ប្រទេសចិនគឺមានកន្លែងស្អាតៗ ប្លែក អស្ចារ្យជាច្រើន ប៉ុន្តែកន្លែងទាំង ៤ ខាងក្រោមនេះគឺកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរបរទេសជុំវិញពិភពលោក ជាពិសេសគឺនៅរដូវស្លឹកឈើជ្រុះនេះតែម្តង។ ចាប់តាំងពីខែតុលាមក ប្រទេសចិនគឺជាគោលដៅមួយក្នុងចំណោមគោលដៅទាក់ទាញភ្ញៀវទេសចរបរទេសច្រើនជាងគេនៅអាស៊ីសម្រាប់ការធ្វើដំណើរក្នុងរដូវស្លឹកឈើជ្រុះ។ ដូច្នេះកន្លែងទេសចរណ៍ល្បីៗដែលកំពុងពេញនិយមបំផុតរួមមាន៖
១.ស៊ីនជាំង៖ Xinjiang គឺជាតំបន់ស្វយ័តធំជាងគេក្នុងប្រទេសចិន ដែលមានផ្ទៃក្រឡា ១,៦ លានគីឡូម៉ែត្រការ៉េ។ នៅរដូវស្លឹកឈើជ្រុះ គោលដៅនេះគឺកំពុងទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ ដោយសារទេសភាពដ៏ស្រស់ស្អាតបំផុតដែលមានស្លឹកលឿងភ្លឺចែចាំង ខ្យល់អាកាសបរិសុទ្ធ អមដោយផ្ទៃទឹកថ្លាឈ្វង់គួរឱ្យចង់ទស្សនាកម្សាន្ត។
២. Guizhou៖ Guizhou ត្រូវបានគេចាត់ទុកថាជាដីដ៏អាថ៌កំបាំងមួយដែលមានទេសភាពគួរឱ្យទាក់ទាញបំផុត ស្ថិតនៅភាគនិរតីប្រទេសចិន។ អ្នកទេសចរគួរតែមក Guizhou នៅរដូវស្លឹកឈើជ្រុះ ជាពិសេសនៅចន្លោះខែកញ្ញា-តុលា ដោយសារអាកាសធាតុនៅទីនេះគឺមានត្រជាក់សមរម្យសម្រាប់វិស្សមកាល។ លើសពីនេះភ្ញៀវក៏អាចទស្សនាភូមិបុរាណ និងស្វែងយល់ពីវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសភាពដ៏ល្បីល្បាញផងដែរ។ .png)
៣. Lijiang៖ Lijiang គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសចិន ស្ថិតក្នុងខេត្តយូណាន។ កន្លែងនេះនៅតែថែរក្សាស្ថាបត្យកម្មបុរាណដែលសាងសង់តាំងពីចុងរាជវង្សសុង រហូតដល់ដើមរាជវង្សយាន ដែលសម្បូរទៅដោយវប្បធម៌ជនជាតិដើមភាគតិចជាច្រើន។ ទីក្រុងបុរាណ Lijiang ត្រូវបានអង្គការ UNESCO ទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌ពិភពលោកតាំងពីឆ្នាំ ១៩៩៧ មកម្លេះ។
៤.Shangrila៖ រីឯ Shangrila វិញគឺមានចម្ងាយប្រហែល ៤ ម៉ោងពី Lijiang ដែលមានទីតាំងនៅលើខ្ពង់រាបជាង ៣,៣០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ហ៊ុព័ទ្ធដោយភ្នំបៃតង បឹង និងខ្យល់អាកាសបរិសុទ្ធ។ កន្លែងនេះត្រូវបានគេស្គាល់ផងដែរថាជាទីបេតូចជាមួយនឹងវត្តគំរូនៃវាំង Potala – Lhasa នៅទីបេ។ ដូច្នេះហើយកន្លែងកំពូលទាំង ៤ ខាងលើនេះបច្ចុប្បន្នគឺកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរបរទេសជុំវិញពិភពលោក ហើយក៏កំពុងទាក់ទាញភ្ញៀវទេសចររាប់លាននាក់ឱ្យមកទស្សនាទីនេះជារៀងរាល់ឆ្នាំផងដែរ៕.png)










