ពិធីការិនី ណា សាឌី ដែលមានឈាមជ័រខ្មែរថៃ បានបង្ហោះសំណេររបស់ខ្លួននៅលើបណ្តាញសង្គមជុំវិញភាពចម្រូងចម្រាស Miss Grand International ដោយបានលើកឡើងថានាងធ្លាប់រួមការងារជាមួយជនជាតិថៃបានកត់សម្គាល់ឃើញថាជនជាតិថៃមានជាតិនិយមណាស់អ្វីក៏ដោយគឺត្រូវលើកជនជាតិគេជាមុនសិន មិនថាជនជាតិគេអាក្រក់ឬសាហាវប៉ិនណា គឺគេកាន់ជើងគ្នាគេសិនហើយ។ ទោះយ៉ាងណា ណា សាឌី ក៏ចង់ឱ្យកម្ពុជាមានជាតិនិយមដូចគ្នាប៉ុន្តែជាជាតិនិយមដោយមិនចាំបាច់ប្រើភាសាអសីលធម៌ឬហិង្សានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifaBqhVlT9rgAf1_j97FRD6Q7B2M4HvB7FcK5istmqJay2mBJumig_pjCUqC-hxpkpN3g_aQTUR6iBGre3kyxYD8Gd084_FqT0AD8Bfh1E26_qAjHxuaEGaiB-_dgWvAg_R4uc5dumtOS40XCRXUfdl0fNvmw4XwKr6AbOEdtm66N0E3qEwE_SyDrv1Tjf/s2048/image_2024-10-07_16-29-54.png

នៅថ្ងៃទី៧ ខែតុលា ពិធីការិនីប្រចាំទូរទស្សន៍បាយ័ន ណា សាឌី ដែលមានសញ្ជាតិថៃ បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនស្របពេលមានបញ្ហាចម្រូងចម្រាសរវាងអ្នកគ្រប់គ្រងស្ថាប័ន MGI លោក ណាវ៉ាត់ និងលោកស្រី អ៊ឹម សុគន្ធា។ ណា សាឌី បានរៀបរាប់ថា «ការមើលឃើញរបស់ខ្ញុំចំពោះបញ្ហាថ្ងៃនេះ ខ្ញុំគឺជាអ្នកសិល្បៈ ជាពិធីការិនី ខ្ញុំរួមកាងារជាមួយជនជាតិថៃច្រើនដងណាស់ ជាពិសេសខ្ញុំជាកូនកាត់ខ្មែរថៃមួយរូបដែលមានសញ្ជាតិថៃយ៉ាងត្រឹមត្រូវ។ ខ្ញុំអាចនិយាយបានទេ មិនមែនឱ្យតែជនជាតិនេះ ជនជាតិនោះសុទ្ធអាក្រក់ទាំងអស់នោះទេវាស្ថិតទៅលើអត្តចរិតរបស់បុគ្គល មិនមែនសំដៅទៅលើពូជសាសន៍នោះទេចាស ក៏មានជនជាតិថៃខ្លះគាត់ក៏ស្រលាញ់ខ្មែរនិងឱ្យតម្លៃមកយើងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihP1rfatNiL5N_opWGyx3vyfB_U6n__yiX0zbwEe7NsHeZcTBnxoNl607ZAEgsSVlOrqWF7M_c_L0ZmgBoGU0ZFrDXg2bWk4Qr8jxpoK-ZJleultSxchNOOJlXuYwKbCbec43mvi5H7Wck2pfCLqt5nIPrwUFhX2z6245MtesNXmwXqSCVfplPsjPixPlI/s2048/image_2024-10-07_16-29-55.png

ពិធីការិនី រូបនេះលើកឡើងទៀតថា «មានរឿងមួយដែលខ្ញុំតែងតែសង្កេតមើលឃើញនិងចងចាំក្នុងចិត្ត ជនជាតិថៃពិតជាមានជាតិនិយមណាស់ធ្វើអ្វីក៏ដោយគឺត្រូវលើកជនជាតិគេជាមុនសិន មិនថាជនជាតិគេអាក្រក់ឬសាហាវប៉ិនណា គឺគេកាន់ជើងគ្នាគេសិនហើយ។ ក្នុងរឿងនេះខ្ញុំពិតជាបានរៀនសូត្របានពីគេច្រើនណាស់ ហើយពេលនេះគេជាន់យើងម្តងទៀតហើយ តើយើងគួរតែជាតិនិយមដាក់គេវិញទេចំពោះរឿងនេះ? »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgACz1cjFHG63rseuN4FGrfLSR_DEL_1hUa7CXUpy48XQTJnLTMl5wLPAgWk-WvYYsRifQAcOVi5aCro9sBMQu-aK_uRskkytI6F9jpvWj78G8KCAO63VtFVduDtNuGoxbBEbuljKFSb0I6pHz35U2EObEVwwbee8mrqDv18oCNoh-h-M_3JEoUZ4K9TEZ5/s2048/image_2024-10-07_16-29-58.png
ណា សាឌី បានបន្ថែមទៀតថា «ជាតិនិយមដោយមិនចាំបាច់ប្រើភាសាអសីលធម៌ ឬអំពើហិង្សានោះទេ យើងគ្រាន់តែរួមរួបគ្នាប្រឆាំងលើទង្វើអយុត្តិធម៌របស់គេមកលើយើង រើបំរាស់ចំពោះរឿងដែលមិនត្រឹមត្រូវ និងមិនឱនក្បាលឱ្យគេវៃម្តងទៀតជាដាច់ខាត។ ខ្ញុំមិនកាន់ជើងខាងណា យុត្តិធម៌ត្រូវតែមានចំពោះអ្នកស្អាតស្អំពិតប្រាកដតែប៉ុណ្ណោះ សូមឱ្យរឿងនេះជារឿងសម្រាប់ស្ថាប័នទាំងពីរ មិនមែនសំដៅទៅលើប្រទេសទាំងមូលនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI8yGXr9fu65H0li09Zw3tTwEpbbM34kGrqSEtU2653sy6Tkaz4CNNTeabZamhci4XpEvi8F5c55MUdKO1Alilc-05c_AgDYjLzlDc7T3oZMj5WWAj7zM-rxnNzLM-aTEde1Z0xo92XdNA_kr0HMFy4eQaJHtm8iISrVo295Y3Q2fpEC40EHddNugnJ6y8/s2048/image_2024-10-07_16-29-59.png

គួរបញ្ជាក់ផងដែរថា ជុំវិញបញ្ហាចម្រូងចម្រាសផ្អើលពេញបណ្តាញសង្គមនេះស្ថាប័ន Miss Grand Cambodia នឹងធ្វើសន្និសីទកាសែតចំពោះបញ្ហាជាមួយលោក ណាវ៉ាត់ ខណៈ ប៊ី សុធារី សម្រេចចិត្តមិនប្រកួតនៅប្រទេសថៃឡើយ៕