Home ព័ត៌មានជាតិ មានឆ្នាំមួយនោះ! ការប្រឡងបាក់ឌុបមានបេក្ខជនប្រឡងតែ៨២នាក់

មានឆ្នាំមួយនោះ! ការប្រឡងបាក់ឌុបមានបេក្ខជនប្រឡងតែ៨២នាក់

163
0

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ នឹងចាប់ផ្តើមនាថ្ងៃទី៨ ខែតុលានេះ ក្រោយពីបេក្ខជន បានសម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4cwNAsNGom5UACoHTEG0IEmcmu5pkwxvyv-b3h2mjUxdt-rTesDNqVWfXkw_khcQzHCcgzN_yeDxJ1MYLSN8mxM7f3YiSvNmpl-9aygNTS5a5q5KVKQKbVpngvTMA9-MNs7AtMrIPrS6KcsVa7rv_CXdiVaG1TKqFMUFp4Vacs7cVZt-akorWprPTsSLT/s960/image_2024-09-26_09-31-08%20(2).png

នាឆ្នាំនេះ បេក្ខជនប្រឡងសរុបចំនួនជាង១៣ម៉ឺននាក់ ដោយក្នុងនោះបេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រពិតមានចំនួនជិត៤ម៉ឺននាក់ ខណៈថ្នាក់វិទ្យាសាស្ត្រសង្គមវិញមានចំនួនជាង៩ម៉ឺន៧ពាន់នាក់។

បើត្រឡប់ទៅរំលឹកអតីកាលវិញ នា​ឆ្នាំ ១៩៧៩ ក្រោយប្រទេស​កម្ពុជា​ចេញផុតពីរបបប៉ុលពត​ ពោការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​​ (បាក់ឌុប) ឆ្នាំ ១៩៨០ មានបេក្ខជនត្រមតែ ៨២ នាក់​ប៉ុណ្ណោះ។ ក្នុង​ចំណោម​សិស្ស ៨២ នាក់ អ្នក​​ជាប់​មាន​ចំនួន ៧២ នាក់ ស្មើអត្រា ៨៧.៨០%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-E3SnWtH3IL5oqnJ13b1j6K1jf1xz3eCz46ZVWgftw_eauwl7oXUHKpV0zuvQYCv3i0eV-Tn4fGWkB1XmN1jcKZNk_P5g96QT1v2hUCYjbGpKm1ELwoSxfzPSxgM9MqC-nvKWxamoMBcw51lQHb42-WAlBrOi7IGNeiIHeUpyghm70L3N1r_U24qzhRXL/s990/image_2024-09-26_09-31-08%20(3).png

លុះដល់ឆ្នាំក្រោយៗមក បេក្ខជនប្រឡងមានការកើនឡើងជាបន្តបន្ទាប់ ជាក់ស្តែងដូចនៅឆ្នាំ១៩៨១ មាន១១២នាក់ និងមកទល់បច្ចុប្បន្នមានប្រមាណជាធម្យម៨មុឺនទៅ៩មុឺននាក់។

គួរបញ្ចាក់ផងដែរថា មុននឹងឈានដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានស្នើ និងព្រមានដាច់ខាតដល់បេក្ខជន ដែលមានបំណងចង់ជួលនរណាម្នាក់ ដើម្បីមកប្រឡងជំនួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq2HvJSAGTFBSDVXpJkX70dQXkEfI4xIec2HfcG0FdrGJVKUnR0nnG0UbsgEsL325lbvqJlJyohgkWxT6rctzxcQwCL5J1_bUB5DNj09CKixwALjhyhhxWMpI2alk_W26XYGtxGV4Eqfdc4ocBGsvdLEjbhVk8nXfreKVE4eYaQoo7MCeEOQs7ZEV7-tk5/s960/image_2024-09-26_09-31-08.png

លើសពីនេះទៅទៀត ដើម្បីឱ្យការប្រឡងអនុវត្តទៅតាមគោលការណ៍ ក្រសួងអប់រំបានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ(ACU) សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ. ក.) និងអប្បមាទប្រមាណ៣ពាន់នាក់ ក្នុងគោលបំណងដើម្បីអនុវត្តដំណើរការប្រឡងឱ្យមានប្រសិទ្ធភាព និង ស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-v9hXyACvImm4yENipBDJpo-jTOH6QUpM0LkcDTcBJxqpo0CA17sBwWaN4WYq5KSPxrUBdOLmISgZ6i5ThqzG4oTF1Hm1gz28-xkmrWemqNljL_tp1yAyqXHd19VzqFkyCi5zO0PGBnBrH5dFUuNbTBwYikF0X4q4P_TVbRqF-HFlfPDHNeSlkY9vnHCT/s1280/image_2024-09-26_09-31-09.png