត៌មានជាតិ រដ្ឋ សម្រេចអនុម័តគម្រោង​វិនិយោគ​អគ្គិសនី តម្លៃជិត៦ពាន់លានដុល្លារ

រដ្ឋ សម្រេចអនុម័តគម្រោង​វិនិយោគ​អគ្គិសនី តម្លៃជិត៦ពាន់លានដុល្លារ

61
0

កាលពីចុងខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយបានសម្រេចអនុម័តគម្រោងវិនិយោគអគ្គិសនីចំនួន ២៣គម្រោង សម្រាប់រយៈពេល ៦ឆ្នាំ ពីឆ្នាំ២០២៤-២០២៩ ក្រោមទុនវិនិយោគសរុប ៥,៧៩០លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwkwnD6msdpisO0rnc3nvq_MFbhR55tor20fXch5T5KNMuxZxq_oxoUm3K61aZx_pBfp22Ll3cyVXlGuPz2TFV8FiZZ_zzms3YOL0-opjfF6DUsxUossfvmBhUiv8GGKwRNwxp4NLgB8jQyeQiUnFFjyTaAMI8O6QxazI_4c8aTDDMnwl9OQvXbplOIXGv/s1280/image_2024-10-09_10-27-02.png

គម្រោងវិស័យអគ្គិសនីទាំង២៣នេះ ចែកចេញជា៦គម្រោងសំខាន់ ដោយរួមមាន៖

• គម្រោងថាមពលពន្លឺព្រះអាទិត្យចំនួន ១២គម្រោង
• គម្រោងថាមពលខ្យល់ចំនួន ៦គម្រោង
• គម្រោងជីវម៉ាសផ្គុំជាមួយថាមពលពន្លឺព្រះអាទិត្យចំនួន ១គម្រោង
• គម្រោងផលិតអគ្គិសនីដើរដោយឧស្ម័ន LNG ចំនួន ១គម្រោង
• គម្រោងវារីអគ្គសនីចំនួន ១គម្រោង
• គម្រោងស្ថានីយ៍ស្តុកថាមពលចំនួន ២គម្រោងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiERN4MbvTzu8Ts4Zf8TwoKAQxfUb7GeeijKv_AybtNha4SjSCSt1VQLB3AuHo_NxhP6wlrLG8GTiNVS4Mlnu8LHcTK4WylKjCoj8PHzaR8YKN3zWgfGWL4NmhcvgaAXd3ls449HiManrUXj9M7y-kVLf7nJEgErkHdbaRB4xcV8XSOqiVTl7kuFlHxE6tK/s1920/image_2024-10-09_10-27-03%20(2).png

គម្រោងទាំងអស់នេះ មានទីតាំងនៅខេត្ត បាត់ដំបង ខេតត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តរតនគីរី ខេត្តមណ្ឌលគីរី ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តព្រៃវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqebjoI5BmuI9HjJryCkoykisuvxkPKSigZKU9cgRwW6UMA48oasm0Dyk8wE3Sb2A1IZQDBlx3g7sVyuHt4SqfiVqA9adPfz3DgtKJuF2y5Umb_w0KparrFGX_7Q5qy8w4OihWj4znNLg-noLIqThU7AZCXx75yYxveFi6e-RXlHCQ7pVb7HZ5f_-bI9N0/s1000/image_2024-10-09_10-27-03.png

គួរបញ្ជាក់ដែរថា គម្រោងអភិវឌ្ឍវិស័យអគ្គិសនីនេះ អាចផ្ដល់ថាមពលអគ្គិសនីសរុបចំនួន ៣៩៥០មេហ្គាវ៉ាត់ដល់កម្ពុជា និងអាចស្តុកទុកថាមពលបានរហូតដល់២.០០០ មេហ្គាវ៉ាត់ផងដែរ៕