នេះជាលើកទីពីរហើយសម្រាប់តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ចូលរួមផ្តល់បទសម្ភាសន៍ក្នុងកម្មវិធីរបស់ពិធីការិនី ពេជ្រ សិរីរ័ត្ន ដោយបានបង្ហាញពីរឿងរ៉ាវផ្សេងៗនិងការផ្សះផ្សារវាងអ្នកនាងនិង អតីតប្រធានសមាគម ចន ច័ន្ទលក្ខិណា ក្រោមការសម្របសម្រួលរបស់ប្រធានសមាគមថ្មីដែលខំជិះយន្តហោះទៅដល់ប្រទេសបារាំងបន្ទាប់ពីមានការប្តឹងផ្តល់ដំបូង។ ជាមួយគ្នានេះ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានបង្ហាញពីគន្លឹះជាតារាល្បីម្នាក់ដែលអាចឈរជើងបានយូរនៅតែល្បីល្បាញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOjDxB_TIFldQNkghyphenhyphenAjk-0xIFmts2R3NU2vwyZvP410Zbu1YDf8ixRfzw_bBAtD1O_69wKorTqtdeMQ_NcfNdDW0o6vnGmQiBmZAA2mOa-8lE-QTPHOn413wCjJAlVYQ4kjzp9z68mmFVmUGE54g-IX8Z6zQEAqodY9sXF_iUbcbNbzrgNr5XHgoQep8t/s1634/image_2024-09-28_09-50-19.png

កិច្ចសម្ភាសន៍សខ្មៅ ដែលបានចាក់ផ្សាយនៅរាត្រីថ្ងៃទី២៦ ខែកញ្ញា អ្នកនាង ម៉េង កែវពេជ្ជតា បានទទួលសំណួរជាច្រើនពីពិធីការិនីក្នុងកម្មវិធីក្នុងនោះតារាចម្រៀងជើងចាស់ដ៏ល្បីល្បាញរូបនេះបានលើកឡើងថាកត្តាសំខាន់សម្រាប់សិល្បករដែលអាចរក្សាប្រជាប្រិយភាពបានគឺស្ថិតនៅលើអត្តចរិត។ ក្នុងន័យនេះសំដៅទៅលើការគោរពពេលវេលា គោរពការងារ គោរពអ្នកដទៃ និងគោរពខ្លួនឯងហើយមួយទៀតគឺភាពកតញ្ញូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY2Hw1NKFpJcpNgI12QBfnL5q7-PliQ0B19OR7N81YJRTXFHzKjyde0IrVHzIDQSVFf2VCqDH8-PtbKbuGJTANvFhwE1Dtb5TTDXhFbwXt8G_B-x538Dwd1BpLtttqhk9wO5ZE_EKDD9oc9re8brLV2YLbWHLde_DQvfj8PkRaYNsLDq9F5FUzzkPdMIz8/s1350/image_2024-09-27_15-27-29.png

អ្នកនាង ម៉េង កែវពេជ្ជតា ថាមនុស្សយើងពេលមិនទាន់ល្បីគឺចេះឱកលំទោន ប៉ុន្តែពេលបានគេស្គាល់ចាប់ផ្តើមមើលងាយរៀមច្បងហើយគិតថាខ្លួនម្នាក់ដែរដែលល្បីហើយចំណុចនេះគឺជាភាពគ្រោះថ្នាក់សម្រាប់គាត់ដូចគ្នា។ អ្នកនាង បន្តទៀតថា ចំណុចមួយទៀតគឺការផ្តល់តម្លៃមិនថាជាអ្នកណាជាក្មេងជំនាន់ក្រោយ ជំនាន់គាត់ ជំនាន់រៀមច្បងទេឱ្យតែរៀនសូត្រពីគេគឺត្រូវដឹងគុណ។

ក្នុងនោះដែរ តារាចម្រៀង ម៉េង កែវពេជ្ជតា បានលើកជាឧទាហរណ៍ថា យកបទចម្រៀងយើងទៅច្រៀងមិនអរគុណបែរជានិយាយថាបើសិនជាមិនយកបទនោះ Cover អត់ល្បីទេដែលស្តាប់ទៅអាក្រក់មែនទែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiALzBrSwYBb-Br6L1Xj_LOSH-KFUTVoqmLCUsMa8QQzGcYkdcF5bMZWpV3fDAXL_sMwFXMscjLFXBTB2shCveQgGuwntEj8YdETpmV8w0g_I4uIWLEHLWvHf4leQdJi2nRXrTIWVE5pegZNi_6gEWAMWSgr6X83zPaDwDQmD_9TZ1sgxUPC22PULphKpj-/s1345/image_2024-09-27_15-27-29%20(2).png

ចំពោះពាក្យចោទប្រកាន់ដែរថា ម៉េង កែវពេជ្ជតា ប្រកាន់ច្រើន កាច គ្រាន់តែច្រៀងមិនផុសឈ្មោះគាត់ជាម្ចាស់ដើមក៏ខឹង អ្នកនាង ម៉េង កែវពេជ្ជតា បានឆ្លើយតបថា ខ្លួនអ្នកនាងសប្បាយចិត្តឱ្យគេគិតអ៊ីចឹងចុះ ពីព្រោះដោយសារតែបែបនេះហើយបទចម្រៀងឥឡូវគ្រប់តារាទាំងអស់មានតម្លៃខុសប្លែកពីមុន Cover ច្រើនពេកមិនដឹងថាអ្នកណាជាម្ចាស់បទឱ្យពិតប្រាកដ។ តារាចម្រៀងជើងចាស់រូបនេះថាខ្លួនសុខចិត្តធ្វើពហិកាមិនព្រមឱ្យនរណាយកបទរបស់គេទៅច្រៀងមិនព្រមដាក់ឈ្មោះឱ្យគេ មិនបានហាមមិនឱ្យយកបទទៅច្រៀងប៉ុន្តែសុំឱ្យមានការដាក់ឈ្មោះ។ អ្នកនាង ម៉េង កែវពេជ្ជតា ថារូបនាងមិនខ្លាចសិល្បករមួយចំនួនតូចមិនគោរពកម្មសិទ្ធិបញ្ញារបស់ខ្លួនខឹងស្អប់នោះទេព្រោះនេះជាភាពត្រឹមត្រូវ៕