សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់មុខតំណែង លោក កន សុខកាយ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៥ ពីអភិបាលនៃ គណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈ ធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។
ការបញ្ចប់តួនាទីនេះ ដោយហេតុថា លោក កន សុខកាយ អភិបាលស្រុកល្វាឯម ខេត្តកណ្តាល បានយកលុយ៣០ម៉ឺនដុល្លារ ទៅឱ្យលោក លី សាម៉េត ដើម្បីរត់ការធ្វើជាអភិបាលក្រុងអរិយក្សត្រ។
ហេតុការណ៍នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចេញមកទម្លាយនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ដែលជាហេតុនាំឱ្យមានការបង្កកទ្រព្យសម្បត្តិ លោកលី សាម៉េត ៕











