Home ព័ត៌មានជាតិ រដ្ឋត្រៀមចាត់ការក្រុមហ៊ុនទូរសព្ទ ដែលកាត់លុយអ្នកប្រើដោយគ្មានមូលហេតុ

រដ្ឋត្រៀមចាត់ការក្រុមហ៊ុនទូរសព្ទ ដែលកាត់លុយអ្នកប្រើដោយគ្មានមូលហេតុ

73
0

ថ្មីៗនេះ និយ័តករទូរគមនាគមន៍កម្ពុជា បានរកឃើញភាពមិនប្រក្រតី និងបានធ្វើការផាកពិន័យប្រតិបត្តិករទូរស័ព្ទចល័តមួយចំនួនជាបន្តបន្ទាប់ពាក់ព័ន្ធនឹង ការភ្ជាប់តម្រោងឬសេវាកម្ម ដោយស្វ័យប្រវត្តិ (auto-subscription) ជូនអ្នកប្រើប្រាស់ ដោយគ្មានការយល់ព្រម ជាមុនពីអ្នកប្រើប្រាស់។

ការធ្វើបែបនេះ គឺផ្ទុយពីលក្ខខណ្ឌនៃការអនុញ្ញាតរបស់ ន.ទ.ក. និងអាជ្ញាបណ្ណរបស់ ប្រតិបត្តិករទូរស័ព្ទចល័ត និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ព្រមទាំងបានបង្កឱ្យមានបន្ទុកហិរញ្ញវត្ថុ និងការខកចិត្ត ក្នុងចំណោមអ្នកប្រើប្រាស់ដែលរងផលប៉ះពាល់។

ហេតុដូច្នេះ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការពង្រឹងការអនុវត្តបទប្បញ្ញត្តិពាក់ព័ន្ធនឹងការប្រកួតប្រជែងស្របច្បាប់និងស្មោះត្រង់ និងកិច្ចការពារអ្នកប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍ ព្រមទាំងចូលរួមការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងការផ្តល់សេវាទូរស័ព្ទចល័ត ន.ទ.ក. សូមអំពាវនាវដល់អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តទាំងអស់ រាយការណ៍ មក ន.ទ.ក. តាមលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីម៉ែល info@trc.gov.kh ឬ តាមរយៈហ្វេសប៊ុក” និយ័តករទូរគមនាគមន៍កម្ពុជា – Telecommunication Regulator of Cambodia” ក្នុងករណីមានការភ្ជាប់គម្រោង ឬសេវាកម្មទូរស័ព្ទចល័ត ឬសេវាកម្មបន្ថែម ដោយស្វ័យប្រវត្តិ (auto-subscription) ជូនអ្នកប្រើប្រាស់ ដោយគ្មានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvNzUHxxzOLqnDEa9Kc8FfZSBGAeHLx1l8VRXKsnpptQ1Ib1NVtOIpALq6FR2CEAAZR5nUcDahJC9rbqN-Yh6HtFJHCUCAaj2PCEXKTghojp_R2q_eLyhhUZiXvpS1cnNoI4FuQKodDRua1nFo7P7TraGMxqlwT_f1LtdpMUWYnOu_EJ7rURecvX__0Zs_/s1280/639cd702ba6390cf70faccf71b7ca15f-1.jpg